ព័ត៌មានជាតិ
លោក កើត រិទ្ធ ៖ ការជួយប្រជាជន ពិសេសប្រជាជនក្រីក្រ និងរងគ្រោះដោយអយុត្តិធម៌ នឹងទទួលបានការគោរព និងកិត្តិយសយ៉ាងធំធេង
លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា ការជួយដល់ប្រជាជន ជាពិសេសប្រជាជនក្រីក្រ និងប្រជាជនដែលរងគ្រោះដោយអយុត្តិធម៌ នឹងទទួលបានការគោរព និងកិត្តិយសយ៉ាងធំធេងពីសំណាក់ប្រជាជន និងសង្គមជាតិ។

ការលើកឡើងនេះ គ្រាដែលលោក កើត រិទ្ធ បានជួបប្រជុំជាមួយមេធាវីទីប្រឹក្សាក្រសួងយុត្តិធម៌ ដើម្បីធានាដល់ការផ្តល់មេធាវីស្ម័គ្រចិត្ត ជួយការពារក្តីជូនប្រជាពលរដ្ឋ ក្នុងអំឡុងយុទ្ធនាការពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ កាលពីរសៀលថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤។

ការជួបប្រជុំនេះ គឺដើម្បីបញ្ជាក់អំពីការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ជាពិសេសយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលក្រសួងយុត្តិធម៌បានប្រកាសដាក់ចេញ កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៤កន្លងទៅ។

នៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូននៅក្នុងកិច្ចប្រជុំនេះ អំពីតួនាទីរបស់មេធាវីទីប្រឹក្សាក្រសួងយុត្តិធម៌ នៅក្នុងយុទ្ធនាការទាំង ២ របស់ក្រសួង ដែលនឹងត្រូវចូលរួមជួយការពារក្តីជូនប្រជាពលរដ្ឋ ដែលបានស្នើសុំជំនួយមេធាវី តាមរយៈយុទ្ធនាការទាំង ២ នេះផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានគូសបញ្ជាក់ថា ការដាក់ចេញយុទ្ធនាការនេះ គឺធ្វើទៅតាមការប្រគល់ភារកិច្ចដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ជាអាទិភាពនយោបាយដ៏សំខាន់មួយ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា។
ទន្ទឹមនឹងការអនុវត្តយុទ្ធនាការទាំង ២ នេះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានគូសបញ្ជាក់ផងដែរ អំពីវិធានការដាច់ខាត ដែលត្រូវអនុវត្តចំពោះសំណុំរឿង ៣ ប្រភេទ គឺ គ្រឿងញៀន, គ្រោះថ្នាក់ចរាចរណ៍ និងអត្រានុកូលដ្ឋាន ដែលជាកិច្ចការអាទិភាព ដែលចាំបាច់ត្រូវតែដោះស្រាយដោយតម្លាភាព ភាពត្រឹមត្រូវតាមច្បាប់ និងភាពម៉ឺងម៉ាត់ ស្របតាមទិសដៅនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ក៏ដូចជា ការចូលរួមទទួលខុសត្រូវ នៃវិស័យយុត្តិធម៌ចំពោះមុខប្រជាជន និងសង្គមជាតិ។
លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានសម្តែងនូវការអរគុណចំពោះការសម្តែងនូវឆន្ទៈ របស់ក្រុមមេធាវីទីប្រឹក្សាអមក្រសួងយុត្តិធម៌ទាំងអស់ ក្នុងការចូលរួមអនុវត្តយុទ្ធនាការទាំង ២ ដែលត្រូវបានប្រកាសដាក់ចេញដោយក្រសួងយុត្តិធម៌ តាមរយៈការស្ម័គ្រចិត្តជួយការពារក្តីជូនប្រជាពលរដ្ឋ ជាពិសេស ការការពារក្តីជូនប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែលរងគ្រោះដោយអយុត្តិធម៌ ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ ក្នុងបុព្វហេតុនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ក៏ដូចជាក្នុងបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនមេធាវីទីប្រឹក្សាទាំងអស់ផងដែរថា ការជួយដល់ប្រជាជន ជាពិសេស ប្រជាជនក្រីក្រ និងប្រជាជនដែលរងគ្រោះដោយអយុត្តិធម៌ នឹងទទួលបានការគោរព និងកិត្តិយសយ៉ាងធំធេងពីសំណាក់ប្រជាជន និងសង្គមជាតិ ក្នុងនាមជាអ្នកប្រកបវិជ្ជាជីវៈច្បាប់។
សូមបញ្ជាក់ជូនផងដែរថា គណៈបញ្ជាការដឹកនាំយុទ្ធនាការ នឹងធ្វើការផ្សព្វផ្សាយនូវបញ្ជីឈ្មោះមេធាវីទីប្រឹក្សាក្រសួងយុត្តិធម៌ ដែលស្ម័គ្រចិត្តចូលរួមក្នុងការអនុវត្តយុទ្ធនាការទាំង ២នេះ ជូនដល់សាធារណជន នាពេលឆាប់ៗខាងមុខនេះ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ