Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ និងប្រជាកសិករ ត្រេកអរ ពេលមានទឹកស្រោចស្រពស្រូវប្រាំង

បានផុស

នៅ

កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ លោក អ៊ិន ដានី ជំទប់ទី១ ឃុំស្តេចគង់ខាងជើង បានឱ្យដឹងថា បើតាមអាជ្ញាធរឃុំស្តេចគង់ខាងជើង ក្នុងស្រុកបន្ទាយមាស ខេត្តកំពត និងប្រជាកសិករ គិតមកដល់ពេលនេះ ស្រុកបន្ទាយមាស និងឃុំស្តេចគង់ខាងជើង ប្រជាកសិករធ្វើស្រែស្រូវរដូវប្រាំងលែងព្រួយបារម្ភពីបញ្ហាកង្វះទឹកស្រោចស្រពស្រូវទៀតហើយ បន្ទាប់ពីមានការអន្តរគមន៍ពីមន្ត្រីមន្ទីរជំនាញពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ អាជ្ញាធរ និងប្រជាកសិករធ្វើស្រូវប្រាំង ក៏បានសម្តែងការត្រេកអរ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់បូមទឹកដាក់ស្រែ ខណៈស្រូវរដូវប្រាំងកំពុងមានតម្លៃថ្លៃនៅលើទីផ្សារផងនោះ។

លោក អ៊ិន ដានី បានឱ្យដឹងទៀតថា ដោយសាររាជរដ្ឋាភិបាល បានផ្តល់ប្រឡាយទឹកពីរខ្សែធំៗ ទើបធ្វើឱ្យប្រជាកសិករនៅឃុំស្តេចគង់ខាងជើង មានលទ្ធភាពអាចធ្វើស្រូវរដូវប្រាំង ៣ ដង ក្នុង ១ ឆ្នាំ លើផ្ទៃដី ១,៦៦៣ ហិកតា។ បន្ថែមនោះ រាល់ឆ្នាំ ខណៈពេលច្រូតកាត់រួចរាល់ ប្រជាកសិករ នឹងធ្វើស្រូវប្រាំងបន្តទៀត។

លោក អ៊ិន ដានី ក៏បានអំពាវនាវដែរថា ឆ្នាំនេះ អាកាសធាតុមិនអំណោយផលដល់ប្រជាកសិករក្រោយពីប្រមូលផលទេ ដូច្នេះ សូមប្រជាកសិករទាំងអស់ រង់ចាំមើលទឹកភ្លៀងសិន សឹមសម្រេចចិត្តធ្វើស្រែបន្តទៀត។

លោក អ៊ិន ដានី ក៏បានបញ្ជាក់ឱ្យដឹងទៀតថា ស្រូវអ៊ីអែ បានផ្តល់ទិន្នផលមធ្យម ១ ហិកតា ៥ តោន បើលក់នៅនឹងស្រែ បានតម្លៃថ្លៃ ១ គីឡូក្រាម ១ ៤០០ រៀល ហើយប្រសិនបើតម្លៃស្រូវនៅថេរ ដូចសព្វថ្ងៃនេះ ជីវភាពពលរដ្ឋនឹងកាន់តែប្រសើរឡើងបន្ថែមទៀត។

ប្រជាកសិករ រស់នៅភូមិក្រឡង់ ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស លោក អៀង សារ៉ាត់ ក៏បានប្រាប់ឱ្យដឹងដែរថា ពលរដ្ឋឆ្នាំនេះ បានធ្វើស្រូវប្រាំងច្រើន ព្រោះស្រូវបានថ្លៃ។ ដំបូងឡើយគាត់ព្រួយបារម្ភខ្លាចខ្វះទឹក ប៉ុន្តែបន្ទាប់ពីមានការអន្តរាគមន៍ពីអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ កសិករទាំងអស់សប្បាយចិត្តឡើងវិញហើយ។ ជាក់ស្ដែង តាមរបាយការណ៍ មន្ទីរកសិកម្មដើមឆ្នាំនេះ ផ្ទៃដីដំណាំស្រូវប្រាំងទូទាំងខេត្ត អនុវត្តបាន១,៣ ៤១២ ហិកតា ស្មើនឹង ១៣៣ ភាគរយ នៃផែនការ។ ចំណែក មន្ទីជំនាញពាក់ព័ន្ធ រួមនឹងអាជ្ញាធរ ក៏នៅតែបន្តតាមដានដោយយកចិត្តទុកដាក់ចំពោះការបង្កបង្កើនផលរបស់ប្រជាកសិកដែលធ្វើស្រែប្រាំងហើយរងចាំជួយជានិច្ច ប្រសិនបើមានបញ្ហាណាមួយបង្កឱ្យប៉ះពាល់ដល់ផលដំណាំរបស់ប្រជាកសិករនោះ៕

អត្ថបទ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត ងិន បាណាល់ ផ្តល់ម៉ាស៊ីនបូមទឹក៤គ្រឿង ជួយសង្រ្គោះស្រូវ នៅស្រុកបាភ្នំ ដែលខ្វះទឹកស្រោចស្រព

Sokha Hotels

ព័ត៌មានពេញនិយម