ព័ត៌មានជាតិ
ក្រុមហ៊ុន Vietjet នឹងបើកដំណើរការសេវាកម្មហោះហើរប្រចាំថ្ងៃទីពីរ ទៅ ចិន ត្រឹមតែពីរខែប៉ុណ្ណោះ ដោយពង្រីកបណ្ដាញជើងហោះហើរវៀតណាម-ចិន
ក្រុមហ៊ុន Vietjet ពង្រីកបណ្ដាញជើងហោះហើររបស់ខ្លួនបន្ថែមទៀតរវាងប្រទេសវៀតណាម និងប្រទេសចិន ជាមួយនឹងការបើកដំណើរការសេវាកម្មហោះហើយផ្ទាល់ពីទីក្រុងហូជីមិញ – ឆេងឌូ បន្ទាប់ពីការបើកដំណើរការនាពេលថ្មីៗនេះជាមួយនឹងជើងហោះហើរទីក្រុងហូជីមិញ – សៀងហៃ។

ការដាក់ឱ្យដំណើរការជើងហោះហើរទីក្រុងហូជីមិញ-ចេងទូ គឺជាសេវាកម្មទីពីរទៅកាន់ប្រទេសចិន ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងរយៈពេលពីរខែចុងក្រោយនេះ ហើយផ្តល់ជូនអ្នកដំណើរពីប្រទេសកម្ពុជានូវឱកាសទៅទស្សនាទីក្រុងជាច្រើនទៀត នៅក្នុងប្រទេសចិនតាមរយៈប្រើប្រាស់សេវាកម្មជើងហោះហើរ Vietjet។

ការបើកសេវាកម្មជើងហោះហើរទីក្រុងហូជីមិញ – ឆេងឌូ គ្រោងនឹងចាប់ផ្ដើមដំណើរការនៅថ្ងៃទី ១ នៃពិធីបុណ្យចូលឆ្នាំថ្មី ដែលជាថ្ងៃឈប់សម្រាកដ៏ធំបំផុតរបស់ប្រទេសទាំងពីរ ដែលនេះក៏បង្ហាញពីការជូនពរដ៏កក់ក្តៅបំផុតរបស់ក្រុមហ៊ុនអាកាសចរណ៍សម្រាប់ឆ្នាំថ្មីដ៏វិបុលភាព និងរីករាយនាពេលខាងមុខនេះ។ ការតភ្ជាប់ជើងហោះហើរដោយផ្ទាល់មិនត្រឹមតែពង្រឹងទំនាក់ទំនងដឹកជញ្ជូនប៉ុណ្ណោះទេ តែវាថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញពាណិជ្ជកម្ម និងទេសចរណ៍រវាងទីក្រុងដ៏រស់រវើក និងប្រទេសទាំងពីរវៀតណាម និងចិន។

ផ្លូវហោះហើរទីក្រុងហូជីមិញ – ឆេងឌូ នឹងត្រូវសម្ពោធនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយដំណើរការជើងហោះហើរទៅមកជារៀងរាល់ថ្ងៃ។ ជើងហោះហើរនេះ ចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ទីក្រុងហូជីមិញនៅម៉ោង 19:10 (ម៉ោងក្នុងតំបន់) ហើយចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Chengdu Tianfu (TFU) នៅម៉ោង 00:15 ថ្ងៃបន្ទាប់ (ម៉ោងក្នុងស្រុក)។

ជើងហោះហើរពី Chengdu ចេញដំណើរនៅម៉ោង 00:50 (ម៉ោងក្នុងស្រុក) និងមកដល់ទីក្រុងហូជីមិញនៅម៉ោង 03:55 (ម៉ោងក្នុងស្រុក)។
ភ្ញៀវធ្វើដំណើរ នឹងទទួលបានតម្លៃដ៏ពិសេសអស្ចារ្យត្រឹមតែ USD 0
(*) សម្រាប់ផ្លូវហោះហើរថ្មីនេះ លោកអ្នកអាចកក់សំបុត្រឥឡូវនេះតាមគេហទំព័រ www.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air ជាមួយនឹងពេលវេលាធ្វើដំណើរ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៤ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២៤។ ភ្ញៀវធ្វើដំណើររបស់ Vietjet នឹងទទួលបានការធានារ៉ាប់រងពីក្រុមហ៊ុន SkyCare ដោយឥតគិតថ្លៃ ដែលលោកអ្នកធ្វើដំណើរប្រកបដោយសុវត្ថិភាព។
ឥឡូវនេះ ភ្ញៀវធ្វើដំណើរក៏អាចរីករាយជាមួយនឹងការតភ្ជាប់ជើងហោះហើររវាងទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏មមាញឹក និងជាច្រកទៅកាន់គោលដៅទាក់ទាញនៃប្រទេសវៀតណាម និងរដ្ឋធានី ឆេងឌូ នៃខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន ដែលជាទីក្រុងដ៏ល្បីល្បាញខាងប្រវត្តិសាស្ត្រដ៏សម្បូរបែប និងវប្បធម៌រស់រវើក។ ផ្លូវហោះហើរថ្មីនេះ ត្រូវបានគេរំពឹងថា នឹងឆ្លើយតបទៅនឹងតម្រូវការកើនឡើងនៃការធ្វើដំណើររវាងប្រទេសទាំងពីរ ដែលអនុញ្ញាតឱ្យអ្នកដំណើរអាចស្វែងរកការកម្សាន្តច្រើនបែប រីករាយទទួលទានអាហារឆ្ងាញ់ៗ និងគយគន់សម្រស់ធម្មជាតិដ៏អស្ចារ្យនៅប្រទេសវៀតណាម និងចិន។
ក្រុមហ៊ុន Vietjet កំពុងពង្រីកវត្តមានរបស់ខ្លួនយ៉ាងខ្លាំងក្លានៅក្នុងប្រទេសចិន ក្នុងយុទ្ធសាស្ត្រនាំតំបន់អាស៊ីអាគ្នេយ៍ឱ្យកាន់តែខិតទៅជិតប្រទេសចិន។ ថ្មីៗនេះ ក្រុមហ៊ុន Vietjet នៅប្រទេសថៃបានចាប់ផ្ដើមសេវាកម្មជើងហោះហើរ ដោយផ្ទាល់តភ្ជាប់ទីក្រុងសៀងហៃ ហាំងចូវ និងក្វាងចូវ ទៅកាន់រាជធានីបាងកករបស់ប្រទេសថៃ ហើយគ្រោងនឹងតភ្ជាប់ទីក្រុងធំៗរបស់ប្រទេសចិនបន្ថែមទៀតនាពេលខាងមុខនេះ។ សេវាកម្មហោះហើរផ្ទាល់ទាំងនេះ មិនត្រឹមតែផ្តល់ឱ្យអ្នកធ្វើដំណើរនូវជម្រើសនៃការធ្វើដំណើរដ៏ទូលំទូលាយ និងតម្លៃសមរម្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញសេដ្ឋកិច្ចទេសចរណ៍រវាងប្រទេស និងតំបន់ទៅតំបន់ថែមទៀតផង។
ជាមួយនឹងយន្តហោះដ៏ទំនើបរបស់ខ្លួន ការប្តេជ្ញាចិត្តចំពោះសុវត្ថិភាពធ្វើដំណើរ និងសេវាកម្មអតិថិជនដ៏ពិសេស Vietjet ត្រៀមផ្តល់ជូនអ្នកដំណើរនូវការធ្វើដំណើរប្រកបដោយផាសុកភាព និងរីករាយក្នុងឆ្នាំថ្មីខាងមុខនេះ។ មិនថាការធ្វើដំណើរសម្រាប់ធុរកិច្ច ឬការកម្សាន្តនោះទេ អ្នកដំណើរអាចទទួលបានបទពិសោធន៍ដ៏ល្អឥតខ្ចោះ និងមិនអាចបំភ្លេចបាន ដែលផ្តល់សេវាជូនដោយបុគ្គលិកប្រកបដោយការយកចិត្តទុកដាក់ រោះរាយរាក់ទាក់ និងមានវិជ្ជាជីវៈខ្ពស់។
(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា។
សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។
ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក គឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្ដី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ