ព័ត៌មានជាតិ
កសិករឃុំទន្លេបិទ កំពុងត្រូវប៉ាន់តម្លៃស្រូវឡើងថ្លៃ
នៅដំណាច់ខែមករា ឆ្នាំ២០២៤នេះ កសិករក្នុងឃុំទន្លេបិទ ខេត្តត្បូងឃ្មុំ កំពុងប្រមូលផលស្រូវ លើផ្ទៃដីជិត ៥០០ ហិកតា ខណៈទិន្នផលក្នុង១ហិកតា ចាប់ពី៦តោន ទៅ៧តោន ស្របពេលដែលទីផ្សារស្រូវកំពុងហក់ឡើងក្នុង១ គីឡូក្រាមតម្លៃ ១ ៤០០ រៀល។

លោក ផាន់ រ៉េត អាយុ៦១ឆ្នាំ រស់នៅភូមិដូនម៉ៅលើ ឃុំទន្លេបិទ បានបញ្ជាក់ឲ្យដឹងថា កសិករ បានដាំពូជស្រូវមាន៤ប្រភេទ រួមមាន ពូជ៥១, ៥៤, MO១៨ និងពូជដៃថឺម ព្រោះពូជស្រូវទាំងនេះ មានគុណភាពល្អ បាយទន់ឆ្ងាញ់ មានក្លិនក្រអូបល្អ កាដាំប្រើរយៈពេលតែ៣ខែដូចគ្នា កសិករអាចប្រមូលផលបានហើយ ជាមួយនឹងទិន្នផលខ្ពស់១ហិកតា អាចទួលផលពី៦តោនទៅ៧តោនឯណោះ។
ការចំណាយរាប់ទាំងការភ្ជួររាស់ ថ្លៃពូជស្រូវ ការច្រូតកាត់ ដាក់ជី បាញ់ថ្នាំកម្ចាត់សត្វល្អិត ថ្លៃប្រេង ត្រូវចំណាយអស់ជាង៤លានរៀល ទូទាត់រួចកសិករទទួលប្រាក់ចំណូលបាន ៣ លានរៀលដែរក្នុងដី១ហិកតា។

ឆ្នាំនេះស្រូវឲ្យផលល្អដូចឆ្នាំទៅដែរ តែតម្លៃឆ្នាំនេះ ក៏ខ្ពស់ជាងឆ្នាំទៅដែរ គឺដើមដៃនេះតម្លៃ១ ៤០០ រៀល ក្នុង១គីឡូក្រាម ឆ្នាំទៅតម្លៃតែ១ពាន់១រយរៀលទេ ក្នុង១គីឡូក្រាម។
ជាក់ស្តែងប៉ុន្មានថ្ងៃនេះ រាងចុះតម្លៃបន្តិចវិញ ក្នុង១ឆ្នាំកសិករអាចផលិតស្រូវបាន ៣ ដង បើមានទឹក ខណៈឆ្នាំនេះ អាចខ្វះទឹក កសិករអាចធ្វើបានតែ២ដងទេ ទៅតាមកត្តាជាក់ស្តែង។ ទីផ្សារស្រូវមិនពិបាកលក់ទេ តែតម្លៃឡើងចុះមិនថេរទេ សូមឲ្យក្រសួងពាក់ព័ន្ធជួយរកទីផ្សារល្អ កសិករសប្បាយក្នុងការផលិតស្រូវផង។

លោក ភិន ឈុន មេឃុំទន្លេបិទ បានឲ្យដឹងថា កសិករដាំស្រូវ មាន៧ភូមិគឺ ភូមិទួលគរ ទួលខ្សាច់ ព្រែកជីក ដូនម៉ៅលើ ដូនម៉ៅក្រោម ទន្លេបិទ និងភមិយាយស លើផ្ទៃដីជិត៥០០ហិកតា ខណៈឆ្នាំទៅទទួលបានផលជាង ៣ ពាន់តោន ហើយផលស្រូវឆ្នាំ២០២៤នេះ ប្រហែលមិនខុសគ្នាទេ ដោយពិនិត្យតាមស្ថានភាពជាក់ស្តែង ព្រោះភូមិសាស្ត្រដីស្រែ ពិសេសដីតាមមាត់បឹងមានជីវជាតិល្អណាស់ កម្រិតជីវភាពប្រជាពលរដ្ឋរស់ដោយសមរម្យ ថ្លៃថ្នូរ មិនពិបាកនោះទេ៕

អត្ថបទ៖ សាន វិឡែម

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ