ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជា សាទរការតែងតាំងប្រេសិតពិសេសថ្មីរបស់ប្រធានអាស៊ានជុំវិញបញ្ហានៅ មីយ៉ាន់ម៉ា
រដ្ឋមន្ត្រីការបរទេសកម្ពុជា បានសាទរ និងស្វាគមន៍ការតែងតាំងប្រេសិតពិសេសថ្មីរបស់ប្រធានអាស៊ានជុំវិញបញ្ហានៅ មីយ៉ាន់ម៉ា សម្រាប់ឆ្នាំ២០២៤នេះ ដែលប្រទេសឡាវ ធ្វើជាប្រធានអាស៊ាន។ ការស្វាគមន៍ចំពោះការតែងតាំងប្រេសិតពិសេសថ្មីនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ នាថ្ងៃ ទី២៩ ខែមករា ឆ្នាំ២០២៤។

លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា បានសម្ដែងការស្វាគមន៍ការតែងតាំងលោក អាលួនកែវ កិត្តិឃួន ជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីបញ្ហាមីយ៉ាន់ម៉ា សម្រាប់ឆ្នាំ២០២៤ និងគំនិតផ្តួចផ្តើមគន្លឹះរបស់ឡាវក្នុងការសម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ដែលនឹងរួមចំណែកដោយស្ថាបនាដល់ដំណើរការសន្តិភាពដែលម្ចាស់ការ និងដឹកនាំដោយមីយ៉ាន់ម៉ា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នាព្រឹកថ្ងៃទី៣០ ខែមករានេះ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ក៏បានស្វាគមន៍ផងដែរនូវគំនិតផ្តួចផ្តើមរបស់ថៃ និងមីយ៉ាន់ម៉ា ក្នុងការបង្កើនជំនួយមនុស្សធម៌ដល់ប្រជាជនដែលរងផលប៉ះពាល់នៅតាមតំបន់ព្រំដែន ដោយមានមជ្ឈមណ្ឌលអាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ (មជ្ឈមណ្ឌល AHA) ចូលរួមក្នុងដំណើរការត្រួតពិនិត្យ។
គួរជម្រាបថា សម្រាប់កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅប្រទេសឡាវពេលនេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក៏បានសម្រេចចិត្តបញ្ជូនមន្ត្រីការទូតជាន់ខ្ពស់របស់ខ្លួនទៅចូលរួមក្នុងកិច្ចប្រជុំនេះដែរ ដែលនេះហាក់បង្ហាញថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កំពុងបន្ទន់ឥរិយាបទ ដោយវិលចូលតុពិភាក្សាជាមួយអាស៊ានវិញ ក្រោយធ្វើពហិការជាច្រើនលើក នាកន្លងមក៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ