Connect with us

ព័ត៌មានជាតិ

​ស្ពានព្រែកប្រា-ចាក់អង្រែក្រោម តម្លៃ ៦០ លានដុល្លារ ​បើកការដ្ឋាននៅថ្ងៃ ១៩ កុម្ភៈខាងមុខ

បានផុស

នៅ

​គម្រោងស្ពានព្រែកប្រា-ចាក់អង្រែក្រោម តម្លៃ ៦០ លានដុល្លារ ដែលជាកម្ចីពីរដ្ឋាភិបាលចិន ​គ្រោងបើកការដ្ឋាន​សាង​សង់នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខនេះ ​ក្រោមអធិបតីភាពសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីកម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ផន រីម ​អ្នកនាំពាក្យក្រសួងសារធារណការ​ និងដឹកជញ្ជូន មានប្រសាសន៍ប្រាប់កម្ពុជាថ្មី ​នៅថ្ងៃទី ៣០ ​ខែមករា ឆ្នាំ ២០២៤ នេះថា ​នៅពេលដែលស្ពាននេះ ​សាងសង់រួចរាល់​នឹងជួយកាត់​បន្ថយការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្សដែលឆ្លងទៅច្បារអំពៅ ​ព្រមទាំងពង្រឹង​ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញ​ប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិ​តេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើង​ដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ។ ក្រៅពីនេះស្ពាននេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយ​ពន្លឿន​ការអភិវឌ្ឍតំបន់នោះផងដែរ។

កម្ពុជា និងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណាទានសម្បទាន សម្រាប់គម្រោងសាងសង់ស្ពានទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)ក្នុងដំណើរទស្សនកិច្ចរបស់ម្តេច ហ៊ុន ម៉ាណែត ទៅប្រទេសចិន កាលពីថ្ងៃទី ១៧ កញ្ញា ឆ្នាំ ២០២៣។

​គម្រោងស្ពានព្រែកប្រា-ចាក់អង្រែក្រោម ត្រូវបានសិក្សាបញ្ចប់ដោយក្រុមហ៊ុនចិន Shanghai Construction Group Co.,Ltd. (SCG) ដែលទទួលបានថវិកាពីរដ្ឋាភិបាលចិន។

ស្ពានឆ្លងពីចាក់អង្រែទៅព្រែកប្រានេះ ស្ថិតនៅខណ្ឌមានជ័យ មានប្រវែងបណ្ដោយជាង៨០០ម៉ែត្រ បែងចែក​ដល់ទៅ៤គន្លង (២ទៅ-២មក) ដើម្បីកុំឱ្យស្ទះចរាចរណ៍លើស្ពាន។ គម្រោងស្ពានព្រែកប្រា​នេះដែរ មានតម្លៃ​ប្រមាណ៦០លានដុល្លារអាមេរិក។

សូមជំរាបថា ស្ពាន នេះជាស្ពានទី៦ ក្នុងចំណោមស្ពានដែលបានសាងសង់រួច៖ ស្ពានឆ្លងកោះពេជ្រ-កោះនរា ស្ពានព្រះមុនីវង្សទាំង២ ស្ពានសំរោង ស្ពានកោះអន្លង់ចិន ស្ពានកោះធំ និងកំពុងសិក្សាមួយ​ទៀតភ្ជាប់ផ្លូវជាតិលេខ២៣៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៥ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម