Connect with us

ព័ត៌មានជាតិ

អភិបាលរងស្រុកកំពង់ត្រាច ៖ កសិករលែងបារម្ភបញ្ហាកង្វះទឹកស្រោចស្រពដំណាំស្រូវរដូវប្រាំង

បានផុស

នៅ

នាថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ នេះ លោក ង៉ែត សុផល អភិបាលរងស្រុកកំពង់ត្រាច បានលើកឡើងថា ដោយសារមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធនានា ជាពិសេសនោះក្រោមការដឹកនាំចង្អុលបង្ហាញពី លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានជួយស្តារប្រឡាយផ្លូវទឹកពីព្រែកអន្សា ដល់ស្រុកបន្ទាយមាសដើម្បីយកមកចែកជូនប្រជាកសិករនៅក្នុងស្រុកកំពង់ត្រាច ដែលប្រជាកសិកទើបនឹងធ្វើស្រែរដូវប្រាំងស្រោចស្រពស្រូវប្រាំងរបស់ប្រជាកសិកនៅដើមរដូវបានទាន់ពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ង៉ែត សុផល អភិបាលរងស្រុកកំពង់ត្រាច បានបញ្ជាក់ឱ្យដឹងថា ស្រូវរដូវប្រាំង និងដើមរដូវឆ្នាំ២០២៤នេះ ប្រជាកសិករអនុវត្តធ្វើស្រូវរដូវប្រាំងបានជាង២ពាន់ហិកតា មានឃុំចំនួន ៦ នៅក្នុងស្រុកកំពង់ត្រាច ដោយសារអាកាសធាតុគ្មានភ្លៀងកក់ខែ កត្តាក្តៅខ្លាំង ធ្វើឱ្យដំណាំស្រូវរដូវប្រាំងក្នុងឃុំចំនួនពីរ បានជួបនឹងកង្វះទឹក ប៉ុន្តែក្រោយមានការចូលរួមអន្តរាគមន៍ពីមន្ទីរជំនាញពាក់ព័ន្ធ មកដល់ពេលនេះ អាជ្ញាធរស្រុកអស់ក្តីបារម្ភរឿងបញ្ហាកង្វះទឹកស្រោចស្រពទៀតហើយ។

លោក ង៉ែត សុផល អភិបាលរងស្រុកកំពង់ត្រាច បានបន្ថែមថា បើតាមផ្នែកលើផ្ទៃដីដែលប្រជាកសិករកំពុងតែបង្កបង្កើនផលធ្វើស្រូវរដូវប្រាំងមានចំនួន ១,៣០០​ ហិកតា គ្របដណ្តប់លើឃុំចំនួន៦ ដែលជាប់ប្រព័ន្ធស្រោចស្រព ប៉ុន្តែការអនុវត្តជាក់ស្តែងបានដល់រហូត ២,៣៩២ ហិកតា ស្មើនឹង ១៨៤%នៃ ផែនការ។

លោកអភិបាលរងស្រុក បញ្ជាក់ថា គិតមកដល់ថ្ងៃនេះ អាជ្ញាធរអស់ក្តីបារម្ភរឿងកង្វះទឹកក្នុងប្រឡាយដើម្បីឱ្យពលរដ្ឋបូមស្រោចស្រពដំណាំស្រូវ និងការធ្វើស្រែប្រាំងរបស់ពួកគាត់ទៀតហើយ។

ជាមួយគ្នានេះ លោក ង៉ែត សុផល ក៏បានអំពាវនាវដល់ប្រជាកសិករទាំងអស់ សូមមេត្តារក្សាប្រភពទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការចិញ្ចឹមសត្វ ក្នុងករណីដែលគ្មានភ្លៀងកក់ខែនាពេលខាងមុខនេះ។ ជាក់ស្ដែង មន្ទីរជំនាញធនធានទឹក និងឧតុនិយម ក៏បានស្នើសុំឱ្យពលរដ្ឋកាត់បន្ថយការធ្វើស្រូវប្រាំងលើកទី ២ ពិសេសតំបន់នៅឆ្ងាយពីប្រភពទឹក៕

អត្ថបទ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម