Connect with us

ព័ត៌មានជាតិ

កម្មវិធីពន្លឿនអាជីវកម្ម Visa សម្រាប់ ឆ្នាំ ២០២៤ រៀបចំឡើងដើម្បី​បញ្ឆេះភាពច្នៃប្រឌិតថ្មីៗ របស់ម្ចាស់អាជីវកម្ម​ដែលទើបបង្កើតថ្មី នៅតំបន់អាស៊ីប៉ាស៊ីហ្វិក

បានផុស

នៅ

Visa ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​ឈានមុខ​គេ​នៅក្នុង​ពិភព​លោក បានប្រកាស​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​ដែល​ទើប​បង្កើត​ថ្មី​ឲ្យ​ចូលរួម​ក្នុង “​កម្មវិធី​ព​ន្លឿ​ន​អាជីវកម្ម​របស់ Visa – Visa Accelerator Program” សម្រាប់​ឆ្នាំ ២០២៤​។ កម្មវិធី​ដែលមាន​រយៈពេល ៦​ខែ​នេះ ក្រុមហ៊ុន​នឹង​ផ្តោតលើ​ការស្វែងរក ការជំរុញ គាំទ្រ ក៏ដូចជា​សហការ​រក​ដំណោះស្រាយ​លើ​ផល​លំបាក​របស់​ម្ចាស់​អាជីវកម្ម​ដែល​ទើប​បង្កើត​ថ្មី​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក តាមរយៈ​ការផ្តល់​ថ្នាល​សម្រាប់​បណ្តុះបណ្តាល ដើម្បី​ដោះ​សោ​រក​នូវ​សក្តានុពល និង​បង្កើន​ឱកាស​ពាណិជ្ជកម្ម​។ តាមរយៈ​គំនិត​ផ្ដួចផ្ដើម​នេះ ក្រុមហ៊ុន Visa មាន​គោលបំណង​បង្កើន​ការផ្សព្វផ្សាយ​ឲ្យ​បាន​ទៅដល់​ម្ចាស់​អាជីវកម្ម​ដែល​ទើប​បង្កើត​ថ្មី និង​ពង្រឹង​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុង​ការជួយ​ដល់​ម្ចាស់​អាជីវកម្ម​ដែល​ទើប​បង្កើត​ថ្មី​ដែល​កំពុង​ខ្វះ​បទពិសោធន៍​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងពី​ក្រុមហ៊ុន Visa ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​ព​ន្លឿ​ន​អាជីវកម្ម​របស់ខ្លួន កម្មវិធី​នេះ​បាន​ជួយ​ដល់​ការ​អភិវឌ្ឍ​ធុរកិច្ច​បង្កើត​ថ្មី​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មួយចំនួន​ឲ្យ​មាន​ភាព​លេចធ្លោ​ឡើង តាមរយៈ​ការផ្តល់ឱ្យ​ពួកគេ​នូវ​អ្នកផ្តល់​អនុសាសន៍​ណែនាំ​តាម​រដូវ​កាល បច្ចេកវិទ្យា​ទំនើប និង​លទ្ធភាព​ទទួលបាន​ការ​វិនិយោគ​។ ជាមួយនឹង​ការដឹកនាំ​ដោយ​ក្រុមហ៊ុន Visa ធុរកិច្ច​បង្កើត​ថ្មី​ចំនួន​២​ក្រុម បានជ្រើសរើស​នៅ​ឆ្នាំ ២០២១ និង ២០២២ និង​ទទួលបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដោយ​ជោគជ័យ​ជាមួយ​អតិថិជន និង​ដៃគូ​ក្នុង​តំបន់​។ លើសពីនេះទៅទៀត នៅក្នុង​ឆ្នាំ​២០២១ និង ឆ្នាំ​២០២២ ក្រុមហ៊ុន Visa ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ក្នុង​ភាពជា​ដៃគូ ជាមួយនឹង​ធុរកិច្ច​បង្កើត​ថ្មី​លើ​ពាណិជ្ជកម្ម​មួយចំនួន ក្នុងនោះដែរ​អាជីវកម្ម​បង្កើត​ថ្មី​និ​មួយៗ​បានបង្ហាញ​អំពី​ភាពជោគជ័យ​តាមរយៈ​ការនាំយក​នូវ​ភាព​ច្នៃប្រឌិត​របស់ខ្លួន ចូលរួម​លើកស្ទួយ​វិស័យ​ឧស្សាហកម្ម​ទូទាត់​កាន់តែ​ធំ​ជាង​មុន ដែល​នេះ​វា​បាន​គូសបញ្ជាក់​យ៉ាង​ប្រចក្ស​អំពី​ប្រសិទ្ធិភាព​នៃ​កម្មវិធី​មួយ​នេះ​។ កាលពី​ដើមខែ ឧសភា ឆ្នាំ ២០២៣ ធុរកិច្ច​បង្កើត​ថ្មី​ចំនួន ៧​ក្រុម​ទៀត ក៏ត្រូវ​បានជ្រើសរើស​ស​ម្រា​ប់​ឆ្នាំ ២០២៣ ផង​ដែរ។

កម្មវិធី​នេះ​ផ្តល់នូវ​ឱកាស​ពិសេស​មួយ ដែល​អាចឱ្យ​ម្ចាស់​អាជីវកម្ម​ដែល​ទើប​បង្កើត​ថ្មី​អាច​សហការ​បង្កើត សាកល្បង និង​ស្វែងរក​ដំណោះស្រាយ​ម្តងទៀត​ជាមួយ​អ្នកជំនាញ​ក្នុង​វិស័យ​ទូទាត់ និង​ក្រុម​អភិវឌ្ឍន៍​អាជីវកម្ម​របស់​ក្រុមហ៊ុន Visa​។ នៅក្នុង​ឆ្នាំ ២០២៤ កម្មវិធី ផ្តោតលើ “​ការកសាង​អនាគត​នៃ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន Visa” នៅក្នុង​របៀបវារៈ​ដ៏​ទូលំទូលាយ​មួយ ដើម្បី​បន្ត​ស្វែងរក​សក្តានុពល​ចំនួន​ប្រាំ ក្នុងនោះ​រួមមាន​៖ បញ្ញា​សិប្ប​និមិត្ត​/ ជំនាន់ AI, ហិរញ្ញវត្ថុ​បង្កប់​, ចរន្ត​សាច់ប្រាក់​សកល​, ការទទួលយក​ឌីជីថល​សម្រាប់​ប្រភេទ​អាជីវកម្ម​ខ្នាត​ម៉ាក្រូ ខ្នាតតូច និង​មធ្យម និង អនាគត​នៃ​ភាពស្មោះត្រង់​។​

​អ្នកស្រី អ៊ី​វ៉ា​ណា ត្រា​ហ្ស៊ី​នី (Ivana Tranchini) នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖ “​ប្រជាជន​កម្ពុជា ជាច្រើន​មាន​ជំនាញ​អាជីវកម្ម​ដ៏​អស្ចារ្យ ហើយ​នៅពេលដែល​ប្រទេស​មានការ​អភិវឌ្ឍន៍ យើង​បានឃើញ​ពី​ស្មារតី​សហគ្រិន​កាន់តែ​រីកចម្រើន​”​។ អ្នកស្រី​បន្តទៀតថា​៖ “​សម្រាប់​ក្រុមហ៊ុន Visa យើង​មាន​សេចក្តីរំភើប​រីករាយ​ក្នុងការ​ផ្តល់ជូន​នូវ​ឱកាស​សម្រាប់​ប្រជាជន​កម្ពុជា​ដែលមាន​ភាព​ច្នៃប្រឌិត ដើម្បី​អាច​អភិវឌ្ឍ​នូវ​ទេពកោសល្យ​របស់ខ្លួន និង​ផ្តល់​ដំណោះស្រាយ​ការទូទាត់​តាមរយៈ​ឌីជីថល​ដល់​អ្នកជំនាន់ក្រោយ​។ គោលបំណង​ចំបង​របស់​កម្មវិធី​ព​ន្លឿ​ន​អាជីវកម្ម​របស់ Visa គឺ​ការស្វែងរក​ការដោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​ក្នុង​តថភាព​ជាក់ស្តែង និង​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នកប្រើប្រាស់ ម្ចាស់​អាជីវកម្ម និង​ឧស្សាហកម្ម​ទូទាត់​ទាំងមូល​។ ម្ចាស់​អាជីវកម្ម​ដែល​ទើប​បង្កើត​ថ្មី​ទទួលបាន​ឱកាស​ដើម្បី​ធ្វើការ​ជាមួយ​អ្នកជំនាញ​របស់​ក្រុមហ៊ុន Visa ផ្ទាល់ រហូតដល់​ទៅ​ប្រាំ​មួយខែ ក្នុងការ​ប​ម្លែ​ង​គំនិត​របស់ខ្លួន​ឲ្យ​ក្លាយទៅជា​អាជីវកម្ម​។ ខ្ញុំ​ទន្ទឹងរង់ចាំ​មើល​ពី​ភាព​ច្នៃប្រឌិត និង​ភាពរហ័សរហួន​ដែល​ម្ចាស់​ធុរកិច្ច​ថ្មីៗ​របស់​យើង​បានជ្រើសរើស ដើម្បី​យកមក​ពិភាក្សា​។​”

​ប្រភេទ​ធុរកិច្ច​បង្កើត​ថ្មី​ដែល​ត្រូវបាន​ជ្រើសរើស នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​កម្មវិធី​ជាច្រើន​ដូចជា​៖

•​ ​ដំណោះស្រាយ និង​ការធ្វើ​តេស្ត​រហ័ស ជាមួយនឹង​ការគាំទ្រ​របស់​ក្រុមហ៊ុន Visa ដើម្បី​បង្កើត​លទ្ធផល​អតិបរមា និង​ការផ្តល់​មូលនិធិ​ដោយ​គ្មាន​ការដោះដូរ​រហូតដល់ ៥០,០០០ ដុល្លារ​សហរដ្ឋអាមេរិក ដោយ​ផ្តោតលើ​ការអភិវឌ្ឍន៍​នូវ​អំណះអំណាង​នៃ​គំនិត​អាជីវកម្ម Proof-of-Concept (POC) ប្រកបដោយ​ប្រសិទ្ធភាព​។​

•​ ​ការចូល​ប្រើប្រាស់​ទិន្នន័យ & ភាពជា​ដៃគូ នៅក្នុង​ណ្តា​ញ​សកល​របស់​ក្រុមហ៊ុន Visa និង​ឱកាស​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ភាពជា​ដៃគូ សមស្រប​ក្រោយ​បញ្ចប់​កម្មវិធី​។​

•​ ​ទទួល​ការប្រឹក្សា​ផ្តាច់មុខ​ពី​អ្នកជំនាញ​របស់​ក្រុមហ៊ុន Visa ដែលជា​អ្នក​ឧបត្ថម្ភ និង​ក្រុមការងារ​ដែល​ចូលរួម​វិភាគ​លើ​អំណះអំណាង​នៃ​គំនិត (POC) ដើម្បី​ធ្វើ​ឲ្យ​អ្វីៗ​ដំណើរការ​ទៅដោយ​រលូន នឹង​កំណត់​ការ​ឈ្នះ​របស់​ធុរកិច្ច​បង្កើត​ថ្មី ដើម្បី​អនុញ្ញាត​ឲ្យ​ចូលទៅ​ប្រើប្រាស់​បណ្តាញ​ដ៏​ល្បី​របស់ Plug & Play ដែល​បង្ករ​ការងាយស្រួល​ក្នុង​ប្រឹក្សារ និង តាមដាន​កំណើន​នៃ​ការអភិវឌ្ឍរ​អាជីវក​ម្ម​របស់​អ្នក​បាន​យ៉ាង​ឆាប់រហ័ស​។​

•​ ​កំណត់​មាត្រដ្ឋាន​អាជីវកម្ម​របស់​អ្នក ដោយ​ធានាបាន​ថា​គំនិត​ផ្តួចផ្តើម​ទាំងនោះ​ផ្តល់​លទ្ធផល​ទាន់ពេលវេលា និង​តាម​គោលដៅ​ដែល​បានកំណត់​រួច កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ការបង្កើត​រួមគ្នា និង​សូម្បីតែ​ការទទួលបាន​ជោគជ័យ​លើ​ការទទួលបាន​មូលនិធិ​ដ៏​មាន​សក្តានុពល​សម្រាប់​អំណះអំណាង​នៃ​គំនិត POCs នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ហើយនឹង​ក្លាយទៅជា​ធុរកិច្ច​បង្កើត​ថ្មី​ដែល​ត្រូវបានគេទទួលស្គាល់ និង​កោតសរសើរ​នៅក្នុង​ឆាក​អន្តរជាតិ​។​

​កម្មវិធី​ព​ន្លឿ​ន​អាជីវកម្ម​របស់ Visa សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ឆ្នាំ ២០២៤

“​កម្មវិធី​ព​ន្លឿ​ន​អាជីវកម្ម​របស់ Visa” បាន​ត្រលប់មក​សាជាថ្មី​ម្តងទៀត​លើក​ទី​បួន​ក្នុង​ឆ្នាំ ២០២៤​។ ក្រុមហ៊ុន Visa សូម​ស្វាគមន៍​ម្ចាស់​អាជីវកម្ម មកកាន់​ថ្នាល​អភិវឌ្ឍ​សម្រាប់​ប្រភេទ​ធុរកិច្ច​ដែល​ទើប​បង្កើត​ថ្មី​ជាមួយនឹង​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ចំពោះ​កំណើន​រយៈពេល​វែង​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ប្រតិបត្តិការ​ដែលមាន​ស្រាប់​នៅក្នុង​តំបន់ និង​ដំណោះស្រាយ​សម្រាប់​យក​អនុវត្ត​ក្នុង​ទីផ្សារ​រួមជាមួយ​នឹង​អំណះអំណាង​យ៉ាង​ជាក់ច្បាស់​។​

​ការបើកទទួល​ពាក្យ​ចូលរួម​ក្នុង​កម្មវិធី ចាប់ផ្តើម​ពីថ្ងៃ​ទី​៨ ខែមករា ហើយនឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​៨ ខែមីនា ឆ្នាំ ២០២៤ ដោយ​អ្នកដាក់ពាក្យ​ដែល​ត្រូវបាន​ជ្រើសរើស នឹង​ត្រូវបាន​ជូនដំណឹង​នៅក្នុង​ខែមេសា ឆ្នាំ ២០២៤​។ ការអភិវឌ្ឍន៍​នូវ​អំណះអំណាង​សម្រាប់​គំនិត POC នឹងត្រូវ​ដាក់​ឲ្យ​អនុវត្ត​ពី​ខែឧសភា​ដល់​ខែតុលា​ក្នុងឆ្នាំនេះ​ផងដែរ ជាមួយនឹង​ថ្ងៃ​សាកល្បង​ចុងក្រោយ នៅក្នុង​ខែវិច្ឆិកា ឆ្នាំ ២០២៤​។ គំនិត​ផ្តួច ផ្តើម​ដ៏​ទូលំទូលាយ​នេះ គឺ​សំដៅ​ឆ្ពោះទៅរក​ការជំរុញ​ឲ្យ​មានការ​បង្កើត​ថ្មី កិច្ចសហការ និង​ការរីកចម្រើន​សម្រាប់​ធុរកិច្ច​បង្កើត​ថ្មី​នៅក្នុង​វិស័យ​ទូទាត់​ឌីជីថល​។​

​សម្រាប់​ព័ត៌មាន​បន្ថែម និង​របៀប​ដាក់ពាក្យ​ស្នើសុំ សូម​ចូលទៅ​កាន់​គេហទំព័រ​៖ https://www.visa.com.sg/apaccelerator។​

###

អំពី​ក្រុមហ៊ុន Visa Inc.

​ក្រុមហ៊ុន Visa គឺជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាមរយៈ​ឌីជីថល ដែល​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​រវាង​អ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និង​ស្ថាប័ន​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជា​រៀងរាល់ឆ្នាំ​។ បេសកកម្ម​របស់​យើង​គឺ​ផ្សាភ្ជាប់​ពិភពលោក​ទាំងមូល តាមរយៈ​ការតភ្ជាប់​បណ្តាញ​ទូទាត់​ប្រាក់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី ងាយស្រួល អាច​ទុកចិត្តបាន និង​មាន​សុវត្ថិភាព​បំផុត ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ច​មានការ​រីកចម្រើន​។ យើង​ជឿជាក់ថា​សេដ្ឋកិច្ច​ដែល​រួមបញ្ចូល​មនុស្ស​គ្រប់រូប នៅ​គ្រប់​តំបន់ នឹង​ជួយ​ដល់​ការអភិវឌ្ឍ​នៅ​គ្រប់​ទីកន្លែង ហើយ​យើង​មើលឃើញថា នេះ​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ចរន្ត​សាច់ប្រាក់​។ ស្វែងយល់​បន្ថែម​តាមរយៈ Visa.com

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង ៖

​កញ្ញា ត្រាង ង្វៀន (Trang Nguyen)​ ​ ​ ​កញ្ញា គ្រី សុ​វណ្ណា​រី​

Head of Corporate Communications​ ​ ​ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd

Visa Vietnam, Cambodia and Laos ​ ​តំណាង​ក្រុមហ៊ុន Visa Inc.

​ទូរស័ព្ទ ៖ +84 28 3520 7439​ ​ ​ ​ទូរស័ព្ទ ៖ +855 11733368

អ៊ីម៉ែល ៖ [email protected] ​ ​ ​ អ៊ីម៉ែល ៖ [email protected]

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១៤ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម