Connect with us

ព័ត៌មានជាតិ

រយៈពេល​៤​ថ្ងៃ​ មាន​អ្នក​មក​ទទួល​វ៉ាក់សាំង​កូ​វីដ​១៩​នៅ​មន្ទីរពេទ្យ​អង្គឌួង​ចំនួន​៣៥០​នាក់​

បានផុស

នៅ

ភ្នំពេញ​ ៖ ​ក្នុង​រយៈពេល​៤​ថ្ងៃ​គឺ​នៅ​ថ្ងៃទី​១០,១១,១២​និង​ថ្ងៃទី​១៥​ ខែ​កុម្ភៈ ​ឆ្នាំ​២០២១​នេះ​ មាន​អ្នក​មក​ទទួល​វ៉ាក់សាំង​កូ​វីដ​១៩​នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​ចំនួន​៣៥០​នាក់​ ក្នុង​នោះ​អ្នក​ចាក់​វ៉ាក់សាំង​រួច​ចំនួន​៣០១​នាក់​និង​អ្នក​មិនបាន​ចាក់​ចំនួន​៤៩​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​សាស្ត្រាចារ្យ លូ លី​ឃាង ប្រធាន​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​បាន​ឲ្យ​ដឹង​ថា​ក្នុងចំណោម​៣៥០​នាក់​នោះ​នៅ​ថ្ងៃទី​១០​កុ​ម្ភៈ​មាន​ចំនួន​៨៤​នាក់​ ក្នុង​នោះ​មាន​អ្នក​ទទួល​បាន​ចាក់​រួច​ចំនួន​៦៨​នាក់​និង​អ្នក​មិនបាន​ចាក់​ចំនួន​១៦​នាក់​។​ ថ្ងៃទី​១១ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២១​ មាន​អ្នក​ដែល​មក​ទទួល​ចាក់​វ៉ាក់សាំង​ចំនួន​៧២​នាក់​ក្នុង​នោះ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​រួច​ចំនួន​៦៨​នាក់​និង​អ្នក​ដែល​មិនបាន​ចាក់​ចំនួន​៧​នាក់​។ ថ្ងៃទី​១២​កុម្ភៈ​នេះ​មាន​អ្នក​មក​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ចំនួន​១០២​នាក់​ក្នុង​នោះ​អ្នក​ដែល​ទទួលបាន​ការ​ចាក់​វ៉ាក់សាំង​ចំនួន​៩០​នាក់​និង​អ្នក​មិនបាន​ចាក់​ចំនួន​១២​នាក់​។

លោក​សាស្ត្រាចារ្យ​បាន​បន្ត​ថា ​ថ្ងៃទី​១៥​កុម្ភៈ​នេះ​ មាន​អ្នក​មក​ទទួល​វ៉ាក់សាំង​កូ​វីដ​១៩​ចំនួន​១០៨​នាក់​ស្រី​៣៧​នាក់​។​ អ្នក​ចាក់​រួច​ចំនួន​៩៤​នាក់​ស្រី​២៦​នាក់​និង​អ្នក​ដែល​មិនបាន​ចាក់​ដោយសារ​បញ្ហា​សុខភាព​ចំនួន​១៤​នាក់​ស្រី​១១​នាក់​។

ប៉ុន្តែ​នៅក្នុង​រយៈពេល​៣​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​១០​ដល់​ថ្ងៃទី​១២ ខែ​កុម្ភៈ​ ឆ្នាំ​២០២១ មាន​អ្នក​មក​ទទួល​វ៉ាក់សាំង​កូ​វីដ​១៩​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​ធំៗ​ចំនួន​៤​នៅ​រាជធានី​ភ្នំពេញ​ចំនួន​១៩៤៧​នាក់​ស្រី៧៤១នាក់​។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ​សម្រាប់​បុគ្គលិក​-​មន្ត្រីរាជការ​នៃ​ក្រសួងសុខាភិបាល​ទាំងអស់​ក្រុមគ្រូពេទ្យ​នៅ​តា​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​និង​ទារក​និង​ម​ជ្ឈ​ជាតិ​កំចាត់​រោគរបេង​និង​ហង់​សិន​ទាំងអស់​ត្រូវ​ចែកពេល​គ្នា​ទៅ​ចាក់​វ៉ា​ក់​សាំង​កុំ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​មន្ទីរ​ពេទ្យមន្ទី​រ​ពេទ្យ​កុមារ​ជាតិ​ដោយ​ទំនាក់ទំនង​លោក​សាស្ត្រាចារ្យ ញឹម អង្គារ​បុស្ស ០១១

៨១១ ១៣២។

ចំពោះ មន្ទីរពេទ្យ​កាល់ម៉ែត​ទាក់ទង​ជាមួយ​លោក​សាស្ត្រាចារ្យ គង់ សន្យា​០១២៩៦៥ ៩៥៤ សម្រាប់​សមាជិក​ព្រឹទ្ធសភា និង​រដ្ឋសភា​និង​អង្គរក្ស​ថ្នាក់ដឹកនាំ​កំពូលៗ​។​ ចំណែក​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​ទំនាក់ទំនង​ជាមួយ​លោក​សាស្ត្រាចារ្យ លូ លី​ឃាង​០៧៦ ៨៨៣ ៧៨៧៨ សម្រាប់​បុគ្គលិក​-​មន្ត្រីរាជការ​ព្រឹទ្ធសភា​រដ្ឋសភា​និង​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ទាំងអស់​។​ រីឯ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ទាក់ទង​លោក សាស្ត្រាចារ្យ ង ម៉េង ០៧៨ ៩៩៧៩៧៨​សម្រាប់​កងកម្លាំង​នគរ​បាល​ជាតិ​នៅ​ក្រសួងមហាផ្ទៃ​និង​នៅ​រាជធានី​ភ្នំពេញ​ទាំង​អស់ ព្រមទាំង​បុគ្គលិក​-​មន្ត្រីរាជការ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ទាំងអស់​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម៤ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

Sokha Hotels

ព័ត៌មានពេញនិយម