Connect with us

ព័ត៌មានជាតិ

កម្ពុជា-ឥណ្ឌូណេស៊ី បើកទំព័រកិច្ចសហប្រតិបត្តិការ ផ្ដោតលើពាណិជ្ជកម្មកាបូននិងថាមពលបៃតង

បានផុស

នៅ

ដើម្បី​ឆ្លើយតប​នឹង​​ការ​​ប្រែប្រួល​អាកាសធាតុ​ពាណិជ្ជកម្ម​កាបូននិង​​ថាមពល​បៃតង ស្ថាន​ទូត​ឥណ្ឌូណេស៊ី​ប្រចាំ​នៅ​កម្ពុជា និង​ក្រសួង​បរិស្ថានបាន​សម្រេច​​បើក​ទំព័រ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​រវាង​ឥណ្ឌូណេស៊ី-កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជំនួបនៅ​ទីស្តី​ការ​ក្រសួង​បរិស្ថាន លោក​ សានតូ ដាមូស៊ូម៉ាតូ ឯក​អគ្គ​រដ្ឋទូត​​ឥណ្ឌូណេស៊ី​ប្រចាំ​នៅ​​កម្ពុជាបាន​ថ្លែង​អបអរ​ចំពោះ​សមិទ្ធផល​ការងារ​​ដែល​ក្រសួងបរិស្ថាន​សម្រេច​បាន​ដោយ​ជោគជ័យ​នូវ​ភារ​កិច្ច​ក្នុង​រយៈពេល ១០០ ថ្ងៃ​​។

ដើម្បី​បន្ត​រឹត​ចំណង​មិត្ត​ភាព​រវាង​ កម្ពុជា-ឥណ្ឌូណេស៊ី ឲ្យ​កាន់​តែ​​មាន​ភាព​​ស្អិត​រមួតទ្វេឡើង ឯកអគ្គរដ្ឋទូតក៏​បាន​បង្ហាញ​ពី​​គោលបំណង​​ក្នុង​​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី ដែល​ផ្ដោត​សំខាន់​លើកិច្ចគាំពារបរិស្ថាន ជីវៈចម្រុះ និងសេដ្ឋកិច្ចបៃតង ដោយ​រាប់បញ្ចូល​​ឥណទានកាបូន ពាណិជ្ជកម្មកាបូន និង​ថាមពល​បៃតង​​ឆ្លើយតប​​នឹង​ការ​ប្រែប្រួលអាកាសធាតុ។

ជាការឆ្លើយតប លោកអ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានជម្រាបជូនដល់ឯកអគ្គរដ្ឋទូតអំពីយុទ្ធសាស្រ្តចក្រាក្នុងវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ដែល​ឈរលើយុទ្ធសាស្រ្តគន្លឹះនេះកម្ពុជាចង់​សម្រេចបានភាពស្អាត ភាពបៃតង និងចីរភាព។

ជាមួយគ្នានេះ លោក​រដ្ឋមន្រ្តី​បាន​បន្ត​ថា កម្ពុជា-ឥណ្ឌូណេស៊ី នឹងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីសម្អាតប្រទេសទាំងពីរឲ្យទទួលបានភាពស្អាត មិនមានការបំពុលដោយសំណល់ប្លាស្ទិក និងមានភាពបៃតង តាមរយៈការបង្កើនគម្របព្រៃឈើឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដើម្បីពង្រឹងការវិនិយោគបៃតងក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏រឹងមាំនេះ។

គួររម្លឹកជូនថា ទំនាក់ទំនងការទូតរវាងឥណ្ឌូនេស៊ី និងកម្ពុជាអស់រយៈពេល ៦៥ឆ្នាំមកនេះ បាននាំមកនូវផលប្រយោជន៍ជាច្រើន តាមរយៈការវិនិយោគ ការនាំចេញនាំចូលផលិតផល ការផ្លាស់ប្តូរទំនិញកសិកម្ម ឧស្សាហកម្មសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម