ព័ត៌មានជាតិ
ក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសជ្រើសរើសមន្រ្តីជាប់កិច្ចសន្យា ចំនួន ៣៦នាក់
ក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចំនួន ៣៦នាក់ សម្រាប់ចូលបម្រើការងារតាមអង្គភាពនានា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។

ជំនាញដែលត្រូវជ្រើសរើស មានដូចជា ព័ត៌មានវិទ្យា មធ្យមផ្នែកវិស្វករសំណង់ស៊ីវិល ឬស្ពានថ្នល់ ឬសំណង់ធារាសាស្ត្រ ស្ថាបត្យកម្ម សេដ្ឋកិច្ចជនបទ និងអភិវឌ្ឍសហគមន៍ ធនាគារ រដ្ឋបាលសាធារណៈ នីតិសាស្ត្រ វារីភូគព្ភសាស្ត្រ សេដ្ឋកិច្ចគម្រោង និងគោលនយោបាយសាធារណៈ។
លក្ខខណ្ឌនៃការរជ្រើសរើស បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ និងមានអាយុយ៉ាងតិច ១៨ឆ្នាំ។ មានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រសមមូលឡើងទៅ ដូចមានកំណត់ខាងលើ។ ត្រូវមានចំណេះដឹងផ្នែកភាសាអង់គ្លេស (ស្តាប់ សរសេរ អាន និងនិយាយ) ចេះប្រើប្រាស់កម្មវិធី Microsoft Word & Excel, PowerPoint, Internet, Email។ បេក្ខជនជានារី និងជនមានពិការភាពត្រូវបានផ្ដល់អាទិភាព។ សម្រាប់បេក្ខជន ដែលមានបំណងចង់ដាក់ពាក្យស្នើសុំចូលបម្រើការងារ ត្រូវភ្ជាប់ជាមួយនូវឯកសារដូចជា ១.ពាក្យស្នើសុំចូលបម្រើការងារ ចំនួន ០១ច្បាប់។ ២.ប្រវត្តិរូបសង្ខេប (មានបិទរូបថត ៤x៦) ចំនួន ០២ច្បាប់។ ៣.សញ្ញាបត្រថតចម្លង (ត្រូវមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច) ចំនួន ០១ច្បាប់។ ៤.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ត្រូវមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច) ចំនួន ០១ច្បាប់។
កន្លែងទទួលពាក្យ បេក្ខជនអាចទាញយកពាក្យស្នើសុំចូលបម្រើការងារតាមរយៈ QR Code ឬអាចមកទទួលពាក្យ ដោយផ្ទាល់នៅនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បន្ទប់លេខ ២១៧ ជាន់ទី២ នៃទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤៕



-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ