ព័ត៌មានជាតិ
វរសេនីយ៍ត្រី ប្រាក់ សេងហុង លើកពីតម្លៃនៃការព្យាយាមតស៊ូ ក្រោយបញ្ចប់ថ្នាក់អនុបណ្ឌិតវិទ្យាសាស្ដ្រយោធានៅចិន
វរសេនីយ៍ត្រី ប្រាក់ សេងហុង និស្សិតយោធាកម្ពុជា ដែលគេបានដឹងថា ជាស្រ្ដីដំបូង ក្នុងការបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត វិទ្យាសាស្ដ្រយោធា និងបានការពារសារណា ជាប់ដោយជោគជ័យ និងទទួលបាននិទ្ទេសល្អ នៅសាលាបញ្ជាការសេនាធិការកងទ័ពជើង នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហោះសារមួយក្នុងគណនីផ្ទាល់ខ្លួនរបស់កញ្ញា ថា «ទោះបីយើងកើតមកស្ថិតក្នុងលក្ខខណ្ឌនៃជីវភាពគ្រួសារបែបណាក្តី សំខាន់នោះគឺការប្រឹងប្រែងព្យាយាមតស៊ូ» ដែលនេះវាឆ្លុះបញ្ចាំងពីតម្លៃនៃការតស៊ូរបស់កញ្ញា កន្លងមកនេះ។

នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤នេះ កញ្ញា ប្រាក់ សេងហុង បានសរសេរបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់កញ្ញាថា កញ្ញា ព្រមទាំងសិក្ខាកាមកម្ពុជាទាំង ៧រូបទៀត បាននឹងកំពុងសិក្សាវគ្គបញ្ជាការសេនាធិការ នៅមហាវិទ្យាល័យបញ្ជាការកងទ័ពជើងគោក សាធារណរដ្ឋប្រជាមានិតចិន នឹងគ្រោងបិទវគ្គបញ្ចប់ជាស្ថាពរនៅថ្ងៃនេះ ជាមួយនឹងលទ្ធផលល្អប្រសើរទាំងអស់គ្នា។

កញ្ញា ប្រាក់ សេងហុង បន្ថែមទៀតថា សម្រាប់ថ្នាក់អនុបណ្ឌិតដែលកញ្ញា មានឱកាសទទួលបាននេះ គឺផ្តើមចេញពីការប្រឡងជ្រើសរើសជាមួយមិត្តរួមថ្នាក់ ដែលមកពីបណ្តាប្រទេសផ្សេងៗ ក្នុងវគ្គបញ្ជាការសេនាធិកា។

ជាងនេះទៅទៀត និស្សិតជ័យលាភីរូបនេះ ក៏បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា ថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងនាយកសាលានាយទាហានសកម្ម យោធាចារ្យ ព្រមទាំងរៀមច្បងទាំងអស់ ដែលបានចូលរួមជាមតិយោបល់ ណែនាំ ក៏ដូចជាផ្តល់នូវដំបូន្មានល្អៗដល់រូបកញ្ញា រហូតទទួលបានការប្រឡងបញ្ចប់ដោយរលូន។

មួយវិញទៀត កញ្ញា ប្រាក់ សេងហុង ក៏បានបញ្ជាក់ថា នេះក៏មិនមែនជាលើកទីមួយដែរ ដែលមានបេក្ខភាពជានារី បានឆ្លងកាត់ការសិក្សា នៅមហាវិទ្យាល័យបញ្ជាការកងទ័ពជើងគោកនេះ។
ទោះជាយ៉ាងណា លទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងមួយនេះ ពិតជាធ្វើឱ្យរូបកញ្ញា សប្បាយរីករាយណាស់ ដែលឆ្លុះបញ្ចាំងពីតម្លៃនៃការតស៊ូ ទោះបីយើងកើតមកស្ថិតក្នុងលក្ខខណ្ឌនៃជីវភាពគ្រួសារបែបណាក្តី សំខាន់នោះគឺការប្រឹងប្រែងព្យាយាមតស៊ូ របស់កញ្ញា កន្លងមក។

គូសបញ្ជាក់ថា កញ្ញា ប្រាក់ សេងហុង បានប្រឡងជាប់នៅសាលានាយទាហានសកម្មជំនាន់ទី១៩ ឆ្នាំ ២០១៥ ដែលធ្វើការហ្វឹកហាត់រយៈពេល ៤ឆ្នាំ។ កញ្ញាទទួលបានការហ្វឹកហាត់វគ្គឆត្រ័យោង នៅឆ្នាំ២០១៨ និងបរិញ្ញាបត្រយោធា ឆ្នាំ២០១៩ ព្រមទាំងធ្លាប់បានចេញទៅហ្វឹកហាត់រយៈពេល ១១ខែក្នុងវគ្គបញ្ជាការសេនាធិការកងទ័ពជើងគោកនៃមហាវិទ្យាល័យកងទ័ពជើងគោកប្រទេសចិន។ បច្ចុប្បន្នកញ្ញា ប្រាក់ សេងហុង មានឋានន្តរស័ក្តិ «វរសេនីយ៍ត្រី» នៃកងយោធពលខេមរភូមិន្ទនៃក្រសួងការពារជាតិ ៕
អត្ថបទ ៖ សួស សិត


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ