ព័ត៌មានជាតិ
សមត្ថកិច្ច៖ យុវសិស្ស ដើរតួនាទីសំខាន់ ក្នុងការជួយផ្សព្វផ្សាយពីគ្រោះថ្នាក់នៃគ្រឿងញៀនជ្រាបដល់មូលដ្ឋានបានលឿន
មន្ត្រីនៃអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ឯក លឹម តុងហួត បានគូសបញ្ជាក់ថា យុវសិស្សដើរតួនាទីសំខាន់ក្នុងការជួយឱ្យព័ត៌មានពិតពីគ្រោះថ្នាក់នៃគ្រឿងញៀនជ្រាបដល់មូលដ្ឋានបានលឿន។ លោក លឹម តុងហួត បានបញ្ជាក់បែបនេះ ក្នុងពិធីផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀននិងបារីអេឡិចត្រូនិក នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅសាលាអន្តរទ្វីបអាមេរិកាំងសាខាចោមចៅ។
ឧត្តមសេនីយ៍ឯក លឹម តុងហួត ក៏បានអរគុណ និងកោតសសើរដល់គណគ្រប់គ្រងសាលា ក៏ដូចជាថ្នាក់ដឹកនាំកំពូលរបស់សាលាដែលចូលរួមសហការអនុវត្តតាមយុទ្ធសាស្រ្តពហុវិស័យ និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាបទបញ្ជានានាសំដៅរក្សាបាននូវសុវត្ថិភាពសហគមន៍និងគ្រឹះស្ថានសិក្សា។
ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្តថា រាជរដ្ឋាភិបាល បានដាក់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារអាទិភាពដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាប និងឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀនដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋយើង ។ ឆ្លើបតបទៅនឹងការងារនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំដោយលោក នេត សាវឿន ដែលបានដាក់ចេញនូវសេចក្តីណែនាំចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងនោះការងារផ្សព្វផ្សាយ អប់រំ ជាការងារអាទិភាពមួយដោយប្រើគ្រប់លទ្ធភាពធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទាំងអស់ទទួលបានការយល់ដឹងពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀន បារីអេឡិចត្រូនិក ដើម្បីបញ្ចៀសហានិភ័យ ទុក្ខសោកនាដកម្មចំពោះខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។
លោក លឹម តុងហួត បានបន្ថែមទៀតថា យុវជន យុវតី នៅក្នុងវ័យ១៣ឆ្នាំ ដល់១៨ឆ្នាំនេះ គឺជាវ័យមួយដែលពោរពេញដោយការលូតលាស់ឆាប់ទទួលយកអ្វីៗដែលថ្មី តំរូវឱ្យយើងត្រូវតែជួយតម្រង់ទិសពួកគេ ហើយការបញ្ជូនចំណេះដឹងឬព័ត៌មានពិតពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់សិស្សានុសិស្សនឹងឆាប់ជ្រួតជ្រាបដល់ក្រុមគ្រួសារ សហគមន៍បានលឿន ព្រោះគ្រប់ក្រុមគ្រួសារសុទ្ធតែមានសមាជិកចូលរៀនសូត្រតាមសាលារៀន។
តាមរយ: វាគ្មិន ឧត្តមសេនីយ៍ត្រី យិន យឿត និងឧត្តមសេនីយ៍ត្រី ឈិន ភូមា បានឱ្យដឹងថា ពិធីផ្សព្វផ្សាយនេះពិតជាទទួលលទ្ធផលល្អ ព្រោះសិស្សទាំងអស់មានសេចក្តីក្លាហាន ខិតខំចូលរួមសកម្មភាពជាមួយវាគ្មិន ស្តាប់ ចែករំលែកចំណេះដឹង និងចម្ងល់នានាពីបញ្ហាគ្រឿងញៀនហើយពួកគាត់នឹងជួយផ្សព្វផ្សាយបន្តពីបញ្ហាគ្រឿងញៀននិងបារីអេឡិចត្រូនិកនេះដល់ក្រុមគ្រួសារនិងមនុស្សជាទីស្រឡាញ់បស់ពួកគេ៕
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានជាតិ២៤ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត