ព័ត៌មានជាតិ
យុវជនមកពីគ្រួសារក្រីក្រ រំពឹងថា នឹងមានការងារមួយច្បាស់លាស់ ប្រាក់ចំណូលសមរម្យ ក្រោយរៀនចប់ជំនាញធុរកិច្ចភេសជ្ជៈ
យុវជនមកពីគ្រួសារក្រីក្រ ដែលកំពុងរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ មានក្តីរំពឹងថា ខ្លួននឹងអាចបម្រើការងារជាបុគ្គលិកនៅហាងកាហ្វេ ឬអាចបើកហាងកាហ្វេតូចមួយដោយខ្លួនឯង បន្ទាប់ពីបានសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផ្នែកជំនាញកាហ្វេចប់រយៈពេល ៤ ខែ ខាងមុខ។
កញ្ញា ហៀត រក្សា ជាយុវតីមកពីខេត្តបន្ទាយមានជ័យ កំពុងសិក្សាជំនាញវិជ្ជាជីវៈផ្នែកធុរកិច្ចភេសជ្ជៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានលើកឡើងថា «រៀនចប់រយៈពេល ៤ ខែ ផ្នែកជំនាញកាហ្វេនៅទីនេះ ខ្ញុំអាចទៅបម្រើការងារនៅហាងកាហ្វេបាន ដែលវាជាជំហានដំបូងរបស់ខ្ញុំ និងបន្ទាប់មកទៀត ខ្ញុំមានក្តីបំណងចង់បើកជាហាងកាហ្វេតូចៗ ដោយខ្លួនឯងបាន»។
យុវតីរូបនេះ ពន្យល់ថា ខ្លួនបានជ្រើសយកជំនាញកាហ្វេនេះដោយសារនៅកម្ពុជានាពេលបច្ចុប្បន្ន កាហ្វេគឺជាភេសជ្ជៈមួយដែលពេញនិយមសម្រាប់ពលរដ្ឋកម្ពុជា ដូច្នេះទីផ្សារការងារផ្នែកកាហ្វេក៏ល្អដែរ។ ការរៀនជំនាញធុរកិច្ចកាហ្វេនេះ យុវតី សង្ឃឹមថា ខ្លួននឹងអាចមានការងារមួយច្បាស់លាស់ និងប្រាក់ចំណូលសមរម្យ ដែលធ្វើឱ្យជីវភាពគ្រួសារបានប្រសើរជាងនេះនៅពេលអនាគត។
ដោយឡែក យុវជន ព្រំ ពេជ្រ មកពីគ្រួសារក្រីក្រនៅរាជធានីភ្នំពេញ ដែលកំពុងសិក្សាជំនាញធុរកិច្ចភេសជ្ជៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ លើកឡើងដែរថា «ការចង់ចេះឆុងកាហ្វេនេះ គឺជាជំនាញមួយនៅក្នុងក្តីស្រមៃរបស់ខ្ញុំ ហើយខ្ញុំសង្ឃឹមថា ខ្ញុំអាចបើកហាងកាហ្វេតូចមួយសម្រាប់ខ្លួនឯងនៅពេលអនាគត»។
យុវជនរូបនេះ បន្ថែមថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាក្តីសង្ឃឹមតែមួយគត់ដែលអាចឱ្យខ្លួនបានសិក្សាជំនាញមួយច្បាស់លាស់ អាចរកការងារបានធ្វើ មានប្រាក់ចំណូលសមរម្យ។ យុវជនរូបនេះ ក៏រំពឹងថ ខ្លួននឹងជាអ្នកស្រោចស្រង់ជីវភាពគ្រួសារបានប្រសើរជាងពេលបច្ចុប្បន្ន ខណៈគ្រួសារក្រីក្រ និងឪពុកម្ដាយកាន់តែជរាពីមួយថ្ងៃទៅមួយថ្ងៃ។
គូសបញ្ជាក់ផងដែរថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលបានដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ បានបោះជំហានទៅមួយដំណាក់កាលទៀតហើយ ដោយកាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសបើកបវេសនកាលចូលរៀនជាផ្លូវការនៅទូទាំងប្រទេស៕
-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច