ព័ត៌មានជាតិ
សម្ដេចនាយករដ្ឋមន្ត្រី បានបង្កើតក្រុមគ្រូពេទ្យចាំថែទាំព្រះរាជសុខភាពថ្វាយព្រះមហាក្សត្រ និងហ្លួងម៉ែ
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានសម្រេចចាត់តាំងលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដោយក្រុមវេជ្ជបណ្ឌិតជំនាញៗមួយចំនួនឱ្យប្រចាំការថែទាំព្រះរាជសុខភាពថ្វាយព្រះមហាក្សត្រនៃកម្ពុជា និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ។

បើយោងតាមសេចក្ដីសម្រេចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបង្កើតក្រុមគ្រូពេទ្យថែទាំព្រះរាជសុខភាពថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល។
ក្រុមគ្រូពេទ្យថែទាំព្រះរាជសុខភាពថ្វាយព្រះមហាក្សត្រ និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ គឺត្រូវបានដឹកនាំដោយលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ជាអនុប្រធាន អមដោយវេជ្ជបណ្ឌិតជំនាញៗ ដូចជា លោក ឈួយ ម៉េង (វេជ្ជបណ្ឌិតប្រចាំការ) លោក ឡឹម តារា លោក សុខ ជូរ លោក ឱ វ៉ាន់ដា វេជ្ជបណ្ឌិត ង៉ែត ប៉ាធី (វេជ្ជបណ្ឌិតប្រចាំការ) និងវេជ្ជបណ្ឌិត ស៊ំ សត្ថា (វេជ្ជបណ្ឌិតប្រចាំការ)។

បើតាមសេចក្ដីសម្រេចដដែលនេះ គឺក្រុមគ្រូពេទ្យនេះ មានភារកិច្ចទទួលខុសត្រូវក្នុងការពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងថែទាំព្រះរាជសុខភាពថ្វាយព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ ក្រុមគ្រូពេទ្យថែទាំព្រះរាជសុខភាព មានសិទ្ធិអញ្ជើញអ្នកជំនាញវេជ្ជសាស្ត្រ និងអមវេជ្ជសាស្ត្រនានាចូលរួមជួយការងារក្នុងករណីចាំបាច់បាន៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ