ព័ត៌មានជាតិ
លោក ហ៊ុយ វណ្ណៈ ចែករំលែករូបមន្តសរសេរព័ត៌មាន ៣ ទម្រង់ ជាមូលដ្ឋានគ្រឹះនៃព័ត៌មាន
ក្នុងនាមប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ តាមរយៈបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ បានចែករំលែកនូវរូបមន្ត ៣ ទម្រង់ផ្សេងគ្នា ដើម្បីជាមូលដ្ឋានគ្រឹះមកអនុវត្តន៍ក្នុងការសរសេរព័ត៌មានឲ្យបានត្រឹមត្រូវ។

លោក ហ៊ុយ វណ្ណៈ បានលើកបង្ហាញ «រូបមន្ត ៣ ទម្រង់» ផ្សេងគ្នា សម្រាប់ជាមូលដ្ឋានគ្រឹះសរសេរព័ត៌មានរួមមាន ទី១ «ព័ត៌មានទូទៅ» ប្រើទម្រង់ (5W+1H) ទី២ «ព័ត៌មានសេដ្ឋកិច្ច» ប្រើទម្រង់ (CCE+CCF) និងទី៣ «ព័ត៌មានកីឡា» ប្រើទម្រង់ (3S)។
ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុន វណ្ណៈ បានគូសបញ្ជាក់ថា កន្លងមកភាគច្រើនការសរសេរច្រើនយកតែរូបមន្តទី១ ទៅអប់រំតម្រង់ទិស ដោយមិនបានយករូបមន្ត ២ ផ្សេងទៀតទៅប្រើ។ អ្វីដែលលោកសង្ស័យដ៏ប្រាកដ គឺអាចមកពីមិនសូវមានអ្នកចេះរូបមន្តទី២ និងទី៣។

ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជារូបនេះបានពន្យល់យ៉ាងដូច្នេះថា «ព័ត៌មានកីឡា» គឺគេសរសេរអំពី តារាជាកីឡាករ ពិន្ទុប្រកួត លទ្ធផលប្រកួត និងស្ថិតិ ឬសាវតារការប្រកួត។ គេអត់និយាយពី ឯកឧត្តម ឧកញ៉ា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នោះទេ។
ដោយឡែក «ព័ត៌មានសេដ្ឋកិច្ច» គឺគេសរសេរអំពីនិន្នាការប្រែប្រួលនៃ តម្លៃ ទំហំ បរិមាណ របស់ផលិតផលឬទំនិញ និន្នាការទីផ្សារ និន្នាការបញ្ជាទិញ ការលក់ ជាមួយនឹងការប្រៀបធៀបរយៈពេលកំណើន ការប្រែប្រួលនិងការព្យាករណ៍របស់អ្នកជំនាញ។ គេអត់សរសេរថា ពិធីសម្ពោធនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ឯកឧត្តម ឧកញ៉ាអីនោះ។ វត្តមានភ្ញៀវ គឺជាល្បោយបន្ទាប់បន្សំប៉ុណ្ណោះ។

មួយវិញទៀតចំពោះ «ព័ត៌មានជាប្រភពចំណេះដឹង» ដែលអាចវាយតម្លៃ ព្យាករណ៍ និងជាមូលដ្ឋានសម្រេចចិត្ត! មិនអាចផលិតព័ត៌មានសម្រាប់គ្រាន់តែបង្ហាញម៉ូតឡង់សេនោះទេ។ ដូច្នេះ ទាមទារឲ្យអ្នកដឹកនាំ និងអ្នកធ្វើការក្នុងវិស័យនេះ យល់ដឹងនូវមូលដ្ឋានគ្រឹះទាំង ៣ ហើយបន្តពង្រឹងសមត្ថភាពជាប្រចាំ៕

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល