Connect with us

ព័ត៌មានជាតិ

ពន្ធដារ កម្រិតអត្រាការប្រាក់ទីផ្សារសម្រាប់ប្រាក់កម្ចីប្រចាំឆ្នាំ ២០២៣

បានផុស

នៅ

អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹង ស្តីពី ការកំណត់អត្រាការប្រាក់ទីផ្សារសម្រាប់ប្រាក់កម្ចីប្រចាំឆ្នាំ២០២៣ ដោយផ្អែកលើការ គណនាមធ្យមភាគ នៃមធ្យមភាគអត្រាការប្រាក់ឱ្យខ្ចីប្រចាំឆ្នាំរបស់ធនាគារពាណិជ្ជធំៗក្នុងស្រុកចំនួន ១២ (ដប់ពីរ) ដោយក្នុងនោះអត្រាការប្រាក់ ៩,៦៦% ក្នុងមួយឆ្នាំ ចំពោះប្រាក់រៀល និង៨,៧៥% ក្នុងមួយឆ្នាំ ចំពោះប្រាក់ដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់បន្ថែមថា អត្រាការប្រាក់នេះប្រើប្រាស់ក្នុងគោលដៅអនុវត្ត កាតព្វកិច្ចកាត់ទុកពន្ធលើអត្ថប្រយោជន៍បន្ថែមលើការផ្ដល់ប្រាក់ឱ្យនិយោជិតខ្ចី និងក្នុងគោលដៅកម្រិតអត្រាការប្រាក់លើការខ្ចីពីបុគ្គលទាក់ទិនតែប៉ុណ្ណោះ។

បើតាមពន្ធដារ ពន្ធលើប្រាក់បៀវត្ស តាមសេចក្ដីណែនាំលេខ ៧០១៥ អពដ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ស្តីពីការអនុវត្តកាតព្វកិច្ចកាត់ទុកពន្ធលើអត្ថប្រយោជន៍បន្ថែមលើការផ្តល់ប្រាក់កម្ចីដល់និយោជិត និងសេចក្តីណែនាំលេខ ១០៩៧៩ អពដ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ស្តីពីឯកសារបញ្ជាក់ចំពោះការប្រាក់ក្នុងចំណោមបុគ្គលទាក់ទិន អគ្គនាយកដ្ឋានពន្ធដារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

កសិករក្នុងស្រុកបវេល បង្ខំចិត្តច្រូតស្រូវស្រងែ មុនពេលកំណត់ព្រោះខ្លាចទឹកជំនន់

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

ព័ត៌មានជាតិ៣២ នាទី មុន

ឆ្នាំនេះ​ ខេត្តតាកែវមានបេក្ខជនប្រឡងបាក់ឌុប​ថយចុះជាង៦០០នាក់ បេីធៀបឆ្នាំមុន

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ១១ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

Sokha Hotels

ព័ត៌មានពេញនិយម