ព័ត៌មានជាតិ
យុទ្ធនាការប្រកួតគ្មានសំរាមតាមដងផ្លូវជាតិខេត្តត្បូងឃ្មុំនៅតែបន្តជំរុញតាមផែនការ
លោក ហុក ពេជ្រហោះ អភិបាលរងខេត្តត្បូងឃ្មុំបានគូសបញ្ជាក់មកកាន់ «កម្ពុជាថ្មី» នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះថា យុទ្ធនាការប្រកួតប្រជែងគ្មានសំរាមតាមដងផ្លូវក្នុងខេត្តត្បូងឃ្មុំដែលបានដាក់ចេញដោយអភិបាលនៃគណៈអភិបាលខេត្តនាពេលកន្លងមក បច្ចុប្បន្នកំពុងដំណើរការទៅតាមការផែនការ។

លោក ហុក ពេជ្រហោះ បានលើកឡើងថា ចំពោះវិធានការលើកកម្ពស់ការងារបរិស្ថានដោយលើកទឹកចិត្តឲ្យឃុំសង្កាត់ មានភូមិសាស្ត្រជាប់តាមបណ្តោយផ្លូវជាតិឆ្លងកាត់ប្រកួតប្រជែងគ្នាសម្អាតបរិស្ថាននៅក្នុងខេត្តត្បូងឃ្មុំកំពុងដំណើរការទៅមុខ។ រដ្ឋបាលខេត្តបានរៀបចំឲ្យមានទីលានចាក់សំរាមស្របតាមស្តង់ការអន្តរជាតិ ស្ថិតនៅឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។

បន្ថែមពីនេះ លោកបន្តថា រដ្ឋបាលខេត្តក៏បានរៀបចំឲ្យមានរថយន្តដឹកជញ្ជូនទៅដល់ឃុំស្រុក ដើម្បីឲ្យការងារប្រមូលសំរាមកាន់តែងាយស្រួល ក៏ដូចជាលើកទឹកចិត្តឲ្យពលរដ្ឋតាមឃុំសង្កាត់ ដែលជាប់តាមថ្នល់ជាតិប្រមូលសំរាម និងនាំគ្នាធ្វើអនាម័យជាប្រចាំផងដែរ។
អភិបាលរងខេត្តរូបនេះ បានអះអាងដែរថា «ពាក់ព័ន្ធនឹងកិច្ចការនេះ គឺមានការចូលរួមពីប្រជាពលរដ្ឋដែលរស់ក្នុងក្រុងសួង ប៉ុន្តែពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវជាតិ ក៏ដូចជាប្រជាពលរដ្ឋមួយចំនួនហាក់មិនសូវមានការចូលរួមសហការនោះទេ ដោយយើងឃើញថាសំរាមនៅតែមានតាមដងផ្លូវនៅឡើយ»។
យ៉ាងណាមិញ រដ្ឋបាលខេត្តនឹងបន្តផ្សព្វផ្សាយចលនានេះឲ្យកាន់តែផុលផុសបន្ថែមទៀត។ ទៀតសោតរដ្ឋបាលខេត្តក៏កំពុងរៀបចំឲ្យសមាសភាពគណៈកម្មាធិការវាយតម្លៃ ឃុំ សង្កាត់ដែលបានចូលរួមអនុវត្តផែនការខាងលើ ក្នុងការសម្អាតសំរាមបានល្អជាងគេ។
ជាមួយគ្នានេះ បើតាមមន្រ្តីខេត្តរូបនេះ មកទល់ពេលនេះនៅមិនទាន់អាចជម្រាបបានទេថា ឃុំ សង្កាត់មួយណា ដែលនឹងទទួលបានរង្វាន់ពីអភិបាលខេត្ត។

គួរជម្រាបថា កាលពីពេលកន្លងទៅ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំបានប្រកាសដាក់ចេញផែនការលើកកម្ពស់ការងារបរិស្ថាន ដោយលើកទឹកចិត្តឲ្យឃុំសង្កាត់មានភូមិសាស្រ្តជាប់តាមបណ្តោយផ្លូវជាតិប្រកួតប្រជែងគ្នាសម្អាតបរិស្ថាន។ ការចូលរួមយុទ្ធនាការនេះ ដោយឃុំសង្កាត់ណាគ្រប់គ្រងសម្រាមសំណល់រឹងសំណល់រាវបានល្អទទួលបានចំណាត់ថ្នាក់លេខ ១ ទទួលបានរង្វាន់ ៥ លានរៀល លេខ ២ ទទួលបាន ៤ លានរៀល និងលេខ ៣ ទទួលបាន ៣ លានរៀល។
នៅខេត្តត្បូងឃ្មុំមានផ្លូវជាតិសំខាន់ៗឆ្លងកាត់មានដូចជា ផ្លូវជាតិលេខ ៧ ផ្លូវជាតិលេខ ៨ ផ្លូវជាតិលេខ ១១ ផ្លូវជាតិលេខ ៧៣ ផ្លូវជាតិលេខ ៧២ និងផ្លូវជាតិលេខ ៧១ សេ។
បើតាមលោកអភិបាលខេត្ត ការដាក់វិធានការនេះដើម្បីចូលរួមថែរក្សាអនាម័យតាមដងផ្លូវ មានបរិស្ថានស្អាតគ្មានសម្រាមជាមុខមាត់របស់ខេត្តផងដែរ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?