ព័ត៌មានជាតិ
កសិករខេត្តបាត់ដំបងធ្វើស្រូវប្រាំងទិន្នផលមធ្យមបានជាង ៤ តោន ខណៈតម្លៃទីផ្សារល្អជាងឆ្នាំមុន
បើទោះបីនៅឆ្នាំនេះមានតំបន់ខ្លះប្រឈមការខ្វះទឹកស្រោចស្របលើដំណាំស្រូវប្រាំងដែលប្រជាកសិករសម្រុកដាំលើសផែនការ ក៏មិនអាចរាំងស្ទះដល់ការប្រមូលផលរបស់ប្រជាកសិករក្នុងខេត្តបាត់ដំបងនោះទេ ខណៈទីផ្សារតម្លៃក៏បានល្អ។
ប្រជាកសិករបាននាំគ្នាលើកឡើងប្រហាក់ប្រហែលគ្នាថា វិស័យកសិកម្មឆ្នាំនេះហាក់មានសន្ទុះល្អប្រសើរ បើទោះបីមានការប្រឈមការខ្វះទឹកស្រោចស្រប ក៏មន្ត្រីជំនាញនាំគ្នាដុតដៃដុតជើងជួយឲ្យពួកគាត់ទទួលផលតាមការរំពឹងទុកផងដែរ។


លោក សំអាត ជាកសិករក្នុងស្រុកបាណន់ខេត្តបាត់ដំបងបានឲ្យដឹងថា លោកបានធ្វើស្រែប្រាំង ២ ហិកតា។ លោកប្រមូលផលបាន ១ ហិកតាជិត ៥ តោន និង ១ ហិកតាទៀតបាន ៤ តោនជាង ហើយការដាំដុះមិនមានការខូចខាតទេ ដោយសារតែជួយសង្គ្រោះទាន់ពេល។
ចំណែកកសិករឈ្មោះ ស៊ុន ដៀប ដែលមានស្រែនៅជិតគ្នានោះ ក៏បានសម្តែងក្តីរីករាយក្នុងការប្រមូលផលដែរដោយលោកធ្វើបានលើផ្ទៃដី ៥ ហិកតាលើទីតាំងផ្សេងៗគ្នា មិនមានការខូចខាតនោះទេ គឺបានផលល្អទាំង ៥ ហិកតា។
លោកបន្តថា “ឆ្នាំនេះបំណុលគេ ដែលខ្ញុំខ្ចីយកមកធ្វើស្រែបានសងអស់ ហើយក៏បានដល់គ្រាន់បើដែរដើម្បីទ្រទ្រង់ជីវភាពគ្រួសារ”។
លោក ហេង សិទ្ធ មន្ត្រីកសិកម្មខេត្តលើកឡើងថា ខេត្តបាត់ដំបងកសិករប្រមូលផលបានច្រើនតាមការរំពឹងទុក បើទោះបីមានការប្រឈមទឹកស្រោចស្រពខ្លះលើតំបន់មួយចំនួនក៏កំណើនទិន្នផលមិនធ្លាក់ចុះនោះដែរ។
លោកបន្តថា សម្រាប់ទិន្នផលគិតជាមធ្យម ស្រូវប្រាំងបាន ៤,៥០ តោន ក្នុង ១ ហិកតា តែនៅតំបន់ខ្លះទទួលបានទិន្នផលជាង ៥ តោនក្នុង១ហិកតា។
បើយោងតាមរបាយការណ៍ ស្តីពីល្បឿនការងារប្រមូលផលស្រូវរដូវប្រាំង ឆ្នាំ២០២៣-២០២៤ពីមន្ទីរកសិកម្មខេត្ត ដែលកម្ពុជាថ្មី ទទួលបាននៅរសៀលថ្ងៃទី២៧ ខែមករានេះ បានបង្ហាញឲ្យដឹងថា ស្រូវស្រាលរដូវប្រាំងមានផ្ទៃដីអនុវត្ត ៦៤.៥៥៤ ហិកតា និងផ្ទៃដីប្រមូលផលក៏មាន ៦៤.៥៥៤ ហិកតា។ បើធៀបឆ្នាំមុន មានចំនួន ២៨,២៤៣ ហិកតា ស្មើនិង ៤៣,៧៥%។
ដោយឡែក តម្លៃទីផ្សារឆ្នាំនេះគិតចាប់ពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៤ ស្រូវសែនក្រអូប (សើម) តម្លៃ ១,៣៩០រៀល ក្នុង១គីឡូក្រាម និង ស្រូវស្រងែ-OM (5154) ចន្លោះពី ១,១៧០-១,២៧០រៀល ក្នុង១គីឡូក្រាម៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ