Connect with us

ព័ត៌មានជាតិ

បញ្ជូន​ជនល្មើស ០៥ នាក់ ពាក់ព័ន្ធបទល្មើសនេសាទទៅតុលាការ

បានផុស

នៅ

ក្នុងខែមករា ដើមឆ្នាំ២០២៤ រដ្ឋបាលជលផល​ខេត្ត​បាត់ដំបងបាន​បង្ក្រាបបទល្មើសនេសាទមានសន្ទុះកើនឡើង​ជាងឆ្នាំកន្លងទៅនៅ​ក្នុងខែតែមួយ ខណះ​អ្នក​ប្រព្រឹត្តមួយ​ចំនួនធំតម្រូវឲ្យធ្វើកិច្ចសន្យាអប់រំណែនាំ និងមួយចំនួនតូចបានបន្តនីតិវិធី​ទៅតុលាការ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាសហគមន៍ដែនបឹងទន្លេសាបបាននិយាយថា រាល់បទល្មើស​នេសាទ​គេសង្កេតឃើញក្នុងខែមករាមានសន្ទុះខ្លាំង ដោយសារតែចំនួនត្រីច្រើនចរាចរ​ពីតំបន់​មួយទៅតំបន់មួយ (ត្រីឡើង) ទើបជនខិលខូចបាននាំគ្នាសម្រុកប្រើឧបករណ៍​ខុសច្បាប់​ស្ទាក់យក​ទាំងត្រីតូចនិងធំដោយមិនគិតពីច្បាប់។

លោក ជួង សុភា នាយខ័ណ្ឌរដ្ឋបាលជលផលបានឲ្យដឹងនៅថ្ងៃទី២៦ ខែមករានេះថា បទល្មើស​ជលផល​នៅក្នុងខែមករា ឆ្នាំ ២០២៤ សរុបរួមចំនួន ៣៥ ករណី បំផ្លាញចោលវត្ថុតាង ចំនួន​៣២ ករណី និងបញ្ជូនទៅតុលាការ ០៣ ករណី ក្នុងនោះបានបញ្ជូនជនល្មើស​ទៅតុលាការ​ចំនួន ០៥​ នាក់ និងបានធ្វើកិច្ចសន្យាអប់រំណែនាំដល់ប្រជានេសាទបានចំនួន ២៦ នាក់​ផ្សេងទៀត។

លោក ជួង សុភា បន្តថា ក្នុងអំឡុងខែមករានេះគឺទំហំ​ទឹកចាប់ផ្តើមស្រកខ្លាំងពីតាមបណ្តាស្រុក​ជាប់បឹងទន្លេសាប ​ដែលក្នុងនោះមានដូចជា ស្រុកថ្មគោល ស្រុកសង្កែ ស្រុកមោងឫស្សី។ ចំណែក​ស្រុកឯកភ្នំក៏កំពុងចាប់ផ្តើមស្រកជាបណ្តើរៗ ដែលធ្វើឲ្យត្រីចម្រុះគ្រប់ច្រកល្ហកចុះទៅបឹង​ទន្លេ​សាប ទើបជនល្មើសតែងសម្រុកនាំគ្នាប្រើឧបករណ៍ខុសច្បាប់ស្ទាក់ចាប់មិនឲ្យត្រីគ្រប់ប្រភេទ​ចុះដល់​គោលដៅរបស់វា។

មន្ត្រីមូលដ្ឋានបានលើកឡើងដែរថា បើមន្ត្រីជំនាញពាក់ព័ន្ធមិនយកចិត្តទុកដាក់​បង្ក្រាបក្នុងខែមករា​នេះទេ ជនល្មើសកាន់តែនាំគ្នាប្រព្រឹត្តកាន់តែច្រើននោះចំនួន​ត្រីកាន់តែថយចុះ។

ក្នុងកិច្ចប្រជុំបូកសរុបការងារ​ក្នុង​ខេត្ត​បាត់ដំបង​កាលពីពេល​ថ្មីៗនេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង​ ក៏បានជម្រុញដល់មន្ត្រីជំនាញពាក់ព័ន្ធ ត្រូវតែយកចិត្តទុកដាក់បន្ថែមទៀតទៅលើ​បទល្មើស​នេសាទ ដែលជាធនធានធម្មជាតិដ៏សំខាន់បានបន្សល់ទុកឲ្យយើងទាំងអស់គ្នា ត្រូវតែ​ធ្វើការអភិរក្សឲ្យកាន់តែសម្បូរបែប។ ក្នុងនោះលោកក៏បានផ្តោតទៅលើសត្វស្លាបក្នុង​ដែនអភិរក្ស​បឹងទន្លេសាប​ផងដែរ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ សម្រាប់ទាញកំណើន​ភ្ញៀវ​ទេសចរ​ទាំង ក្នុងនិងក្រៅស្រុក ទៅទស្សនាកម្សាន្ត ដោយលោកបញ្ជាក់ថា បើសំបុក​ហ្វូងសត្វ​ស្លាប​មាន​ការ​ធ្លាក់ចុះនោះនឹងធ្វើឲ្យប៉ះពាល់ ដល់សេដ្ឋកិច្ចសង្គម និង​ប៉ះពាល់ដល់​ជីវភាពរស់​នៅប្រចាំថ្ងៃ របស់ប្រជាសហគមន៍យ៉ាងធ្ងន់ធ្ងរផងដែរ បើយើងមិនបន្តពង្រឹង បន្ថែមក្នុងការ អភិក្ស​ទាំង​មច្ឆា​ជាតិ​ទាំងហ្វូងសត្វស្លាប​ឲ្យកាន់តែរីកចម្រើននោះទេ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

Sokha Hotels

ព័ត៌មានពេញនិយម