Connect with us

ព័ត៌មានជាតិ

ណាហ្គាវើលដ៍ ស្វាគមន៍ឆ្នាំរោង នាំលាភសំណាងជាមួយការផ្តល់ជូនច្រើនជាងមុន

បានផុស

នៅ

ណាហ្គា​វើ​លដ៍ រង់ចាំ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ពុក​ម៉ែ​បងប្អូន​ទាំងអស់​ដែលមាន​បំណង​ចង់​អបអរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិន​ឆ្នាំរោង​នាំ​លាភ​សំណាង​ក្នុងឆ្នាំនេះ​។ ការផ្តល់ជូន​របស់​ណា​ហ្គា​វើ​លដ៍ រួមមាន ម្ហូប​នាំ​លាភ ម្ហូប​សុភមង្គល ការបញ្ចុះ​តម្លៃ ការតុបតែង​យ៉ាង​ប្រណីត និង​កម្មវិធី​កម្សាន្ត​ដ៏​សម្បូរបែប​ដែល​នឹង​ផ្តល់ជូន​នូវ​ភាពសប្បាយ​រីករាយ​បំផុត​។

អបអរពិធីបុណ្យចូលឆ្នាំចិន និងទទួលទានម្ហូបឈុតសុភមង្គល និងម្ហូបឈុតនាំសំណាងនៅភោជនីយដ្ឋានចិន Fortune Palace និង Hall of Golden Chimes នៅណាហ្គាវើលដ៍
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ណាហ្គា​វើ​លដ៍ មាន​ភោជនីយដ្ឋាន​ប្រណីត​ចិន​ចំនួន​ពីរ គឺ Fortune Palace និង Hall of Golden Chimes ដែលជា​កន្លែង​ស័ក្តិសម​បំផុត​សម្រាប់​ការជួបជុំ និង​ទទួលទាន​អាហារ​លក្ខណៈ​ជុំគ្នា​ប្រកបដោយ​សុភមង្គល​។ ណាហ្គា​វើ​លដ៍​មាន​ម្ហូប​អ៊ី​សាង​នាំ​សំណាង ជា​មុខម្ហូប​ពេញនិយម​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​តំណាងឱ្យ​លាភ​សំណាង និង​ភាពសម្បូរ​រុងរឿង។ សម្រាប់​ម្ហូប​អ៊ី​សាង​ពិសេស​នេះ ពុក​ម៉ែ​បងប្អូន​អាច​ជ្រើសរើស​ម្ហូប​ដាក់​ពីលើ ដូចជា សាច់​ត្រី​សាល​ម៉ុ​ន លៀស​មហាសមុទ្រ​ប៉ាស៊ីហ្វិក ប៉ាវ​ហ៊ឺ​អាហ្វ្រិក​ខាងត្បូង និង​បង្កង​អូស្ត្រាលី​ដែលមាន​ជា​ចាន​តូច និង​ចាន​ធំ​សម្រាប់​ទទួលទាន​ផ្ទាល់​នៅ​ភោជនីយដ្ឋាន ឬ​ខ្ចប់​ទៅ​គេហដ្ឋាន។ សម្រាប់​មុខម្ហូប​ពិសេស​ផ្សេងទៀត រួមមាន មីឆា​អាយុ​វែង បង្គា​ឆា​ជាមួយ​ពង​ទាប្រៃ និង​សាច់ជ្រូក​បី​ជាន់ខ​ជាមួយ​ដំឡូង​ដែលមាន​បម្រើ​ជូន​នៅ​ភោជនីយដ្ឋាន Golden Bowl, Chopstick និង Food Pavilion ក្នុងតម្លៃ​សមរម្យ​បំផុត​។

អបអរពិធីបុណ្យចូលឆ្នាំចិន និងពិសាម្ហូបចិនច្រើនជម្រើស ដូចជា ម្ហូបអ៊ីសាងនាំសំណាង និងម្ហូបជាច្រើនមុខទៀតនៅភោជនីយដ្ឋាន Hall of Golden Chimes, Fortune Palace, Chopstick, Golden Bowl និង Food Pavilion នៅណាហ្គាវើលដ៍

នៅ​ភោជនីយដ្ឋាន​ចិន Fortune Palace មាន​ម្ហូប​ឈុត​សុភមង្គល​បុណ្យចូលឆ្នាំ​ចិន តម្លៃ​ចាប់ពី ២.៣៥២.០០០៛ រហូតដល់ ៣.៥៥២.០០០៛ ដែលមាន​ស៊ុប​ក្រពះ​ត្រី​ជាមួយ​អយ​ស្ទ័​រ និង​ខ្យង​សមុទ្រ​ក្រៀម ក្ងាន​ខ្វៃ មាន់​ដុត និង​បង្កង​ទន្លេមេគង្គ​ឆា​ក្នុង​ទឹក​ស៊ុប​។ សម្រាប់​អ្នក​ដែល​ចង់​ទទួលទាន​ម្ហូប​បែប​ប្រពៃណី សូម​អញ្ជើញ​ទៅ​ភោជនីយដ្ឋាន​ចិន Hall of Golden Chimes ដែលមាន​ម្ហូបមហា​សម្បត្តិ​ដែលមាន​គ្រឿងផ្សំ​បែប​ព្រី​មៀម និង​កម្រ ដូចជា ឈ្លើងសមុទ្រ ប៉ាវ​ហ៊ឺ លៀស​សមុទ្រ​ក្រៀម អយ​ស្ទ័​រ សាច់​ខ្វៃ និង​បន្លែ​សុខភាព​។ ចំណែក​ម្ហូប​ឈុត មានតម្លៃ​ចាប់ពី ២.០៧២.០០០៛ រហូតដល់ ៣.២៧២.០០០៛ សម្រាប់​មួយ​តុ ១០ នាក់​ដែលមាន​ប៉ាវ​ហ៊ឺ​ខ ឈ្លើងសមុទ្រ និង​ក្រពះ​ត្រី​ក្នុង​ឆ្នាំងដី កូនជ្រូក​ខ្វៃ សាច់​ឆ្អឹងជំនី​គោ​អាម៉េរិក​ខ្វៃ​ជាមួយ​ទឹក​ម្រេច​កំពត និង​ម្ហូប​ជាច្រើន​មុខ​ទៀត​។ ជម្រើស​មួយទៀត ពុក​ម៉ែ​បងប្អូន​អាច​អញ្ជើញ​ទៅ​ពិសា​ប៊ុ​ហ្វេ​អន្តរជាតិ​បែប​ប្រណីត​ដែលមាន​បន្ថែម​មុខម្ហូប​បុណ្យចូលឆ្នាំ​ចិន​នៅ​ភោជនីយដ្ឋាន 2Pangea ដែល​បម្រើ​ជូន​ពីថ្ងៃ​ទី​៩ រហូតដល់​ថ្ងៃទី​១១ ខែកុម្ភៈ ម្នាក់ ១៨០.០០០៛ ប៉ុណ្ណោះ​។ សូម​កក់​ទុក​មុន​ឥឡូវនេះ​តាមរយៈ [email protected] ឬ +៨៥៥ ២៣ ២៦៣ ០៣១។

ធ្វើឱ្យ​ឱកាស​បុណ្យចូលឆ្នាំ​ចិន​របស់​ពុក​ម៉ែ​បងប្អូន​កាន់តែ​ពេញលេញ និង​ផ្អែមល្ហែម​ជាមួយ​នំដុត​ថ្មីៗ​រៀងរាល់ថ្ងៃ​សម្រាប់​ធ្វើជា​អំណោយ​ដល់​មនុស្ស​ជាទី​ស្រឡាញ់​។

នំប្រពៃណីចិនដុតថ្មីៗ គឺជាកាដូដ៏ស័ក្តិសមបំផុតសម្រាប់ក្រុមគ្រួសារ និងមិត្តភ័ក្តិក្នុងឱកាសបុណ្យចូលឆ្នាំចិនដែលមានដាក់លក់រៀងរាល់ថ្ងៃនៅកន្លែងទទួលភ្ញៀវនៅណាហ្គាវើលដ៍ទី១។ ទទួលបានតុក្កតារូបនាគនាំសំណាងឥតគិតថ្លៃរហូតអស់ពីស្តុកនៅពេលចំណាយនៅតាមភោជនីយដ្ឋាន និងមណ្ឌលស្ប៉ានៅណាហ្គាវើលដ៍។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

ស្វាគមន៍​ឆ្នាំរោង​នាំ​លាភ​សំណាង​ជាមួយ​សេវាកម្ម​ស្ប៉ាស​ម្រា​ប់​សុខភាព​ផ្លូវកាយ ផ្លូវចិត្ត អារម្មណ៍ និង​សម្រស់​កាន់តែ​ស្រស់ស្អាត និង​សង្ហា​នៅ​មណ្ឌល​ស្ប៉ា​ទាំងពីរ​នៅ​ណាហ្គា​វើ​លដ៍​។ ឥឡូវនេះ​មាន​ប្រូ​ម៉ូ​សិន​សេវាកម្ម​ស្ប៉ា ធ្វើ​ម៉ូដ​សក់ និង​ក្រចក​ហើយ​។ ជាវ​កាត​សមាជិក​សាឡ​ន​ដែល​ទើបនឹង​ចេញ​ថ្មី​តម្លៃ ៧៥២.០០០៛​ប៉ុណ្ណោះ​ប៉ុន្តែ​ពុក​ម៉ែ​បងប្អូន​អាច​រីករាយ​ជាមួយ​សេវាកម្ម​ដែលមាន​តម្លៃ​រហូតដល់ ១.២០០.០០០៛​។ សូម​ទូរ​សព្ទ​ទៅកាន់​លេខ +៨៥៥ ១៦ ២២៨ ៨៥២ សម្រាប់​ព័ត៌មាន​បន្ថែម​។ ពុក​ម៉ែ​បងប្អូន​អាច​ទទួលបាន​តុក្កតា​រូប​នាគ​នាំ​សំណាង​ដ៏​ស្រស់ស្អាត​មួយ​ឥតគិតថ្លៃ​រហូតដល់​អ​ស់​ពី​ស្តុក​សម្រាប់​ការចំណាយ​នៅក្នុង​វិក្កយបត្រ​មួយ​នៅ​ភោជនីយដ្ឋាន និង​មណ្ឌល​ស្ប៉ា​របស់​ណាហ្គា​វើ​លដ៍​។ លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត។

ទស្សនាការសម្តែងសិល្បៈអបអរបុណ្យចូលឆ្នាំចិនដ៏អស្ចារ្យ រៀងរាល់ថ្ងៃ នៅម៉ោង ៧:៣០ យប់ ពីថ្ងៃទី២ រហូតដល់ថ្ងៃទី២៥ កុម្ភៈ នៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១

គួរ​បញ្ជាក់​ផង​ដែរ​ថា ទេវតា​ទ្រព្យ និង​ម៉ា​ស្កុ​ត​ជាច្រើន នឹងធ្វើ​ដំណើរ​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង ៦ ល្ងាច​ដើម្បី​ជូនពរ និង​ផ្តល់​កាដូ​នាំ​សំណាង​ដល់​ភ្ញៀវ​ទូទាំង​អគារ​ណា​ហ្គ​វើ​លដ៍​ទាំងពីរ ហើយក៏​មានការ​សម្តែង​សិល្បៈ​អបអរ​បុណ្យចូលឆ្នាំ​ចិន​ផ្តល់ជូន​ដោយ​អ្នក​សិល្បៈ​ជាតិ និង​អន្តរជាតិ​រៀងរាល់ថ្ងៃ​ពី​ម៉ោង ៧:៣០ យប់​នៅ​ឆាក​ជាន់​ផ្ទាល់​ដី​ណាហ្គា​វើ​លដ៍​ទី​១​ផងដែរ។ កុំ​ភ្លេច​ថតរូប​ជាមួយ​ការតុបតែង​យ៉ាង​ប្រណីត​នៅក្នុង​ណាហ្គា​វើ​លដ៍​ទាំងពីរ និង​នៅ​សួនច្បារ​សម្តេច​តេ​ជោ ហ៊ុន សែន ដែលមាន​រូបសំណាក​រូប​នាគ​មាស​ដ៏​ធំ និង​អំពូល​ភ្លើង​ចម្រុះ​ពណ៌​ដ៏​ស្រស់​ស្អាត។

ណាហ្គា​វើ​លដ៍ សូម​ជូនពរ​ដល់​ពុក​ម៉ែ​បងប្អូន​ទាំងអស់​មាន​សុខភាព​ល្អ សុភមង្គល និង​ជោគជ័យ​គ្រប់​ភារកិច្ច​ក្នុងឱកាស​ឆ្នាំ​ថ្មី​ឆ្នាំ​២០២៤ និង​ឆ្នាំ​បន្តបន្ទាប់​។ សួស្តី​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​!

ថតរូបជាមួយការតុបតែងលម្អដ៏ស្រស់ស្អាតនៅក្នុងណាហ្គាវើលដ៍ និងនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន

​ណាហ្គា​វើ​លដ៍ ដែលជា​មណ្ឌល​កម្សាន្ត​ចម្រុះ​ប្រណីត​លំដាប់​ពិភពលោក​ធំជាងគេ​ក្នុង​តំបន់​ទន្លេ​មេគង្គ មាន​ទីតាំង​នៅជាប់​ចំណុចប្រសព្វ​នៃ​ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ​។ អគារ​សណ្ឋាគារ​ទាំងពីរ មាន​បន្ទប់ Suite និង​បន្ទប់​ដែលមាន​ការ​រចនា​ទាក់ទាញ និង​បំពាក់​ដោយ​បរិក្ខារ​ដ៏​ទំនើប​ដែល​ផ្តល់​ភាព​ងាយស្រួល និង​ផាសុកភាព​បំផុត​។ អតិថិជន​អាច​ទទួល​សេវាកម្ម​ដ៏​សម្បូរបែប​នៅ​ភោជនីយដ្ឋាន បានីយដ្ឋាន និង​ក្លឹប​កម្សាន្ត​ជាង ២០ កន្លែង មណ្ឌល​ស្ប៉ា​ប្រណីត ២ កន្លែង ការរៀបចំ​ការប្រជុំ​ធំៗ​ឈានមុខ​គេ ការសម្តែង​សិល្បៈ​ផ្ទាល់​រៀងរាល់ថ្ងៃ និង​សាល​មហោស្រព NABA ដែលមាន ២.០០០ កៅអី​នៅ​ណាហ្គា​វើ​លដ៍​ទី​២​។ ត​ភ្ជាប់​ណាហ្គា​វើ​លដ៍​ទី​១ និង​ណាហ្គា​វើ​លដ៍​ទី​២ គឺ​ណាហ្គា​ស៊ី​ធី​វ៉ក​ដែល​ជា​ផ្សារ​ទំនិញ​រួច​ពន្ធ​ក្រោម​ដី​ដំបូង​គេ​បង្អស់​ក្នុងប្រទេស​កម្ពុជា​ដែលមាន​លក់ទំនិញ​ប្រណីត​ម៉ាក​អន្តរជាតិ​ល្បីៗ​ជាង ២០០ មុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម