ព័ត៌មានជាតិ
អាជ្ញាធរ សន្យា នឹងនាំសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ ក្រោយពលរដ្ឋតំបន់រុនតាឯក ជាង ២ ពាន់នាក់ តវ៉ាករណីបាត់សាច់ប្រាក់ក្នុងប័ណ្ណក្រីក្រ
ប្រជាពលរដ្ឋប្រមាណជាង ២ ០០០ នាក់ បានមកប្រមូលផ្ដុំគ្នានៅបរិវេណផ្សាររុនតាឯក ដើម្បីតវ៉ាករណីបាត់បង់សាច់ប្រាក់ក្នុងប័ណ្ណសមធម៌ ឬ ប័ណ្ណក្រីក្រ អស់មួយចំនួនធំ ដោយមិនដឹងមូលហេតុ។ ក្នុងនោះ ចំពោះករណីនេះ អាជ្ញាធរខេត្តសៀមរាប បានសន្យាថា នឹងនាំសំណូមពរនេះ ជូនទៅប្រមុខរាជរដ្ឋាភិបាលពិនិត្យ។

កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៤ ម្សិលមិញ មានករណីផ្ទុះការតវ៉ាមួយស្ថិតនៅចំណុចផ្សាររុនតាឯក ភូមិធម្មជាតិរុនតាឯក ដោយប្រជាពលរដ្ឋប្រមាណជាង ២ ០០០ នាក់ ដែលស្ម័គ្រចិត្តចាកចេញពីលំនៅឋានធ្លាប់តាំងនៅក្នុងរមណីយដ្ឋានអង្គរ ទៅរស់នៅក្នុងក្រុងថ្មីឈ្មោះ«ក្រុងរុនតាឯក តេជោសែន» បានលើកគ្នាតវ៉ារឿងប័ណ្ណសមធម៌ (ប័ណ្ណក្រីក្រ) បន្ទាប់ពីទទួលអនុក្រឹត្យថ្មី លេខ ៣៧១ អនក្រ.កប ចុះហត្ថលេខាដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៣ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ ៨៨ អនក្រ.បក ចុះថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២០ ស្ដីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ កំឡុងពេលប្រយុទ្ធជំងឺកូវីដ-១៩ ពីការផ្សព្វផ្សាយរបស់លោកមេឃុំ។

ដោយឡែកប្រជាពលរដ្ឋមកពីឃុំពាក់ស្មែង ស្រុកអង្គរធំ ក៏បានលើកឡើងដែរថា «សម្រាប់ខ្ញុំយល់ហើយ នៅឡើយតែពលរដ្ឋដែលខ្វះការយល់ដឹង ទើបពួកគាត់នៅមានកម្រិតទាប ធ្វើឲ្យវាទាមទារឲ្យមន្ត្រីជំនាញពន្យល់គាត់បន្ថែម។ បើចេញតែសេចក្ដីប្រកាសឲ្យពួកគាត់អានម៉េចនឹងយល់បាន។ មានន័យថា ពលរដ្ឋដែលមិនមានចែងក្នុងលេខរៀងចាប់ពីលេខ ២ ដល់លេខ ៥ បានតែតម្លៃក្បាលប័ណ្ណ ១២ ម៉ឺនរៀល ហ្នឹងឯង…»។

យ៉ាងណាមិញ ប្រជាពលរដ្ឋដែលលើកគ្នាមកតវ៉ានោះ ក៏បានបញ្ជាក់ដែរថា មូលហេតុមកពីមានការប្រែប្រួលប្រាក់ឧបត្ថម្ភ កំឡុង ៣ ខែចុងក្រោយ គឺ ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ ២០២៤ ក្រោយពីមានការផ្សព្វផ្សាយគោលការណ៍រាជរដ្ឋាភិបាល និងការចែកខិតប័ណ្ណរបស់មេឃុំ-ចៅសង្កាត់ មេភូមិ ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះរួចមក។ ទន្ទឹមនោះ ប្រជាពលរដ្ឋ យល់ឃើញថា ប្រាក់ពួកគាត់ទទួលបាន គឺជាការដោះដូរលំនៅឋានពីតំបន់អង្គរ ទៅ រុនតាឯក។ ក្នុងនោះ អត្ថប្រយោជន៍ដែលពួកគាត់ត្រូវទទួលបានពីការឧបត្ថម្ភពីរាជរដ្ឋាភិបាលរយៈពេល ១០ ឆ្នាំ ដោយមិនមែនគិតថា ទទួលពីកម្មវិធីកូវីដ-១៩ និងសុពលភាពប័ណ្ណសមធម៌នោះទេ។
ជាមួយគ្នានេះ ក្រុមប្រជាពលរដ្ឋខាងលើ ក៏បានសំណូមពរសុំឲ្យរដ្ឋាភិបាល នៅតែបន្តឧបត្ថម្ភជាបន្តទៀតទៅតាមប្រាក់ដែលពួកគាត់ទទួលបានដូចប្រចាំខែកន្លងមក នៅដដែល ដោយសារមានការលំបាកក្នុងការប្រកបអាជីវកម្មនានានៅទីក្រុងថ្មីមួយនេះ និងជាពិសេសនៅជាប់បំណុលធនាគារ។
ពាក់ព័ន្ធករណីនេះដែរ អាជ្ញាធរខេត្តសៀមរាប ក៏បានជម្រាបជូនសាធារណជនដែរថា កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៤ ក្រុមការងារចម្រុះដោយមានតំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា តំណាងរដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធ បានជួបជាមួយប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅតាំងទីលំនៅនៅភូមិធម្មជាតិរុនតាឯក ដើម្បីស្ដាប់សំណូមពររបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការឧបត្ថម្ភសាច់ប្រាក់។ ជាមួយគ្នានេះ ក្រុមការងារចម្រុះ ក៏បានធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋអំពីគោលនយោបាយ និងការកែសម្រួលលើការឧបត្ថម្ភសាច់ប្រាក់ ដោយអនុវត្តតាមអនុក្រឹត្យលេខ ៨៨ អនក្រ.បក ចាស់ និងអនុក្រឹត្យលេខ ៣៧១ អនក្រ.បកថ្មី ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៣។ បន្ទាប់ពីបានទទួលសំណូមពរខាងលើ ក្រុមការងារចម្រុះ ក៏ជូនដំណឹងទៅកាន់ប្រជាពលរដ្ឋថា រដ្ឋបាលខេត្ត នឹងធ្វើរបាយការណ៍ជូន រាជរដ្ឋាភិបាល ដើម្បីពិនិត្យ ហើយជូនដំណឹងមកកាន់ពលរដ្ឋវិញ ឲ្យឆាប់រហ័ស ក្រោយពេលទទួលបានដំណឹងពីរាជរដ្ឋាភិបាល៕
អត្ថបទ ៖ ជុន កុសល

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ