Connect with us

ព័ត៌មានជាតិ

លោក ពុយ គា ៖ អាជីពសារព័ត៌មាន មិនអាចក្លាយជាអ្នកមានបានទេ រស់ដោយសារប្រាក់ខែសុទ្ធសាធ

បានផុស

នៅ

លោក ពុយ គា ប្រធាន​ក្លិប​អ្នក​កាសែត​កម្ពុជា ផ្ដាំផ្ញើ​ទៅ​អ្នកសារព័ត៌មាន និង​អ្នក​ចង់​ធ្វើ​ជា​អ្នក​សារព័ត៌មាន ថា នៅ​ក្នុង​អាជីព​សារព័ត៌មាន​នេះ មិន​អាច​ក្លាយ​ទៅ​ជា​អ្នក​មាន​បានទេ គឺ​រស់​ដោយ​សារ​ប្រាក់ខែ​សុទ្ធសាធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជួប​ជាមួយ សារព័ត៌មាន​កម្ពុជា​ថ្មី ក្នុង​វេទិកា​អ្នក​ជំនាញ ក្រោម​ប្រធានបទ «តើ​គួរ​មាន​វិធានការ​បែប​ណា ចំពោះ​អ្នក​សារព័ត៌មាន​អន​ឡាញ​មួយ​ចំនួន ដែល​មិន​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ? កាលពី​ថ្ងៃ​ទី ២៦ ខែ​មករា ឆ្នាំ ២០២៤ ថ្មីៗ នេះ លោក ពុយ គា ប្រធាន​ក្លិប​អ្នក​កាសែត​កម្ពុជា បាន​ផ្ដាំផ្ញើ​ទៅ​អ្នកសារព័ត៌មាន និង​អ្នក​ចង់​ធ្វើ​ជា​អ្នក​សារព័ត៌មាន យ៉ាង​ដូច្នេះ​ថា «ចង់​ផ្ដាំផ្ញើ​ទៅ​បងប្អូន​អ្នក​សារព័ត៌មាន និង​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​សារព័ត៌មាន គាត់​ត្រូវ​ដឹង​ថា នៅ​ក្នុង​វិជ្ជាជីវៈ​មួយ​នេះ មិន​អាច​ក្លាយ​ទៅ​ជា​អ្នក​មាន​បាន​ទេ​។ កាលណា​យើង​ចង់​ធ្វើ​ជា​អ្នកសារព័ត៌មាន ត្រូវ​ដឹង​ថា អ្វី​ដែល​យើង​រស់ គឺ​រស់​ដោយសារ​ប្រាក់ខែ​សុទ្ធសាធ ក្រុមហ៊ុន​ឲ្យ​ប៉ុន្មាន ស្ថាប័ន​ឲ្យ​ប៉ុន្មាន គឺ​យើង​របស់​ប៉ុណ្ណឹង អញ្ចឹង​យើង​ត្រូវ​ដឹង»។

ឆ្លើយតប​ទៅ​នឹង​ការ​លើក​ឡើង​ខាង​លើ លោក ពុយ គា ផ្ដាំផ្ញើ​បន្ថែម​ទៀត​ថា ជា​អ្នក​សារព័ត៌មាន មិន​អាច​ក្លាយ​ជា​អ្នក​មាន​បាន​ទេ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​នៅ​ធ្វើ គឺ ៖ ទី(១)-ដោយសារ​ស្រលាញ់​អាជីព​ហ្នឹង។(២) ចង់​ផ្សាយ​ពី​ព្រឹត្តិការណ៍ និង​រឿងរ៉ាវ​កើតឡើង​ជា​រៀង​រាល់ថ្ងៃ​នៅ​ជុំវិញ​ពិភពលោក។ (៣)ចង់​ចែករំលែក​ព័ត៌មាន​ទាំងអស់​ទៅ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ដឹង បាន​យល់ និង​បាន​ឮ។

លោក ពុយ គា ផ្ដល់​គំនិត និង​យោបល់ ថា ប្រសិន​បើ អ្នកសារព័ត៌មាន ចង់​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​ជាង​ប្រាក់ខែ​បច្ចុប្បន្ន​ទៀត គឺ​ត្រូវ​ប្រឹង​ថែម​មួយ​ជា​ពីរ​ជា​បី​ទៀត ដើម្បី​ឲ្យ​កម្រិត នៃ​ការ​យល់ដឹង ការ​អត្ថាធិប្បាយ និង​ថ្វីមាត់​កាន់តែ​ពូកែ ដូច្នេះ​ទើប​ធ្វើ​ឲ្យ​ថៅកែ​ខ្វះ​យើង​មិន​បាន ហើយ​កម្រិត​ប្រាក់ខែ​ក៏​ខ្ពស់​ទៅ​តាម​សមត្ថភាព​ដែរ។

ប្រធាន​ក្លិប​អ្នក​កាសែត​កម្ពុជា រូប​នេះ ក៏បាន​លើក​ឡើង​ដែរ​ថា ផ្ទុយទៅវិញ បើ អ្នកសារព័ត៌មាន ចង់​ក្លាយ​ទៅ​ជា​អ្នកមាន គឺ​ត្រូវ​ដូរ​អាជីព​ជា​បន្ទាន់។ បើ​កាលណា​អ្នក​សារព័ត៌មាន មាន​មហិច្ឆតា​ចង់​ក្លាយ​ជា​អ្នក​មាន គឺ​ប្រាកដ​ជា​បាត់បង់​ហើយ​វិជ្ជាជីវៈ និង​ក្រមសីលធម៌។ លោក​ថា «យើង​ត្រូវ​ដឹង​ថា ប្រភព​ចំណូល នៃ​ស្ថាប័ន​សារព័ត៌មាន​ទៀតសោត គឺ​គាត់​បាន​មកពី​ពាណិជ្ជកម្ម ហើយ​នឹង​ប្រភព​មួយ​ចំនួន​ទៀត​ដែល​គេ​ស្រលាញ់ គឺថា គេ​ជួយ sponsor គេ​ជួយ support ប្រចាំខែ ប្រចាំ​ឆ្នាំ​តែម្ដង ដោយ​គេ​អត់​ចង់​បាន​អី​មកវិញ​ទេ គេ​ចង់​ឲ្យ​យើង​ផ្សាយ​ព័ត៌មាន​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ប្រយោជន៍​សង្គម ប្រយោជន៍​ប្រទេសជាតិ ហ្នឹង​គឺ​មាន មាន​មូលនិធិ​មានអី​គឺ​ជួយ​ចឹង​ទៅ»៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម