ព័ត៌មានជាតិ
កំពង់ផែកោះទន្សាយជំហានទី ២ សម្រេចការសាងសង់ជាង ៧០ ភាគរយ គ្រោងបញ្ចប់ចុងខែកុម្ភៈ ខាងមុខនេះ
លោក វ៉ៅ សុខា អភិបាលរងខេត្តកែប បញ្ជាក់ថា គម្រោងសាងសង់«កំពង់ផែទេសចរណ៍កោះទន្សាយ» ជាជំហានទី ២ បើគិតមកដល់ពេលនេះ សម្រេចការសាងសង់បានប្រមាណជាង ៧០ ភាគរយហើយ គ្រោងនឹងបញ្ចប់នៅចុងខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខនេះ។

ការបញ្ជាក់នេះ ក្នុងឱកាស លោក វ៉ៅ សុខា អភិបាលរងខេត្តកែប បានដឹកនាំមន្ត្រីជំនាញ ចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងសាងសង់កំពង់ផែទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនលើកោះទន្សាយ ស្ថិតក្នុងក្រុងកែប ខេត្តកែប កាលពីរសៀលថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤ ម្សិលមិញ។

នាឱកាសនោះ លោក វ៉ៅ សុខា អភិបាលរងខេត្តកែប បានឲ្យដឹងថា គម្រោងសាងសង់«កំពង់ផែទេសចរណ៍កោះទន្សាយ» ជាជំហានទី ២ រួមនឹងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជា ៖ ការសាងសង់ផ្លូវបេតុងមួយខ្សែប្រវែង ៨៥០ ម៉ែត្រ ទីតាំងអាងស្តុកទឹកចំណុះ ៥០ ម៉ែត្រគូប ចំនួន ០១ ,អណ្ដូងស្នប់ចំនួន ០២ ,និងការបំពាក់ម៉ាស៊ីនភ្លើង ១០០ kva ចំនួន ០៣ គ្រឿង គឺជាកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីបម្រើដល់ប្រជាសហគមន៍លើកោះទន្សាយ។

លោក វ៉ៅ សុខា បានបញ្ជាក់ថា «គម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយជាជំហានទី ២ នេះ បើគិតមកដល់ពេលនេះ សម្រេចការសាងសង់បានប្រមាណជាង ៧០ ភាគរយហើយ គម្រោងគ្រោងនឹងបញ្ចប់នៅចុងខែកុម្ភៈ ឆ្នាំ ២០២៤ នាពេលខាងមុខនេះ»។

គួរជម្រាបថា ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ«កំពង់ផែទេសចរណ៍កោះទន្សាយ» ជាជំហានទី ២ នេះ មានគម្រោងសាងសង់ផ្លូវចាក់កៅស៊ូប្របមាត់សមុទ្រប្រវែងជាង ១២ គីឡូម៉ែត្រ (១២៧៥០ ម៉ែត្រ) ចាប់ពីចំណុចកំពង់ផែទេសចរណ៍កោះទន្សាយ (ក្រុងកែប) ទៅភ្ជាប់នឹងផ្លូវលេខ ១៣៣២ ត្រង់ចំណុចខ្លោងទ្វារវត្តអង្កោល ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ផ្លូវនេះ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២២ ក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើគម្រោងទឹកប្រាក់ចំនួន ១០,៥០៤,០៩៤,២៦ ដុល្លារអាមេរិក។

បន្ថែមនេះ ក្រៅពីគម្រោងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែទេសចរណ៍កោះទន្សាយ ផ្លូវប្របមាត់សមុទ្រ ចាប់ពីចំណុចកំពង់ផែកោះទន្សាយទេសចរណ៍នៅក្នុងក្រុងកែប ទៅឆ្នេរអង្កោល ដែលមានប្រវែងប្រមាណជាង ១២ គីឡូម៉ែត្រ និងបំបែកតភ្ជាប់ទៅផ្លូវជាតិលេខ ១៣-៣២ (១២៧៥០ ម៉ែត្រ) គឺនៅមានទីលានចាក់សំរាម និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ផង ជាកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB៕
អត្ថបទ ៖ សឹង រ៉ាត់






-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន