ព័ត៌មានជាតិ
ការថតវីដេអូ Pre-Wedding នៅតាមប្រាង្គប្រាសាទកើនជិត ៤ ពាន់វីដេអូ
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឱ្យដឹងថា ឆ្នាំ២០២៣ មានការថតវីដេអូ Pre-Wedding នៅតាមបណ្តាប្រាង្គប្រាសាទនានាប្រមាណជិត ៤ ពាន់ធៀបនឹងឆ្នាំ២០២២ មានការកើនឡើងគួរឱ្យកត់សម្គាល់។
លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងនៅក្នុងពិធីបិទសន្និបាតក្រសួងប្រចាំឆ្នាំ ២០២៣ ថា ចំនួនភាពយន្ត-វីដេអូមានចំនួន ៤២២០ លើសគោលដៅកំណត់ចំនួន ៣២៤ រួមមានភាពយន្តចំនួន ១៦៩ និងវីដេអូចំនួន ៤០៥១ ក្នុងនោះវីដេអូ Pre-Wedding មានចំនួន ៣៩៨០ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរាចំនួន ៣៨៦៥ អាជ្ញាធរជាតិព្រះវិហារចំនួន ៣០ និងអាជ្ញាធរជាតិសំបូរព្រៃគុកចំនួន ៨៥។
លោកបានបន្តថា ជារួមបើធៀបទៅនឹងឆ្នាំ២០២២ គឺមានការកើនឡើងចំនួន ៦០ ស្មើនឹង១.៤%។
គួរបញ្ជាក់ថា ការថតវីដេអូ Pre-Wedding មានសកម្មភាពផុលផុសយ៉ាងខ្លាំងនៅតាមប្រាង្គប្រាសាទនានានៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសអ្នកដែលមានជីវភាពធូរធារនិងទ្រព្យធនស្តុកស្តម ដើម្បីបង្ហាញនូវរូបភាពផ្អែមល្ហែមរបស់ខ្លួន រួមនឹងឈុតបុរាណខ្មែរ ព្រោះថាការថតនៅតាមតំបន់ប្រាសាទ នឹងផ្តល់អារម្មណ៍ឱ្យគូស្វាមីភរិយាថ្មី ដូចខ្លួនជាព្រះអង្គម្ចាស់ និងព្រះនាងម្ចាស់ នៃសម័យកាលមួយយ៉ាងដូច្នោះដែរ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ