Connect with us

ព័ត៌មានជាតិ

កម្ពុជានៅរក្សាបានគុណភាពខ្យល់ល្អ មិនមានសញ្ញាព្រួយបារម្ភនោះទេ

បានផុស

នៅ

ក្រសួង​បរិស្ថាន​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា​ គុណ​ភាព​​ខ្យល់​​នៅ​ក្នុង​ប្រទេស​​កម្ពុជា ​​ជា​ពិសេស​នៅ​​តាម​បណ្ដា​​រាជធានី-ខេត្ត ​មាន​​ភាព​ល្អ​ប្រសើរ។​

ក្រសួងបរិស្ថានបានបញ្ជាក់ថា ​តាមរយៈ​ការ​តាមដាន​​គុណភាព​​ខ្យល់កំឡុង​​ពេល​មួយ​​ខែ​​កន្លង​មក​នេះ ប្រទេស​កម្ពុជា​​មិនទាន់មាន​ការកត់សម្គាល់ពីការ​​ធ្លាក់​ចុះគុណភាពខ្យល់​​គួរ​ឲ្យព្រួយបារម្ភ​នៅ​​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រសួងបរិស្ថានបាន​ពិនិត្យ តាមដាន​​ដោយ​យកចិត្តទុកដាក់ពី​​មន្រ្តីជំនាញ និង​​ឧបករណ៍​តាមដាន​ត្រួតពិនិត្យ​គុណភាព​ខ្យល់​សាធារណៈ​ចំនួន ១៤ទីតាំង​នៅរាជធានីភ្នំពេញ និង ៣៧ទីតាំង នៅ​តាម​បណ្ដាខេត្ត។

ការ​រក្សា​​បានសន្ទស្សន៍​​គុណ​ភាពខ្យល់ (AQI) ល្អ​ និង​ល្អប្រសើរ​នៅគ្រប់ទីតាំងទាំង​អស់នោះ ជា​លទ្ធផល​ដោយ​មាន​កិច្ចសហការ​ពីអ្នកពាក់ព័ន្ធ និង​រដ្ឋបាល​ថ្នាក់​​ក្រោមជាតិ ជា​​មួយនឹងវិធានការណ៍មួយចំនួន​ដែលក្រសួងដាក់ចេញ។

ក្រសួងបរិស្ថានបញ្ជាក់ថា ​ទោះ​បី​ជា​គុណភាព​ខ្យល់​នៅ​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ ប៉ុន្តែ​ក្រសួង​បរិស្ថាន​ក៏​បាន​ស្នើ​​ឲ្យ​​រដ្ឋបាល​រាជធានីភ្នំពេញ និង​ខេត្តទាំងអស់បន្តជំរុញផ្សព្វផ្សាយការអនុវត្តសារាចរលេខ ០១ សរ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការទប់ស្កាត់ និង​កាត់បន្ថយការបំពុលខ្យល់សាធារណៈ ដល់​រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និង​ប្រជាពលរដ្ឋ ​នូវ​វិធាន​ការ​សំខាន់​ ៣​ចំណុច​ ដែល​ក្រសួង​បរិស្ថាន​បាន​​ដាក់​ចេញ​នា​ពេល​កន្លង​មក​។

ជាក់ស្ដែង កំហាប់​ភាគ​​ល្អិត​និចល​ដែល​មាន​វិជ្ឈ​​មាឌ​​តូច​ជាង ឬ​ស្មើ ២,៥មីក្រូម៉ែត្រ ឬ​​ហៅ​ថា PM2.5 មាន​កំហាប់​​ចន្លោះ​ពី ១៨,០៣ µg/m3 ទៅ ២១,៤៣ µg/m3 ដែល​​ទាប​​ជាង​​ស្តង់​​ដារ​ដែល​ក្រសួងបរិស្ថាន បាន​​កំណត់គឺ ៥០ µg/m3 ជា​​មធ្យម​​ក្នុងរយៈពេល ២៤ម៉ោង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៨ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម