ព័ត៌មានជាតិ
រោងចក្រកែច្នៃដំឡូងមី បើកថ្មីនៅឧត្តរមានជ័យ មានសមត្ថភាពទិញដំឡូងមីពីកសិករ ៦០០ តោន ក្នុងមួយថ្ងៃ
រោងចក្រកែច្នៃដំឡូងមីតម្លៃជាង ១០ លានដុល្លារ ដែលមានសមត្ថភាពទទួលទិញដំឡូងមីស្រស់ពីកសិករប្រមាណ ៦០០ តោនក្នុងមួយថ្ងៃ ស្ថិតនៅភូមិអូរស្រម៉ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កំពុងសាកល្បង ផលិតម្សៅមីជាលើកដំបូង ហើយត្រៀមបើកដំណើរការនៅខែកុម្ភៈ ឆ្នាំ ២០២៤ ឆាប់ៗខាងមុខនេះ។

លោក អិល ឈិញ ប្រធានសមាគមដំឡូងមីខ្មែរ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៤នេះថា វត្តមានរោងចក្រផលិតម្សៅដំឡូងមី នៅខេត្ដឧត្ដរមានជ័យនេះ នឹងជួយបង្កើនតម្លៃដំឡូងមីស្រស់របស់កសិករនៅតំបន់ជុំវិញរោងចក្រ ខណៈក្រុមហ៊ុនទទួលទិញដំឡូងមីនៅពេលដែលកសិករប្រមូលផលក្នុងតម្លៃទីផ្សារ។
បច្ចុប្បន្ន មានរោងចក្រដំឡូងមីចំនួន ២ ដែលទទួលទិញដំឡូងមីពីករសិករ ក្រៅពីនោះ អ្នកវិនិយោគបង្កើតរោងចក្រ និងដាំដោយខ្លួនឯង។ លោក អិល ឈិញ បញ្ជាក់ថា រោងចក្រដែលទទួលទិញពីកសិករគឺនៅខេត្តរតនគិរី និងខេត្តឧត្តរមានជ័យដែលជារោងចក្រថ្មីនេះ។

តម្លៃដំឡូងមីស្រស់នៅខេត្តឧត្តរមានជ័យជាមធ្យមទទួលបាន ៣៥០ រៀល ក្នុងមួយគីឡូ ដែលកសិករអះអាងថា ជាតម្លៃល្អនៅដើមឆ្នាំនេះ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅឆ្នាំ២០២៣ កម្ពុជានាំចេញដំឡូងមីស្រស់ ដំឡូមីក្រៀម និងម្សៅដំឡូងមី សរុបជាង៣លានតោន។ ក្នុងនោះនាំចេញដំឡូងមីស្រស់ជិត ២ លានតោន (១ ៩៦១ ៣៧៥) កើនឡើង ២៦ ភាគរយ, ចំណិតដំឡូងមីក្រៀមមានចំនួនជាង ១ លានតោន (១ ២៨៩ ៧៣៩.០៤) ធ្លាក់ចុះ ៣៧.៦៤% និងម្សៅដំឡូងមីមានចំនួន ៣៦ ២៥៦.៨០តោន ធ្លាក់ចុះ៤៥.៣៩%៕


-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត