ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ថា នឹងចុះពិនិត្យការសាងសង់ស្ថានីយប្រេងឥន្ធនៈSAVIMEX ឡើងវិញ
ម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈSAVIMEX នៅជាប់ស្តុប៧មករា ស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប បានធ្វើសួនច្បារជារនាំងឃាំងផ្លូវថ្មើជើង និងលើគម្របលូកម្ពស់ជិត ១ម៉ែត្រ ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុដល់អ្នកដំណើរ។ បញ្ហានេះ អាជ្ញាធរក្រុងសៀមរាបអះអាងថា នឹងចុះទៅពិនិត្យមើលពីច្បាប់ទម្លាប់របស់ទីតាំងខាងលើ។
ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើនេះ ប្រជាពលរដ្ឋ បានលើកឡើងថា ម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈSAVIMEX មិនគួរធ្វើរនាំងបិទផ្លូវថ្មើជើងខ្ពស់នៅជាប់ភ្លើងស្តុបយ៉ាងដូច្នេះទេ ព្រោះវាជាកន្លែងសម្រាប់អ្នកដំណើរទូទៅឆ្លងកាត់ទាំងយប់ទាំងថ្ងៃ ហើយអាចនឹងបង្កគ្រោះថ្នាក់ចរាចរណ៍ដោយមិនដឹងខ្លួន ព្រមទាំងបានសំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធ ក្រុង និងខេត្តសៀមរាប មេត្តាចុះពិនិត្យមើលទីតាំងខាងលើនេះ។
លោក សាម ឡន ចៅសង្កាត់សាលាកំរើក បានឱ្យដឹង នៅព្រឹកថ្ងៃទី២៦ ខែមករា នេះថា ករណីស្ថានីយលក់ប្រេងសាវីមិច ធ្វើសួនច្បារលើចំណីផ្លូវនេះ អាជ្ញាធរសង្កាត់សាលាកំរើកបានធ្វើរបាយការណ៍ទៅជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីពិនិត្យ និងសម្រេចរួចហើយ ដោយសារការងារនេះហួសពីសមត្ថភាពរបស់លោក។ ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរក្រុងសៀមរាប កំពុងរៀបចំគណៈកម្មការមួយ ដើម្បីចុះពិនិត្យស្ថានីយលក់ប្រេងខាងលើនោះហើយ។ អាជ្ញាធរខេត្តសៀមរាប បានបញ្ជាក់ថា ខាងខេត្ត បានចាត់ឱ្យមន្ត្រីជំនាញចុះទៅពិនិត្យទីតាំងខាងលើនេះហើយដែរ តែនៅមិនទាន់ដឹងថាយ៉ាងណានោះទេ ព្រោះកំពុងរង់ចាំការបង្ហាញរបាយការណ៍របស់មន្ត្រីសិន៕
ដោយ៖ ជុន កុសល
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់