ព័ត៌មានជាតិ
បេក្ខជនជិត ២ពាន់នាក់ នឹងត្រូវចូលរួមប្រឡងជ្រើសរើសគ្រូអប់រំកាយ និងកីឡា ខណៈជ្រើសរើសតែ ១០០នាក់ប៉ុណ្ណោះ
បេក្ខជនជិត ២ពាន់នាក់ នឹងត្រូវចូលរួមក្នុងការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡាជំនាន់ទី ៣១ នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៤ឆាប់ៗនេះ ខណៈការជ្រើសរើសមានចំនួនត្រឹមតែ ១០០នាក់ប៉ុណ្ណោះ។

ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡាជំនាន់ទី ៣១ ឲ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា» នៅល្ងាចថ្ងៃទី ២៦ ខែមករានេះថា ដោយទទួលបានគោលការណ៍ពីរាជរដ្ឋាភិបាល គឺក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា សហការគ្នារៀបចំការប្រឡងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡាជំនាន់ទី ៣១ ចំនួន ១០០នាក់។

ការជ្រើសរើសគ្រូអប់រំកាយ និងកីឡា ចំនួន ១០០នាក់នេះ នឹងត្រូវបែងចែកទៅសាលារៀនកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យចំនួន ២១ខេត្ត។ ចំពោះបេក្ខជនសម្រាប់ការប្រឡងជ្រើសរើសគ្រូអប់រំកាយ និងកីឡានេះ មាន ២កម្រិត គឺកម្រិតមូលដ្ឋាន ១២+២ ចំនួន ១,៤៤៥នាក់ ស្រី ៤៥០នាក់ និងកម្រិតថ្នាក់បរិញ្ញាបត្រ ១២+៤ ចំនួន ៤៤៧នាក់ ស្រីចំនួន ១៣៥នាក់ ដែលសរុបទាំងពីរមានបេក្ខជនសរុបចំនួន ១,៨៩២នាក់។

ឯកឧត្តម ហ៊ុន ម៉ានី បានឲ្យដឹងបន្តថា ការប្រឡងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡាជំនាន់ទី ៣១ នេះ ត្រូវបែងចែកជា ២វិញ្ញាសា គឺវិញ្ញាសាសរសេរ និងវិញ្ញាសាអនុវត្តន៍កីឡា។ ចំពោះវិញ្ញាសាសរសេរ មាន ៣មុខវិជ្ជា គឺវប្បធម៌ទូទៅ, ជីវវិទ្យា និងភាសាអង់គ្លេស ដែលត្រូវប្រឡងនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ហើយចំពោះវិញ្ញាសាប្រឡង នឹងត្រូវតាក់តែងឡើងនៅព្រឹកថ្ងៃប្រឡងភ្លាមៗតែម្ដង។
ចំណែកវិញ្ញាសាអនុវត្តន៍កីឡា គឺមាន ៣ប្រភេទដែរ គឺអនុវត្តវិញ្ញាសាចោលដុំដែក ទម្ងន់ ៥គីឡូក្រាម សម្រាប់បុរស និង ទម្ងន់៣គីឡូក្រាម សម្រាប់នារី, អនុវត្តវិញ្ញាសាលោតចម្ងាយ បុរស-នារី និងអនុវត្តវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រ សម្រាប់បុរស និង ៨០ម៉ែត្រ សម្រាប់នារី ដែលនឹងត្រូវប្រឡងនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ នៅវិទ្យាស្ថានអប់រំកាយ និងកីឡា ហើយត្រូវប្រឡងរយៈពេល ៨ថ្ងៃជាប់គ្នា ដោយសារតែមានបេក្ខជនប្រឡងច្រើន។
ចំណែលោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានផ្ដាំផ្ញើដល់បេក្ខជន និងមាតា-បិតាអាណាព្យាបាលទាំងអស់ សូមមានជំនឿលើគណៈកម្មការរៀបចំការប្រឡង ហើយត្រូវមានជំនឿថា «អ្នកចេះ គឺជាប់»។ ក្នុងនោះដែរ លោករដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ ត្រូវមានក្ដីសង្ឃឹម និងតស៊ូ ចំពោះប្រឡងជ្រើសរើសគ្រូអប់រំកាយ និងកីឡា នេះ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ