ព័ត៌មានជាតិ
ចាប់ផ្ដើមប្រឡងជ្រើសរើសគ្រូអប់រំកាយ និងកីឡា ខណៈវិញ្ញាសាត្រូវបានតាក់តែងមុនតែប៉ុន្មានម៉ោងប៉ុណ្ណោះ
នៅរសៀលថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៤នេះ បេក្ខជនជិត ២ពាន់នាក់ បានចាប់ផ្ដើមប្រឡងវិញ្ញាសាសរសេរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ជំនាន់ទី ៣១ នៅមណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

ក្នុងចំណោមបេក្ខជនជិត ២ពាន់នាក់នេះ នឹងត្រូវជ្រើសរើសតែចំនួន ១០០នាក់ប៉ុណ្ណោះ ដែលនឹងត្រូវបែងចែកទៅសាលារៀនកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យចំនួន ២១ខេត្ត។ ចំពោះបេក្ខជនសម្រាប់ការប្រឡងជ្រើសរើសគ្រូអប់រំកាយ និងកីឡានេះ មាន ២កម្រិត គឺកម្រិតមូលដ្ឋាន ១២+២ ចំនួន ១,៤៤៥នាក់ ស្រី ៤៥០នាក់ និងកម្រិតថ្នាក់បរិញ្ញាបត្រ ១២+៤ ចំនួន ៤៤៧នាក់ ស្រីចំនួន ១៣៥នាក់ ដែលសរុបទាំងពីរមានបេក្ខជនសរុបចំនួន ១,៨៩២នាក់។

ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានគូសបញ្ជាក់ថា ការប្រឡងវិញ្ញាសាសរសេរនេះ ត្រូវបែងចែងចំនួន ៣ រួមមាន៖ ១.វិញ្ញាសាវប្បធម៌ទូទៅ ២.វិញ្ញាសាជីវវិទ្យា និង ៣.វិញ្ញាសាភាសាអង់គ្លេស។ វិញ្ញាសាទាំង ៣នេះ គឺត្រូវបានតាក់តែងឡើងមុនការប្រឡងប្រជែង តែប៉ុន្មានម៉ោងប៉ុណ្ណោះ ពោលគឺនៅព្រឹកថ្ងៃទី ២៨ ខែមករានេះតែម្ដង។


ឯកឧត្តម មានប្រសាសន៍ថា «លោកគ្រូ-អ្នកគ្រូ មកពីបណ្ដា ៥វិទ្យាល័យ នៅក្នុងរាជធានីភ្នំពេញ បានមកជួបជុំគ្នានៅព្រឹកមិញ ហើយតាក់តែងវិញ្ញាសាចំណេះដឹងទូទៅ ដោយយើងត្រូវរើស ១០សំណួរ ហើយក្នុងនោះ គឺលោកគ្រូ-អ្នកគ្រូ បានតាក់តែងទៅដល់ ៣០សំណួរ ហើយខ្ញុំមានភារកិច្ចទទួលជ្រើសរើសចំនួន ១០ នៅក្នុងចំណោម ៣០សំណួរនេះ»។

ចំពោះវិញ្ញាសាជីវវិទ្យា ក៏ដូចគ្នាដែរ ត្រូវតាក់តែងចំនួន ៣០សំណួរ ហើយជ្រើសរើសតែចំនួន ១០ប៉ុណ្ណោះ។ រីឯវិញ្ញាសាភាសាអង់គ្លេស ត្រូវតាក់តែងឡើងជាទម្រង់ QCM ដោយមាន ៤០សំណួរ ដែលលោកគ្រូ-អ្នកគ្រូ ត្រូវតាក់តែងចំនួន ៤០សំណួរ ជាជម្រើសពីរ។ ក្នុងនោះដែរ ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ត្រូវជ្រើសរើសយកសំណួរ ៤០ ក្នុងជម្រើសពីរនោះ។

ឯកឧត្ដម ប្រធានគណៈកម្មការប្រឡងប្រជែង បានបញ្ជាក់ទៀតថា «អ្វីដែលជាការចង់បញ្ជាក់នេះ គឺថា កន្លងមានការគិតគូរ ហើយនិងតាមដាន ហើយមានការព្រួយបារម្ភថា ក្រែងលោមានការបែកវិញ្ញាសាមុន តែមិនខុសពីអ្វីដែលយើងអនុវត្តពេលការជ្រើសរើសមន្ត្រីកសិកម្ម ២៥០នាក់ទេ គឺនៅថ្ងៃប្រឡងពេលព្រឹក គឺតាក់តែងវិញ្ញាសាឲ្យបានចំនួនសំណួរលើស ជ្រើសរើសដោយខ្ញុំចំនួនដែលត្រូវការឲ្យប្អូនៗ សម្រាប់ការប្រឡង ហើយក្រៅពីហ្នឹងថែមទៀត គឺយើងហ្វូតូកូបពីហើយដល់ម៉ោងហើយ គឺពួកគាត់ចាប់ផ្ដើមប្រឡងតែម្ដង»។
សូមជម្រាបថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ក្របខណ្ឌឆ្នាំ ២០២៣ ឲ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា នឹងប្រព្រឹត្តទៅដោយបែងចែកជា ២ ប្រភេទវិញ្ញាសាគឺ៖ (១) ប្រភេទវិញ្ញាសាសរសេរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៤ នៅមណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និង(២) ប្រភេទវិញ្ញាសាអនុវត្តកីឡា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ និងថ្ងៃបន្តបន្ទាប់ នៅមណ្ឌលប្រឡងវិទ្យាស្ថានអប់រំកាយ និងកីឡា។
ឯកឧត្តម ហ៊ុន ម៉ានី ធ្លាប់បានបញ្ជាក់កាលពីថ្ងៃទី ២៦ ខែមករាថ្មីៗនេះថា ក្រសួងមុខងារសាធារណៈ មានទំនួលខុសត្រូវខ្ពស់ ក្នុងការរៀបចំយន្តការ និងនិយាមជ្រើសរើសមន្ត្រីរាជការស៊ីវិល ដោយត្រូវឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ហើយបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ ឆ្លើយតបជាមួយទំនុកចិត្តដែលផ្តល់ជូនដោយរាជរដ្ឋាភិបាល ដែលមានឆន្ទៈខ្ពស់ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងការបង្កើតបរិយាកាស ឬឱកាសស្មើៗគ្នា ក្នុងការចូលរួមប្រឡងប្រជែង។
ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា «ក្នុងន័យនេះ វប្បធម៌ និងផ្នត់គំនិតអន្តរាគមន៍ជុំវិញការជ្រើសរើសមន្ត្រីរាជការស៊ីវិល នឹងត្រូវផ្លាស់ប្តូរដោយផ្នត់គំនិតប្រកួតប្រជែងតាមរយៈសមត្ថភាព និងការទទួលខុសត្រូវរបស់បេក្ខជន»៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ