ព័ត៌មានជាតិ
ប្រធានមូលនិធិ GX Foundation ប្រកាសពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលនៅកម្ពុជា
នៅចំពោះមុខនាយករដ្ឋមន្ត្រីកម្ពុជា, លោកប្រធានមូលនិធិ GX Foundation បានប្រកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដល់វិស័យសុខាភិបាលនៅកម្ពុជា ដោយផ្ដោតលើការព្យាបាលជំងឺភ្នែកឡើងបាយ និងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម។

នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Leung Chun-Ying ប្រធានមូលនិធិ GX Foundation និងជាអនុប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សាយោបល់នយោបាយប្រជាជនចិន និងសហការី ចូលជួបពិភាក្សាការងារ នៅវិមានសន្តិភាព។
នាឱកាសនៃជំនួបនេះ លោក Leung Chun-Ying ប្រធានមូលនិធិ GX Foundation បានសម្ដែងនូវការអរគុណចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យលោក និងសហការី ចូលជួបពិភាក្សាការងារ និងបានជម្រាបជូនសម្ដេចធិបតី អំពីកិច្ចសហប្រតិបត្តិការរវាងមូលនិធិ GX Foundation ជាមួយនឹងក្រសួងសុខាភិបាលនៃកម្ពុជា នាពេលកន្លងមក។ លោក ប្រធានមូលនិធិ GX Foundationបញ្ជាក់ថា មូលនិធិបានចុះនូវអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រសួងសុខាភិបាល ដើម្បីសហការលើការថែទាំ និងការព្យាបាលជំងឺភ្នែកឡើងបាយជូនប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅតាមបណ្ដាខេត្តមួយចំនួន នាពេលកន្លងមក។

លោក ប្រធានមូលនិធិ ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីការបន្តកិច្ចសហប្រតិបត្តិការ និងគម្រោងពង្រីកកម្មវិធីចំនួនពីរ ដោយសហការជាមួយនឹងក្រសួងសុខាភិបាលកម្ពុជា គឺ៖ ទី១).ការពង្រីកនូវការផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែកឡើងបាយទៅតាមបណ្ដាខេត្តគោលដៅថ្មីៗបន្ថែមទៀត និង ទី២).ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម។
ជាការឆ្លើយតប សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់មូលនិធិ GX Foundation នៅក្នុងការគាំទ្រទៅដល់វិស័យសុខាភិបាលកម្ពុជា នាពេលកន្លងមក ជាពិសេសការរួមចំណែករបស់មូលនិធិ ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែកឡើងបាយជូនដល់ប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅតាមបណ្តាខេត្តគោលដៅមួយចំនួន។ សម្ដេចធិបតី ក៏បានស្វាគមន៍ចំពោះគម្រោងនៃការពង្រីកកម្មវិធីរបស់មូលនិធិ ក្នុងការគាំទ្រដល់វិស័យសុខាភិបាលកម្ពុជាបន្ថែមទៀត ដូចជា កម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម ជាដើម។

ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានលើកទឹកចិត្តទៅដល់មូលនិធិ GX Foundation ឱ្យបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការទៅលើកម្មវិធីទាំងនេះ ជាមួយនឹងក្រសួងសុខាភិបាលបន្ថែមទៀត ជាពិសេសក្នុងការកំណត់នូវបណ្តាខេត្តគោលដៅថ្មីៗ សម្រាប់ការផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែកឡើងបាយ និងកម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ