ព័ត៌មានជាតិ
ស្ពានកោះពេជ្រ-កោះនរា ដោះស្រាយការកកស្ទះ ផ្លូវជាតិលេខ១ ប្រមាណ ៥០%
ស្ថានភាពចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិលេខ១ ចូលមករាជធានីភ្នំពេញ ដោះស្រាយបានបានការកកស្ទះចរាចរប្រមាណ៥០% ក្រោយស្ពានកោះពេជ្រ-កោះនរា បើកឱ្យធ្វើចរាចរជាផ្លូវការ។ នេះបើតាមការបញ្ជាក់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីភ្ជាប់ស្ពានអាកាស មរតកតេជោ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នេះ។

លោក ឃួង ស្រេង មានប្រសាសន៍ថា ក្រោយពីដាក់ឱ្យប្រើប្រាស់ ស្ពានកោះពេជ្រ-កោះនរា ធ្វើចរាចរជាផ្លូវការឃើញថា ស្ថានភាពចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិលេខ១ ចូលមករាជធានីភ្នំពេញ ដោះស្រាយបានប្រមាណ ៥០% ពិសេស ដោះស្រាយចរាចរណ៍ ពីស្រុកលើកដែក ខេត្តកណ្ដាល និងពីខេត្តព្រៃវែង ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុង ខណ្ឌច្បារអំពៅ ផងដែរ។

លោក ឃួង ស្រេង បានបន្តទៀតថា ជាការគិតគូររបស់រាជរដ្ឋាភិបាល នឹងកសាងស្ពានបេតុងថ្មីមួយកន្លែងទៀត នោះគឺស្ពានព្រែកប្រា ដែលស្ពាននេះនឹងប្រើប្រាស់ថវិកាជាតិ។ ស្ពានព្រែកប្រានេះ ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ ក្នុងការរំដោះចរាចរណ៍ពី ព្រែកប្រា មកទិសខាងលិច មក ផ្លូវ២១៧ បន្តមកផ្លូវក្រវ៉ាត់ក្រុងទី៣ បន្តទៅផ្លូវល្បឿនលឿន ឆ្ពោះទៅខេត្តព្រះសីហនុ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងស្ថាបនាស្ពានបេឡេ ដែលយកពី ខណ្ឌឫស្សីកែវ ទៅសាងសង់នៅចំណុតស្ពានព្រែកប្រានេះ ដើម្បីសម្រួលចរាចរណ៍ជាបណ្តោះអាសន្តសិន រហូតស្ពានបេតុងព្រែកប្រានេះស្ថាបនារួចរាល់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជា ចិន បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ ស្ពានព្រែកប្រា ស្ថិតនៅខណ្ឌមានជ័យ មានប្រវែងបណ្ដោយជាង ៨០០ ម៉ែត្រ បែងចែកដល់ទៅ ៤ គន្លង (២គន្លងទៅ-២គន្លងមក)។ គម្រោងស្ពានព្រែកប្រានេះ មានតម្លៃ ប្រមាណ ៦០ លានដុល្លារអាមេរិក៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


