ព័ត៌មានជាតិ
អគ្គមេបញ្ជាការ៖ ទោះបីមានបញ្ហាប្រឈមខ្លះក្តី តែកងយោធពលខេមរភូមិន្ទ នៅតែបន្តកំណែទម្រង់ឥតរាថយ
បើទោះបីជាប្រឈមនឹងការលំបាកមួយចំនួនយ៉ាងណាក្ដី តែកងយោធពលខេមរភូមិន្ទ នៅតែប្ដេជ្ញាបន្តផែនការធ្វើកំណែទម្រង់កងទ័ពដោយឥតរាថយ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះជាការអះអាងពីលោនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។
![](https://www.kampucheathmey.com/wp-content/uploads/2024/01/image-1604-edited.png)
ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់កងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៤ នៅទីបញ្ជាការកងពលតូចលេខ៧០ លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងថា កងយោធពលខេមរភូមិន្ទ បាននិងកំពុងអនុវត្តផែនការកំណែទម្រង់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ និងតម្រូវការចាំបាច់នានា ហើយការអនុវត្តផែនការកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅនេះនៅតែបន្តទៅមុខមិនដកថយឡើយ បើទោះបីជាប្រឈមនឹងបញ្ហាលំបាកមួយចំនួនយ៉ាងណាក្តី។
![](https://www.kampucheathmey.com/wp-content/uploads/2024/01/image-1605-1024x709.png)
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ដូច្នេះថា៖ «គ្មានកំណែទម្រង់ណាមួយដែលងាយស្រួល និងមិនប៉ះពាល់នោះឡើយ។ កំណែទម្រង់ ត្រូវមានការលះបង់ ការប្តេជ្ញាចិត្តខ្ពស់ ចូលរួមដោយផ្អែកលើចក្ខុវិស័យច្បាស់លាស់ វែងឆ្ងាយ និងតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយការកែទម្រង់កងទ័ព ត្រូវគិតអំពីគោលការណ៍ច្បាប់ ស្ថានភាពនយោបាយ និងសេដ្ឋកិច្ចជាតិ»។
តែយ៉ាងណាមិញ លោកនាយឧត្តមសេនីយ៍ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលល្អប្រសើរ ដែលកងយោធពលខេមរភូមិន្ទទទួលបានក្នុងរយៈពេលកន្លងមក ដោយលោកនាយឧត្តមសនីយ៍ បានណែនាំឱ្យគ្រប់ស្ថាប័ន កងឯកភាព ត្រូវបន្តកំណែទម្រង់ដ៏ស៊ីជម្រៅនេះតទៅទៀត សំដៅធ្វើឱ្យកងយោធពលខេមរភូមិន្ទ រៀបរយល្អ ទំនើប និងមានប្រសិទ្ធភាព។
![](https://www.kampucheathmey.com/wp-content/uploads/2024/01/image-1606-1024x685.png)
ជាមួយគ្នានេះ ដើម្បីធានាប្រសិទ្ធភាពគុណភាពការងារ និងសម្រាលបន្ទុកការចំណាយរបស់រាជរដ្ឋាភិបាលដែលមិនចាំបាច់ លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានណែនាំដល់គ្រប់អង្គការចាត់តាំងកងទ័ពទាំងអស់ ត្រូវបន្តពង្រឹងប្រព័ន្ធគ្រប់គ្រង ដឹកនាំ បញ្ជា កិច្ចការបទដ្ឋានបច្ចេកទេស និងកិច្ចការរដ្ឋបាលឱ្យកាន់តែល្អប្រសើរ ធ្វើយ៉ាងណាសម្រួលភាពស្មុគស្មាញនៃការិយាធិបតេយ្យ ដោយត្រូវគោរពឋានានុក្រម និងតួនាទីភារកិច្ចរបស់ស្ថាប័ន អង្គភាពនីមួយៗ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត