Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម​អះអាង ឆ្នាំ ២០២៤ គ្រប់​ការ​ផ្តល់​សេវា​កម្ម​នឹង​ប្រើប្រាស់​តាម​អនឡាញ​

បានផុស

នៅ

លោក ហែម វណ្ណឌី រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា​ និង​នវានុវត្ត​ន៍បាន​គូស​បញ្ជាក់ថា ឆ្នាំ ២០២៤ ក្រសួងនឹង​ជំរុញ​រាល់​ការ​ផ្តល់​សេវា​ផ្សេងៗ​របស់​ក្រសួង​​ដោយ​​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ពោលគឺ​រៀបចំ​តាម​ប្រព័ន្ធ​អនឡាញ​​ទាំង​អស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើកឡើង​នេះ​ស្រប​តាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដែល​ជំរុញ​ឲ្យ​គ្រប់​ស្ថាប័ន​ជាតិ​ទាំង​អស់​រុញ​​ការ​ផ្តល់​សេវា​កម្ម​ផ្សេង​ៗ​តាម​ប្រព័ន្ធ​អនឡាញ ដើម្បី​​​បង្កើនការ​ប្រកួតប្រជែង​ក្នុង​បរិបទ​សេដ្ឋកិច្ច​សកល។

ទាក់ទង​កា​រៀបចំ​ការ​ផ្តល់​សេវា​តាមអនឡាញ បើ​តាមលោក​​រដ្ឋមន្រ្តី​ ក្រសួងបាន​បង្កើត​ច្រក​ចេញចូល​តែមួយ One stop service window ក្នុង​ន័យ​បម្រើការ​​ផ្តល់​សេវា​ឲ្យ​បាន​ឆាប់​រហ័ស មាន​ប្រសិទ្ធភាព កាត់​បន្ថយ​ចំណាយ​ពេល​វេលា​របស់​អ្នក​ប្រើប្រាស់។

លោក​រដ្ឋមន្រ្តីអះអាង​​ថា សេវា​សាធាណៈ​ជា​តម្រូវការ​ចាំបាច់​របស់​វិស័យឯកជន ដែល​ចាំបាច់​ស្ថាប័នជាតិ​​ត្រូវ​បន្ត​សម្រួល​ឆ្លើយតប​តាម​បរិបទ​នៃ​បច្ចេកវិទ្យា​និង​ស្ថានភាព​នៃ​ប្រកួត​ប្រជែង​នាពេល​បច្ចុប្បន្ន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម