ព័ត៌មានជាតិ
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ គ្រោងនឹងស្ថាបនាឡើងនាចុងខែមេសាខាងមុខនេះ
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នៅភាគខាងត្បូងរាជធានីភ្នំពេញ ជាគម្រោងរបស់ jica ប្រទេសជប៉ុនដែលមានសមត្ថភាពបម្លែងទឹកកខ្វក់បានក្នុងមួយថ្ងៃប្រមាណជា៥០០០ម៉ែត្រគីបក្នុង១ថ្ងៃ គ្រោងនឹងស្ថាបនាឡើងនាចុងខែមេសាឆ្នាំ២០២១ ខាងមុខនេះហើយ ពោលគឺក្រោយពីដោះស្រាយផលប៉ះពាល់ជាមួយបងប្អូនប្រជាពលរដ្ឋដែលបានរំលោភលើទីតាំងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នេះរួចរាល់។

ការបង្ហាញពីគម្រោងនៃការស្ថាបនាស្ថានីយប្រព្រឹត្តិកម្មខាងលើនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំមួយកាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោករដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នៅភាគខាងត្បូងរាជធានីភ្នំពេញ ក្នុងតំបន់អភិវឌ្ឍន៍បឹងទំពុននេះ មានសមត្ថភាពបម្លែងទឹកកខ្វក់បានប្រមាណជា៥០០០ម៉ែត្រគីបក្នុងមួយថ្ងៃ ដែលជាគម្រោងដំបូងគេ។ គម្រោងនេះយើងនឹងធ្វើឡើងនៅក្នុងដីទំហំ០៣ហិចតាសិន ដែលអាចយកទឹកកខ្វក់ចេញពីខណ្ឌមួយចំនួនដូចជា ខណ្ឌចំការមន ខណ្ឌ៧មករានិងខណ្ឌបឹងកេងកងជាដើម ។ គម្រោងនេះត្រូវតបណ្ដាញទុយយោទឹកកខ្វក់ចេញពីស្ថានីយបឹងត្របែកទំហំ០៣តឹកតភ្ជាប់ទៅស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ខាងលើនេះ។

លោកក៏បានបញ្ជាក់ផងដែរថា គម្រោងខាងលើនេះ ក្រុមការងារបានប្រជុំដោះស្រាយផលប៉ះពាល់ទៅលើគម្រោងនេះជាច្រើនលើកច្រើនសាររួចមកហើយ ពោលគឺតាំងពីឆ្នាំ២០១៨មកម្លេះ ដែលមានប្រជាពលរដ្ឋ២២គ្រួសារទទួលរងផលប៉ះពាល់នៃគម្រោងខាងលើ ពិសេសបងប្អូនប្រជាពលរដ្ឋដែល
បានកំពុងដាំត្រកួន អ្នកធ្វើរោងចាំដីជាដើម។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីយើងនឹងជំរុញការដោះស្រាយឲ្យរួចរាល់នៅក្នុងអំឡុងខែមិនា ហើយនៅថ្ងៃទី២៦ខែមេសារ ឆ្នាំ២០២១ យើងនឹងអាចប្រគល់ទីតាំងខាងលើទៅឲ្យអង្គការចៃកា ដើម្បីអនុវត្តគម្រោងនៃការសាងសង់ស្ថានីយអាងប្រព្រឹត្តិកម្មទឹកកខ្វក់នេះហើយ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា តំបន់អភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ មានទំហំដី៥២០ហិចតា ហើយក្នុងចំនួននេះ គឺរាជរដ្ឋាភិបាលបានកាត់ចំនួន១៩០ហិចតា ដើម្បីធ្វើការវិនិយោគទៅឲ្យវិស័យឯកជន ហើយនៅសល់១៨១ហិតតាជាដីរបស់រដ្ឋដែលយើងត្រូវចាត់ចែងដើម្បីធ្វើអាងស្តុបទឹក កសាងនៅអាងប្រព្រឹត្តិកម្មទឹកស្អាតនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។ ដូច្នេះទេយើងត្រូវតែជំរុញនិងពន្លឿននៃការដោះស្រាយផលប៉ះពាល់នេះឲ្យបានលឿន ដើម្បីឲ្យ jica ស្ថាបនានៅអាងប្រព្រឹត្តកម្មទឹកស្អាតនេះ បានលឿនទៅតាមគម្រោងដែលបានគ្រោងទុក៕
អត្ថបទ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់