ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត ចង់ឃើញអ្នកជំនួញបង្វែរមកទិញសាច់ក្នុងស្រុក ហើយរៀបចំការបង្កកតាមបច្ចេកទេសវិញ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា ក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាល សម្រេចផ្អាកការនាំចូលបណ្ដោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កកមួយចំនួន គឺជាពេលវេលាមួយដែលអ្នកជំនួញ ធ្លាប់ទិញសាច់បង្កកនៅក្រៅប្រទេស បង្វែរមកទិញសាច់ក្នុងស្រុក ហើយរៀបចំការបង្កកតាមបច្ចេកទេស នាពេលខាងមុខ។

ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នារសៀលថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលការណ៍ ផ្អាកនាំចូលនូវគ្រឿងក្នុង និងបំណែកសាច់បង្កកមួយចំនួន ជាបណ្ដោះអាសន្នរយៈពេល ៦ខែ ដែលចាប់ផ្ដើមអនុវត្តពីខែមីនា ឆ្នាំ ២០២៤នេះតទៅ។
សម្ដេចនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ការអន្តរាគមន៍នេះ មិនមែនជាវិធានការដែលមានចីរភាព ដែលរាជរដ្ឋាភិបាលចង់ធ្វើគ្រប់ពេលនោះទេ។ «ប៉ុន្តែការអន្តរាគមន៍នេះ មិនមែនជាវិធានការមួយ សម្រាប់តែមានចីរភាព ដែលយើងចង់ធ្វើគ្រប់ពេលនោះទេ យើងត្រូវធ្វើយ៉ាងណា ដើម្បីឲ្យមានចីរភាព វិធីសាស្រ្ដយ៉ាងណា ដើម្បីធានានូវការចិញ្ចឹមសត្វ មានភាពប្រកួតប្រជែង»។ នេះជាការថ្លែងបន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។
ប្រមុខរាជរដ្ឋាភិបាល បានបន្ថែមទៀតថា នៅក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាល ផ្អាកនាំចូលនូវគ្រឿងក្នុង និងបំណែកសាច់បង្កកមួយចំនួននោះ ក៏ជាពេលវេលាមួយធ្វើយ៉ាងណាឲ្យអ្នកជំនួញ ដែលធ្លាប់នាំចូលសាច់បង្កកពីក្រៅប្រទេស បង្វែរមកការទិញពីកសិករក្នុងស្រុកវិញ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងដែរថា «នៅក្នុងពេលដែលយើងផ្អាកការនាំចូលបណ្ដោះអាសន្ន នូវគ្រឿងបំណែកកកនេះ យើងធ្វើយ៉ាងណាឲ្យអ្នកទិញបំណែកកក ដែលនាំពីក្រៅនេះបង្វែរទៅភ្ជាប់ជាមួយនឹងកសិកររបស់យើង ដើម្បីអាចទិញមក ហើយគាត់យកបង្កកតាមបច្ចេកទេសចុះ ហើយពេលថ្ងៃក្រោយ ទោះបីមិនមានការដាក់ហាមឃាត់នេះ ក៏អាចបង្កើតទីផ្សារប្រព័ន្ធចរន្តមួយទៅហើយ»។
តាមសេចក្ដីប្រកាសព័ត៌មានរួម រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤កន្លងទៅនេះ បានបញ្ជាក់ថា វិធានការផ្អាកការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កកមួយចំនួន នឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី ១២ ខែមីនា រហូត ដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤។ ប្រភេទគ្រឿងក្នុង និងបំណែកសាច់បង្កកដែលផ្អាកនាំចូលរួមមាន អណ្ដាតគោ អណ្ដាតក្របីបង្កក ថ្លើម និងគ្រឿងក្នុងជ្រូក មាន់ ផ្សេងៗទៀត៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?