ព័ត៌មានជាតិ
ក្រុមការងារមូលដ្ឋានអាវុធហត្ថនាំយកអំណោយ ចូលរួមរំលែកទុក្ខគ្រួសារសពកុមារពីរនាក់ លង់ទឹកស្លាប់
លោកវរសេនីយ៍ឯក ហែម រិទ្ធី មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចាត់ក្រុមការងារនាំយកអំណោយចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំ ដល់ក្រុមគ្រួសារសពកុមារពីរនាក់បងប្អូនបង្កើតស្លាប់ដោយលង់ទឹក។

សពក្មេងរងគ្រោះទាំងពីរ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី នៅវត្តសន្សំកុសល ស្ថិតនៅក្នុងក្រុមទី១ ភូមិសន្សំកុសល់២ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញនារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។ មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា សពជនរងគ្រោះទី១ ឈ្មោះ សៀន រ៉ូហ្សា ភេទស្រី អាយុ១២ឆ្នាំ, ទី២.ជនរងគ្រោះ ឈ្មោះ សៀន ដេវីត ភេទប្រុស អាយុ៩ឆ្នាំ ។


ប្រភពបន្តថា ស្ថិតក្នុងស្ថានភាពដ៏សោកសង្រេងនេះ ដោយឃើញពីទុក្ខលំបាករបស់ក្រុមគ្រួសារ ក្រុមការងារ បាននាំយកថវិកាចំនួន ៣០ម៉ឺនរៀល, អង្ករចំនួន០២បាវ, ទឹកក្រូចចំនួន០២កេស, ទឹកស៊ីអ៊ីវចំនួន០១យួរ, ទឹកត្រីចំនួន០១យួរ, ទឹកបរិសុទ្ធចំនួន ០១កេស ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារសព និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី