Connect with us

ព័ត៌មានជាតិ

តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នាំចេញទំនិញបានជាង ១,៦ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៣

បានផុស

នៅ

ការនាំចេញទំនិញរបស់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅឆ្នាំ២០២៣ សម្រេចបានប្រមាណជាង ១,៦ពាន់លានដុល្លារ កើនឡើង ២០% បើធៀបនឹងឆ្នាំ ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅថ្ងៃទី ២៦ មករានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ការនាំចេញទំនិញរបស់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង មានការកើនឡើងទ្វេដង ពោលគឺពីតម្លៃ ៣១៦លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៦ ដល់ ៦៨៣លាន ដុល្លារអាមេរិកក្នុងឆ្នាំ២០២១។ ទំហំនៃការនាំចេញ បានកើនឡើងទ្វេដងបន្ថែមទៀត ក្នុងរយៈពេលត្រឹមតែមួយឆ្នាំបន្ទាប់ប៉ុណ្ណោះ គឺកើនដល់ទៅ ១,៣៤៦លានដុល្លារ ក្នុងឆ្នាំ២០២២។

កំណើននៃការនាំចេញដ៏ខ្លាំងនេះ ដោយសារការពង្រីក និងការរីកចម្រើនជាលំដាប់ នៃផលិតកម្មរបស់អ្នកវិនិយោគទាំងអស់ ជាពិសេសនៅក្នុងវិស័យអគ្គិសនី និងអេឡិចត្រូនិច និងវិស័យគ្រឿងបង្គំរថយន្ត ជាដើម។

តម្លៃនៃការនាំចេញពីវិស័យអគ្គិសនី និងអេឡិចត្រូនិក បានកើនឡើង៧១% ពី ២៣៤លានដុល្លារ ក្នុងឆ្នាំ២០១៩ ដល់ ៣៩៩លាន ដុល្លារក្នុងឆ្នាំ២០២៣។ ចំណែកវិស័យគ្រឿងបង្គំរថយន្ត បានកើនឡើងកាន់តែច្រើន គឺ១៥៦% ពីតម្លៃ ១១៣លាន ដុល្លារ ក្នុងឆ្នាំ២០១៩ ដល់២៨៩លានដុល្លារ ក្នុងឆ្នាំ ២០២៣។

សេចក្តីប្រកាសព័ត៌មានបានគូសបញ្ជាក់ថា «ក្នុងនាមជាអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស តួលេខខាងលើនេះផ្តល់ឱ្យនូវថាមពលកាន់តែច្រើន ដើម្បីបន្តខិតខំប្រឹងប្រែងផ្តល់នូវតំបន់សេដ្ឋកិច្ចពិសេសមួយដ៏ល្អបំផុត សម្រាប់អ្នកវិនិយោគកម្ពុជា និងអន្តរជាតិ សម្រាប់ការធ្វើឱ្យប្រសើរឡើង នៃអាជីវកម្មរបស់អ្នកវិនិយោគ ក៏ដូចជាសេដ្ឋកិច្ចរជាតិ និងការរួមចំណែកដល់ឧស្សាហូបនីយកម្មរបស់ប្រទេសផងដែរ»។

តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ក្នុងគោលបំណងបង្កើត ទីតាំងឈានមុខគេ សម្រាប់អ្នកផលិតពីឧស្សាហកម្មផ្សេងៗ និងបង្កើតឱកាសការងារជាច្រើន សម្រាប់ប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនេះ មានក្រុមហ៊ុនផលិតកម្មចំនួន៨៦ មកពី១៤ប្រទេស ផ្តល់ការងារដល់ប្រជាជនកម្ពុជាចំនួន ៤៣,៨០០នាក់ និងជនបរទេសចំនួន ៧២០នាក់ នៅក្នុងឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់របស់ប្រទេសកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម