Connect with us

ព័ត៌មានជាតិ

លោក ទេសរដ្ឋមន្ត្រី លី ធុជ ៖ កម្ពុជា នឹង​ផ្តល់​ការ​គាំទ្រ​បច្ចេកទេស ចំណេះដឹង និង​ជំនាញ​ដល់​ប្រទេស​ម៉ុង​ហ្គោ​លី លើ​ការងារ​បោសសម្អាត​មីន និង​គាំទ្រ​ដល់​ម៉ុង​ហ្គោ​លី​អនុវត្ត​បទដ្ឋាន​របស់​អនុសញ្ញា​អូ​តា​វ៉ា

បានផុស

នៅ

ប្រទេស​ស្វី​ស ៖ ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៤ នៅ​ទីក្រុង​ហ្សឺ​ណែវ លោក​បណ្ឌិត លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន និង​ជា​ប្រធាន​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​លើក​ទី​៥ នៃ​អនុសញ្ញា​អូ​តា​វ៉ា​ឆ្នាំ​២០២៤ បាន​ជួបប្រជុំ​ទ្វេភាគី ជាមួយ​លោកជំទាវ Davaasuren Gerelmaa ឯកអគ្គរដ្ឋទូត និង​តំណាង​អចិន្ត្រៃយ៍​ប្រទេស​ម៉ុង​ហ្គោ​លី ប្រចាំ​នៅ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ក្នុង​គោលបំណង​ស្នើ​ដល់​ភាគី​ម៉ុង​ហ្គោ​លី ចូលរួម​ជា​រដ្ឋ​ភាគី​អនុសញ្ញា​អូ​តា​វ៉ា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជំនួប​ប្រជុំ​នេះ លោក​បណ្ឌិត លី ធុជ វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ម៉ុង​ហ្គោ​លី ក្នុង​រយៈពេល​កន្លងមក និង​បាន​កោតសរសើរ​ខ្ពស់​ចំពោះ​ប្រទេស​ម៉ុង​ហ្គោ​លី​ដែល​បាន​ចូល​ជា​រដ្ឋ​សង្កេតការណ៍​ក្នុង​អនុសញ្ញា​អូ​តា​វ៉ា និង​បាន​ចូលរួម​គាំទ្រ និង​ចូលរួម​សកម្មភាព​នានា​របស់​អនុសញ្ញា​។

គូស​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ម៉ុង​ហ្គោ​លី ធ្លាប់​បាន​ប្តេជ្ញា​ចិត្ត​ចូលរួម​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អូ​តា​វ៉ា ក៏ប៉ុន្តែ​ដោយសារ​កត្តា​មួយចំនួន ដែល​ក្នុង​នោះ​រួមបញ្ចូល​ទាំង​កង្វះ​ថវិកា​ផងដែរ បានធ្វើឱ្យ​ម៉ុង​ហ្គោ​លី​មិនទាន់មាន​លទ្ធភាព​ចូលរួម​ជា​រដ្ឋ​ភាគី​បាន​។ លោក​បណ្ឌិត លី ធុជ បានបង្ហាញ​ពី​ឆន្ទៈ​របស់​កម្ពុជា​ក្នុងការ​កៀរគរ​ជំនួយ និង​ផ្តល់​ជា​ជំនួយ​បច្ចេកទេស ចំណេះដឹង និង​ជំនាញ ដើម្បី​គាំទ្រ​ដល់​ម៉ុង​ហ្គោ​លី​បោសសម្អាត​មីន​ប្រឆាំង​មនុស្ស និង​គាំទ្រ​ដល់​ម៉ុង​ហ្គោ​លី​អនុវត្ត​បទដ្ឋាន​របស់​អនុសញ្ញា​អូ​តា​វ៉ា​។

ជា​ការ​ឆ្លើយតប លោកជំទាវ Davaasuren Gerelmaa បាន​អបអរសាទរ​ដល់ក​ម្ពុ​ជា​ដែល​ទទួលបាន​ការជ្រើសតាំង​ជា​ប្រធាន និង​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​លើក​ទី​៥ នៃ​អនុសញ្ញា​អូ​តា​វ៉ា និង​កោតសរសើរ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងនាម​ជា​ប្រធាន និង​បាន​សន្យា​លើក​សំណើ​របស់​កម្ពុ​ជាប​ន្ត​ទៅកាន់​រដ្ឋាភិបាល​ម៉ុង​ហ្គោ​លី​ដើម្បី​ពិចារណា និង​ស្នើ​ឱ្យមាន​កិច្ចពិភាក្សា​បន្ត​រវាង​ក​ម្ពុ​ជា និង​ស្ថាប័ន​សំខាន់ៗ​មួយចំនួន​របស់​ប្រទេស​ម៉ុង​ហ្គោ​លី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣៣ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម