Connect with us

ព័ត៌មានជាតិ

កិច្ចប្រជុំពិនិត្យលើលទ្ធផល នៃការវាយតម្លៃអង្គភាព ផ្ដល់សេវាសាធារណៈគំរូ

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​គណៈកម្មការ​វាយតម្លៃ​អង្គភាព​ផ្ដល់​សេវា​សាធារណៈ​ថ្នាក់​ជាតិ (​គ​.​វ​.​ជ​.) បាន​ដឹកនាំ​កិច្ច​ប្រជុំ​គណៈកម្មការ​បន្ត​នីតិវិធី​ពិនិត្យ​លើ​លទ្ធផល នៃ​ការ​វាយតម្លៃ​នៅ​ទីតាំង​ជាក់ស្ដែង​បេក្ខភាព​សម្រាំង អនុវិទ្យាល័យ សាលាបឋមសិក្សា និង​មណ្ឌល​សុខភាព​គំរូ របស់​គណៈកម្មការ​បច្ចេកទេស​អន្តរក្រសួង នៃ គ​.​វ​.​ជ កាលពី​រសៀល​ថ្ងៃ​ទី ២៩ ខែ​មករា ឆ្នាំ ២០២៤ នៅ​ទីស្ដីការ​ក្រសួង​មុខងារ​សាធារណៈ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​ក្រសួង​សុខាភិបាល ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ក្រសួង​មុខងារ​សាធារណៈ និង​ស្ថាប័ន​អង្គភាព​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ​នេះ​ធ្វើឡើង បន្ទាប់ពី​គណៈកម្មការ​បច្ចេកទេស​អន្តរក្រសួង នៃ គ​.​វ​.​ជ បាន​ចុះ​ពិនិត្យ និង​វាយតម្លៃ​ទីតាំង​ផ្ទាល់​ជាក់ស្ដែង សម្រាប់​បេក្ខភាព​សម្រាំង​អនុវិទ្យាល័យ និង​បឋមសិក្សា ព្រមទាំង​មណ្ឌល​សុខភាព​គំរូ ក្នុង​គោលបំណង​ជ្រើសរើស​បេក្ខភាព​គំរូ​ឆ្នើម​ប្រចាំ​ឆ្នាំ ដើម្បី​ឈាន​ទៅ​ដល់​ការ​ប្រកាស​ជ័យលាភី​ចុងក្រោយ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី បាន​គូស​បញ្ជាក់​ពី​គុណ​តម្លៃ នៃ​ដំណើរការ​ការ​វាយតម្លៃ និង​ទទួល​ស្គាល់​អង្គភាព​ផ្ដល់​សេវា​សាធារណៈ​គំរូ ហើយក៏​បាន​លើក​បន្ថែម​ផង​ទៀត​ថា កិច្ចការ​នេះ​គឺជា​ការ​បំផុស​ស្មារតី​ប្រកួតប្រជែង​បន្ថែម​ទៀត ជាពិសេស​នៅ​ក្នុង​កិច្ចការ​កែទម្រង់​រដ្ឋបាល​សាធារណៈ និង​ធ្វើ​ទំនើបកម្ម​ស្ថាប័ន ដើម្បី​ផ្ដល់​សេវា​សាធារណៈ​ជូន​ទៅ​ដល់​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ២០ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៩ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម