ព័ត៌មានជាតិ
ក្រុមហ៊ុនបរទេសមួយផលិតស្រាសខ្មែរតាមស្តង់ដានាំចេញទៅបរទេស
ក្រុមហ៊ុន Pernod Ricard Cambodge បានកំពុងផលិត កែច្នៃ ស្រាសខ្មែរនាំចេញទៅលក់នៅក្រៅប្រទេស។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល កាលពីម្សិលមិញ លោក Ong Daren នាយកគ្រប់គ្រងនៃក្រុមហ៊ុន Pernod Ricard Cambodge ដែលជាក្រុមហ៊ុនវិនិយោគលើការផលិតកែច្នៃប្រភេទស្រាអង្ករខ្មែរបានគូសបញ្ជាក់ថា Pernod Ricard Cambodge ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Pernod Ricard ដែលជាក្រុមហ៊ុនផលិតស្រាមានប្រតិបត្តិការនៅប្រមាណ ៨៦ សាខា និងមានផលិតផលអន្តរជាតិជាម៉ាកល្បីៗដូចជា Absolut Vodka, Martell Cognac, Mumm Champagne, The Glenlivet និង Chivas Regal whiskey ជាដើម។

ទាក់ទងដំណើរការអាជីវកម្មនៅកម្ពុជា លោកថា ក្រុមហ៊ុន Pernod Ricard Cambodge បានចុះបញ្ជីនៅកម្ពុជាក្នុងឆ្នាំ២០១៧ ដើម្បីវិនិយោគលើការផលិត កែច្នៃ ស្រាអង្កររបស់ខ្មែរ។
លោកបន្តថា ការផលិតរបស់ក្រុមហ៊ុនមានវិធានការត្រួតពិនិត្យគុណភាព និងសុវត្ថិភាព សំដៅឱ្យតម្លៃលើផលិតផលនិងរសជាតិដើមនៃស្រាអង្ករ ស្រា-ស ខ្មែរស្របតាមស្តង់ដាបច្ចេកទេសដើម្បីនាំចេញទៅក្រៅប្រទេស៕


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៦ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង