Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ គណៈកម្មការរៀបចំការប្រឡងប្រជែង បានសិក្សារៀបចំគ្រប់លទ្ធភាព ផ្អែកលើគោលការណ៍ ៥

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​គណៈកម្មការ​ប្រឡងប្រជែង លើក​ឡើង​ថា គណៈកម្មការ​រៀបចំ​ការ​ប្រឡងប្រជែង​ជ្រើសរើស​គ្រូបង្រៀន​ឯកទេស​អប់រំ​កាយ និង​កីឡា បាន​សិក្សា​រៀបចំ​គ្រប់​លទ្ធភាព ធ្វើ​យ៉ាងណា​ធានា​បាន​នូវ​ការ​ប្រឡង​ផ្អែក​លើ​គោលការណ៍​គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និង​ប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​នេះ ក្នុង​ឱកាស ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​គណៈកម្មការ​ប្រឡងប្រជែង បាន​ចុះ​ពិនិត្យ​សកម្មភាព​តាក់តែង​វិញ្ញាសា​របស់​គណៈមេប្រយោគ នៃ​គណៈកម្មការ​រៀបចំ​ការ​ប្រឡងប្រជែង​ជ្រើសរើស​គ្រូបង្រៀន​ឯកទេស​អប់រំ​កាយ និង​កីឡា កាលពី​ព្រឹក​ថ្ងៃ​ទី ២៨ ខែ​មករា ឆ្នាំ ២០២៤ នៅ​មណ្ឌល​ប្រឡង​វិញ្ញាសាសរសេរ ស្ថិត​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។

នា​ឱកាស​នោះ ឯកឧត្ដម ហ៊ុន ម៉ានី បាន​លើក​ឡើង​ថា គណៈកម្មការ​រៀបចំ​ការ​ប្រឡងប្រជែង​ជ្រើសរើស​គ្រូបង្រៀន​ឯកទេស​អប់រំ​កាយ និង​កីឡា បាន​សិក្សា​រៀបចំ​គ្រប់​លទ្ធភាព ធ្វើ​យ៉ាងណា​ធានា​បាន​នូវ​ការ​ប្រឡង​ផ្អែក​លើ​គោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និង​ប្រសិទ្ធភាព ក្នុង​គោលដៅ​ផ្តល់​នូវ​ភាព​ស្មើៗ គ្នា ជូន​ដល់​បេក្ខជន​ប្រឡង ក្នុង​ស្មារតី «ចេះ គឺ ជាប់» «ជាប់​ដោយ​មោទនៈ និង​ធ្លាក់​ដោយ​អស់ចិត្ត»។ ក្នុង​ន័យ​នេះ សូម​បេក្ខជន​ទាំងអស់ គោរព​ប្រតិបត្តិ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​ទាំងឡាយ​ដែល​បាន​កំណត់​ដោយ​គណៈកម្មការ​ប្រឡងប្រជែង ជៀសវាង​ការ​ប្រាសចាក​សេចក្ដីណែនាំ​ដោយ​ប្រការ​ណាមួយ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រឡង និង​ឱកាស​ប្រឡងប្រជែង។

ឯកឧត្ដម ហ៊ុន ម៉ានី លើក​ឡើង​បន្ត​ថា ការ​តាក់តែង​វិញ្ញាសា​សរសេរ​សម្រាប់​ការ​ប្រឡងប្រជែង​ជ្រើសរើស​គ្រូបង្រៀន​ឯកទេស​អប់រំ​កាយ និង​កីឡា នៅ​មណ្ឌល​ប្រឡង​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បាន​និង​កំពុង​ដំណើរការ​នា​ព្រឹក​នេះ។ វិញ្ញាសា​នីមួយៗ រួមមាន ៖ (១)​វប្បធម៌​ទូទៅ (២)​ជីវវិទ្យា (៣)​ភាសា​អង់គ្លេស នឹង​ត្រូវ​បាន​តាក់តែង​ច្រើន​ជាង​មួយ​ជម្រើស ហើយ ឯកឧត្ដម នឹង​ជ្រើសរើស​ជម្រើស​ណា​មួយ​ក្នុង​ចំណោម​វិញ្ញាសា​ទាំង​នោះ។ បន្ទាប់មក​វិញ្ញាសា​ដែល​បាន​ជ្រើសរើស​រួចរាល់ នឹង​ត្រូវ​បាន​ថតចម្លង​សម្រាប់​ចែក​ជូន​បេក្ខជន​ប្រឡងប្រជែង​នា​ពេល​រសៀល​នេះ ដែល​ចាប់ផ្ដើម​ពី​វេលា​ម៉ោង ១២ និង ៣០ នាទី តទៅ។

ជាមួយ​គ្នា​នេះ ក្នុង​នាម​ប្រធាន​គណៈមេប្រយោគ និង​ក្នុង​នាម ឯកឧត្ដម ហ៊ុន ម៉ានី ផ្ទាល់ ,ឯកឧត្ដម សូម​ជូនពរ​បេក្ខជន​ទាំងអស់ ទទួល​បាន​លទ្ធផល​ជា​ទី​គាប់ចិត្ត ដោយ​ក្តី​មោទនៈ​គ្រប់ៗ គ្នា៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម