ព័ត៌មានជាតិ
ឆ្នាំ២០២៤ រុស្សីផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤០ នាក់ទៅបន្តការសិក្សានៅប្រទេសខ្លួន
សម្រាប់ឆ្នាំ២០២៤នេះ រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីបានផ្តល់អាហារូបការណ៍ដល់និស្សិតកម្ពុជាប្រមាណ៤០នាក់ឱ្យទៅបន្តការសិក្សាជំនាញផ្សេងៗនៅតាមសាកលវិទ្យាល័យនានានៅប្រទេសរុស្សី។
លោក ផន បុរី ជំនួយការនាយិការមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្សី មានប្រសាសន៍នៅរសៀលថ្ងៃទី២៩មករា ថា និស្សិតកម្ពុជាទៅសិក្សានៅប្រទេសរុស្សីចាប់ពីកម្រិតបរិញ្ញាបត្រដល់បណ្ឌិតដោយសិក្សាទៅលើជំនាញវិស្វកម្មយន្តហោះ ស្ថាបត្យកម្ម សំណង់ស៊ីវិល វេជ្ជសាស្ត្រ ទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ច ផ្នែកវប្បធម៌ សិល្បៈ ដូចជាការដឹកនាំភាពយន្ត និងផលិតនិពន្ធជាដើម។

លោកបានបន្តថា ក្នុងចំណោមមុខវិជ្ជាទាំងនោះមុខវិជ្ជាដែលមានការពេញនិយមសម្រាប់និសិត្សខ្មែររួមមាន សំណង់ស៊ីវិល ថាមពលនុយក្លេអ៊ែរ និងវិស្វកម្មយន្តហោះជាដើម។ លោកបានបន្តទៀតថា ការសិក្សានៅរុស្សីទាមទារឱ្យនិស្សិតមានសុខភាពល្អមិនមានជំងឺអេដស៍ ថ្លើម និងរបេង ហើយបើចេះភាសាអង់គ្លេសខ្លះរិតតែប្រសើរ ហើយមុននឹងចេញ
ទៅសិក្សាតម្រូវឱ្យនិស្សិតរៀនភាសារុស្សីជាមុនសិន។

លោកបានបន្ថែមថា អាហារូបករណ៍ដែលរុស្សីផ្តល់ឱ្យនិស្សិតរួមមានថ្លៃសិក្សា៣០ដុល្លារក្នុង១ខែរហូតល់សិក្សាចប់។ ក្រៅពីនេះរាជរដ្ឋាភិបាលកម្ពុជាជួយឧបត្ថម្ភចំនួន១៥០ដុល្លារក្នុង១ខែដល់និស្សិត។ ចំណែកក្រសួងអប់យុវជននិងកី
ឡា ចេញថ្លៃសំបុត្រយន្តហោះសម្រាប់ធ្វើដំណើរទៅសិក្សានៅប្រទេសរុស្សី ពេលវិលត្រឡប់មកវិញចេញដោយខ្លួនឯងឬនិស្សិតអាចស្នើសុំរដ្ឋាភិបាល។ លើសពីនេះនិស្សិតត្រូវចេញស្នាក់ដោយខ្លួនឯងក្នុង១ខែ៥ដុល្លារ។

លោក ផន បុរី បានអំពាវនាវដល់និស្សិតកម្ពុជាដែលមានបំណងចង់ទៅសិក្សានៅ សហព័ន្ធរុស្សី ត្រូវមកទំនាក់ទំនងនៅ
មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្សី ដើម្បីត្រៀមភាសារុស្សី និងត្រៀមដាក់ពាក្យស្នើសុំអាហារូបករណ៍ទៅសិក្សា
នៅ រុស្សី។ លោកបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៨០ រហូតមកដល់២០២៣ រុស្សីបានផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរ ឱ្យទៅបន្តការសិក្សានៅ តាមសាកលវិទ្យាល័យនានានៅប្រទេសរុស្សីប្រមាណជាង ៨០០០នាក់ ក្នុងនោះមានប្រមាណ ៨០០០នាក់ បានបញ្ចប់ការសិក្សា និងប្រមាណជិត ៥០០នាក់កំពុងសិក្សានៅប្រទេសរុស្សី៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ