Connect with us

ព័ត៌មានជាតិ

អគ្គនាយកដ្ឋានគយកម្ពុជា លើក​សមិទ្ធផល​​សម្រេច​បាន​​ ៩ ចំំណុច ឱកាស​​​ប្រារព្ធទិវាគយអន្តរជាតិ

បានផុស

នៅ

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) បាន​បង្ហាញពី​​សមិទ្ធផល​សម្រេច​បាន​ក្នុង​ឱកាសប្រារព្ធទិវាគយអន្តរជាតិឆ្នាំ ២០២៤​។

កាលពី​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) មានប្រារព្ធពិធីអបអរសាទរទិវាគយអន្តរជាតិ និងត្រូវជាខួបលើកទី ៧១ ឆ្នាំ នៃការបង្កើតអង្គការគយពិភពលោក។

ទិវាគយអន្តរជាតិសម្រាប់ឆ្នាំ ២០២៤ ធ្វើឡើងក្រោមប្រធានបទ “ពង្រឹងភាពជាដៃគូប្រពៃណី និងបង្កើតភាពជាដៃគូថ្មីដោយមានគោលដៅរួមច្បាស់លាស់” (Customs Engaging Traditional and New Partners with Purpose)។

នាឱកា​សនោះ​ លោក គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជា​អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានលើកពី​សមិទ្ធផល​សម្រេច​បានមួយ​ចំនួន​​នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក គុណ ញឹម ដោយសារមានការចូលរួមយ៉ាងសកម្មពីដៃគូនានាបានធ្វើឱ្យ​អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន ពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការផ្សេងៗក្នុង​នោះ​រួមមាន៖

១. បានបញ្ចប់ការអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី២ និងបានចាប់ផ្ដើមការអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី៣
២.បានធ្វើសន្ធានកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មគយជាមួយប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់រតនាគារជាតិ អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងប្រៃសណីយ៍កម្ពុជា
៣. បានដាក់ឱ្យអនុវត្តកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO) និងបានបង្កើនចំនួនសមាជិកនៃក្រុមធុរជន​ល្អបំផុត (Best Traders)
៤.បានចុះកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើការងារប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាតក្នុងក្រប​ខ័ណ្ឌអាស៊ាន (MRA)
៥.បានអនុវត្តយន្តការភាពជាដៃគូគយ-ផ្នែកឯកជន (CPPM) និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមធុរកិច្ចផ្សេងទៀត ដោយបានដោះស្រាយនូវបញ្ហានិងសំណូមពរជាច្រើន របស់ផ្នែកឯកជនពាក់ព័ន្ធនឹងការងារគយ
៦.បានចូលរួមអនុវត្តគោលនយោបាយពាណិជ្ជកម្មអន្តរជាតិរបស់រាជរដ្ឋាភិបាល ពិសេសក្នុងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដែលរួមមានជាមួយចិន កូរ៉េ អេមីរ៉ាតអារ៉ាប់រួម និងការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)ជាដើម
៧.បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយរដ្ឋបាលគយចិន ហុងកុង និងកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការគយ និងការជួយគ្នាទៅវិញទៅមក
៨.បានរៀបចំផែនទីចង្អុលផ្លូវស្តីពីកិច្ចសម្រួលពាណិជ្ជកម្មឆ្នាំ២០២២-២០២៥ ក្រោមក្របខ័ណ្ឌគណៈកម្មាធិការកិច្ចសម្រួលពាណិជ្ជកម្ម
៩.បានចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទ្វេភាគី ពហុភាគី តំបន់ និងសកលលោក ក្នុងការចែករំលែកព័ត៌មាន និងការជួយគ្នាទៅវិញទៅមក តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នានិងកិច្ចព្រមព្រៀងសហប្រតិបត្តិការនានាជាច្រើន។

ជារៀងរាល់ឆ្នាំនៅថ្ងៃទី ២៦ ខែមករា រដ្ឋបាលគយនៃប្រទេសជាសមាជិកអង្គការគយពិភពលោកដែលបច្ចុប្បន្នមានចំនួន ១៨៥ ប្រទេស តែងតែ​រៀបចំពិធីអបអរសារទរទិវាគយអន្តរជាតិ ដើម្បីរំលឹកដល់ការបង្កើតក្រុមប្រឹក្សាសហប្រតិបត្តិការគយ ដែលបច្ចុប្បន្នមានឈ្មោះថា អង្គការគយពិភពលោក (WCO)។

ទិវាគយអន្តរជាតិឆ្នាំ ២០២៤​ ប្រធានបទសំខាន់គឺការ​​អំពាវនាវដល់សមាជិកអង្គការគយពិភពលោកទាំងអស់ ធ្វើការវាយតម្លៃឡើងវិញនូវការរៀបចំយុទ្ធសាស្ត្រដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងរឹតចំណងភាពជាដៃគូរបស់ខ្លួនដែល​​មានស្រាប់ឱ្យកាន់តែស៊ីជម្រៅ និងត្រូវបង្កើតសម្ព័ន្ធភាពដៃគូថ្មីជាច្រើនទៀត។

លោក​គុណ ញឹម បាន​គូស​បញ្ជាក់​ថា ប្រធានបទឆ្នាំនេះមិនត្រឹមតែជាប្រយោគពាក្យស្លោកប៉ុណ្ណោះទេ ប៉ុន្តែគឺជាផែនទីចង្អុលផ្លូវសម្រាប់រដ្ឋបាលគយត្រៀមរៀបចំយុទ្ធសាស្រ្តកំណែទម្រង់និងទំនើបកម្មគយ ផែនការសកម្មភាពដើម្បីសម្រេចបាននូវបេសកកម្ម និងចក្ខុវិស័យរបស់រដ្ឋបាលគយនីមួយៗ ដើម្បីពង្រឹងបន្ថែមនូវកិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិ និងរួមចំណែកបង្ករឱ្យមានបរិយាកាសធុរកិច្ចល្អប្រសើរ, ការបង្កើនប្រសិទ្ធភាព ក្នុងការប្រមូលចំណូលពន្ធអាករ ប្រកបដោយសមធម៌និងតម្លាភាព, ការបង្កើនប្រសិទ្ធភាព​ក្នុងការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ, និងការចូលរួមចំណែកការពារសង្គម បរិស្ថាន និងសុខមាលភាពរបស់ប្រទេសជាតិ។

បើតាម​លោក គុណ ញឹម ដើម្បីកែលម្អកិច្ចសម្រួលពាណិជ្ជកម្មនិងបរិយាកាសវិនិយោគនិងធុរកិច្ចនៅកម្ពុជា ព្រមទាំងបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តតួនាទីស្នូលគឺការប្រមូលពន្ធនិងអាករ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានកំណត់គោលដៅយ៉ាងច្បាស់លាស់នៅក្នុងឯកសារយុទ្ធសាស្ត្រកែទម្រង់និងទំនើបកម្មគយឆ្នាំ២០២៤-២០២៨។

បន្ថែមពីនេះ​ លោក គុណ ញឹម អះអាង​ថា កិច្ចសម្រួលពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការគយជាផ្នែកមួយដ៏សំខាន់សម្រាប់រាល់កិច្ចដំណើរការរបស់រដ្ឋបាលគយ។ ក្នុងន័យនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានរៀបចំឱ្យមានយន្តការសហប្រតិបត្តិការជាមួយដៃគូរជាច្រើន ដែលក្នុងនោះរួមមាន៖ រវាងរដ្ឋបាលគយនានា, គយជាមួយស្ថាប័នរបស់រាជរដ្ឋាភិបាល (ក្រសួងពាណិជ្ជកម្ម, ក្រសួងយុត្តិធម៌, អគ្គស្នងការនគរបាលជាតិ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍, កងរាជអាវុធហត្ថ,…), គយជាមួយវិស័យឯកជន (CPPM, JBAC, EUROCHAM, CLA…) និងគយជាមួយដៃគូអភិវឌ្ឍន៍ (IMF, WB, UNODC, ADB, JICA, EU-Arise Plus/ GIZ…)ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ម្ចាស់ជ័យលាភីសំណេរអង្គរថាលោកមិននឹកស្មានពីលទ្ធផលដែលទទួលបាន

សន្តិសុខសង្គម៦ ម៉ោង មុន

ឧក្រិដ្ឋជន​មួយ​ក្រុម​​ក្លែង​បន្លំ​ជា​សមត្ថកិច្ច ​ស្លៀក​ពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​​នគរបាលជាតិ ​ធ្វើ​សកម្មភាព​ចាប់​ជំរិតទារប្រាក់​​នៅ​​ខេត្ត​ព្រះសីហនុ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រុមតវ៉ា​គាំទ្រ​ប្រធានាធិបតី Yoon ​ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកា​ចាប់ខ្លួន​

សន្តិសុខសង្គម៧ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ចរាចរណ៍១៨ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ១៦ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

ព័ត៌មានជាតិ១៧ ម៉ោង មុន

រោង​ម៉ាស៊ីន ឡាយ សែ​ នៅ​ស្រុក​ថ្មគោលប្រមូល​ទិញ​ស្រូវ​ពីកសិករ​មួយ​ថ្ងៃចន្លោះពី ១ ៥០០ តោនទៅ ១ ៨០០ តោន

Sokha Hotels

ព័ត៌មានពេញនិយម