ព័ត៌មានជាតិ
ចូលឆ្នាំចិន៣ថ្ងៃ មានភ្ញៀវទេសចរជាង៨ម៉ឺននាក់ បានទៅកម្សាន្តនៅខេត្តព្រះសីហនុ
នៅក្នុងរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១២ ដល់១៤ ខែកុម្ភៈ ឆ្នាំ២០២១មានភ្ញៀវទេសចរបានទៅសម្រាកកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន -វៀតណាមនៅខេត្តព្រះសីហនុជាង៨ម៉ឺននាក់កើនឡើងជាង២៥ភាគរយបើធៀបនឹងរយៈពេល៣ថ្ងៃដូចគ្នាកាលពីបុណ្យចូលឆ្នាំចិនឆ្នាំ២០២០កន្លងទៅ។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានឲ្យដឹងនៅរសៀលថ្ងៃទី១៥កុម្ភៈនេះថាភ្ញៀវទេសចរមកសម្រាកកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន -វៀតណាម ថ្ងៃទី១២ ដល់១៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុសរុបប្រមាណ ៨២,០៦៤នាក់ កើនឡើង២៥,០៣ភាគរយក្នុងនោះមានភ្ញៀវជាតិប្រមាណ ៧៥,១៨៩នាក់ កើនឡើង ៤៥,១២%និងភ្ញៀវបរទេសប្រមាណ ៦,៨៧៥នាក់ ថយចុះ៥០,២៦%។
ចំណែកភ្ញៀវទេសចរទៅសម្រាកកម្សាន្តតាមបណ្តាកោះនានាសរុបប្រមាណ ៦,៨៩៧នាក់ កើនឡើង២៥,៦០% ក្នុងនោះភ្ញៀវជាតិប្រមាណ៥,០៤៦នាក់ កើនឡើង៧៧,៨០% ភ្ញៀវបរទេសប្រមាណ១,៨៥១នាក់ ថយចុះ៣០,២២%។ ភ្ញៀវកម្សាន្តតាមបណ្តាឆ្នេរនិងរមណីយដ្ឋាននានាសរុប ៦២,១៩២នាក់ កើនឡើង ៦៨,៥៣% ក្នុងនោះភ្ញៀវជាតិ៥៦,៦២៧នាក់ កើនឡើង៦៩,៥៤% និងភ្ញៀវបរទេស ៥,៥៦៥នាក់ កើនឡើង៥៨,៨៦%។
លោកបានបន្តទៀតថា រយៈពេល៣ថ្ងៃនេះដែរមានជើងហោះហើរចុះចតនៅព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុចំនួន០១ ជើង ស្មើនឹង ៤៣នាក់ជាជនជាតិចិនទាំងអស់៕
ដោយ ៖ សំអឿន
-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច