ព័ត៌មានជាតិ
ផ្អាកការធ្វើចរាចរណ៍បណ្ដោះអាសន្ន សម្រាប់យានយន្តធុនធំគ្រប់ប្រភេទ ឆ្លងកាត់ផ្លូវលេខ ៣១២ ក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង
ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៤នេះ បានសម្រេចផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន សម្រាប់យានយន្តធុនធំគ្រប់ប្រភេទ ដែលមានទម្ងន់សរុបលើសពី ១៦តោន លើកំណាត់ផ្លូវខេត្ត លេខ ៣១២ ចាប់ពី គីឡូម៉ែត ២៨+៣៤៨ ដល់ ២៨+៣៧២ ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង។
ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់ថា សូមប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់តាមបណ្ដោយផ្លូវខេត្តលេខ៣១២ ឱ្យបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានទទួល ប្រាក់កម្ចីសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី តាមរយៈគម្រោងលេខ 4119-CAM (COL) ដើម្បីធ្វើការស្ថាបនា និងពង្រីកផ្លូវខេត្តលេខ៣១២ ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង សម្រាប់ជួយសម្រួលដល់ការធ្វើដំណើរ ក្នុងតំបន់ ការដឹកជញ្ជូនទំនិញ និងកសិផលរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារនៅព្រំដែន វៀតណាម និងការធ្វើដំណើររបស់ប្រជាជនទៅកាន់មន្ទីពេទ្យ និងសិស្សានុសិស្សទៅសាលារៀន ឱ្យកាន់តែ ងាយស្រួលថែមមួយកម្រិតទៀត។

ជាក់់ស្ដែង បច្ចុប្បន្នក្រុមហ៊ុនម៉ៅការ កំពុងចាប់ផ្តើមការងារស្ថាបនាផ្លូវខេត្តលេខ៣១២ ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង ចាប់ពីគីឡូម៉ែត្រ ២៧+៨៥០ ដល់ ២៨+៣៧២ ។ ដោយនៅត្រង់ចំណុចច្រកទ្វារឆ្លងកាត់ព្រំ ដែនអន្តរជាតិបន្ទាយចក្រី នៃផ្លូវខេត្តលេខ៣១២ ចាប់ពីគីឡូម៉ែត្រ ២៨+៣៤៨ ដល់ ២៨+៣៧២ នឹងត្រូវ សាងសង់ក្រាលបេតុងសរសៃដែកនៅគន្លងផ្លូវម្ខាងម្តង និងទុកគន្លងផ្លូវម្ខាងដែលមានប្រវែង ៤ ម៉ែត្រ សម្រាប់ធ្វើចរាចរណ៍ ដែលអាចធ្វើដំណើរបានត្រឹមតែទោចក្រយានយន្ត ត្រីចក្រយានយន្ត រថយន្តធុនតូច និងរថយន្តដឹកទំនិញក្រោមទម្ងន់១៦តោន តែប៉ុណ្ណោះ។
ក្នុងន័យនេះ ដើម្បីឱ្យការស្ថាបនាកំណាត់ផ្លូវនេះទទួលបានជោគជ័យ និងបញ្ចប់ទៅទាន់ពេលវេលា ដែលបានគ្រោងទុក ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើសុំផ្អាកការធ្វើចរាចរណ៍របស់យានយន្តធុនធំ គ្រប់ប្រភេទដែលមានទម្ងន់សរុបលើសពី ១៦តោន លើកំណាត់ផ្លូវខេត្តលេខ ៣១២ ចាប់ពីគីឡូម៉ែត ២៨+៣៤៨ ដល់ ២៨+៣៧២ ចំនួន៣៧ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៤៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


