Connect with us

ព័ត៌មានជាតិ

​សម្ដេច ហ៊ុន ម៉ាណែត ជំរុញឱ្យសិក្សា​ពីតម្រូវការប្រទេស ​ដែលទិញផលិតផល​កសិកម្មកម្ពុជា​

បានផុស

នៅ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា នៅលើពិភពលោក ប្រទេសប្រមាណ ២០០ សុទ្ធតែជាប្រទេស​នាំចេញកសិផលដូចគ្នា ដូច្នេះកម្ពុជាត្រូវកំណត់​មុខ​សញ្ញា នៃប្រទេសដែលត្រូវនាំចេញ និងពង្រឹង និងការកំណត់នូវទិសដៅ ផលិតផល​ដែលត្រូវ​នាំ​ចេញ ត្រូវធានាគុណភាពផលិតផលដើម្បី​ទាក់ទាញប្រទេសដែល​កម្ពុជានាំទៅ។

​សម្ដេចមហាបវរធិបតី​ថ្លែងក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅរសៀលថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤នេះថា ​រាជរដ្ឋាភិបាល​បានរៀបចំក្រុមការងារមួយដែលជាយុទ្ធ​សាស្ត្រ​សម្រាប់ទំនាក់ទំនងជាមួយបណ្ដាប្រទេសមួយចំនួនដើម្បីបើកច្រកផលិតផលកសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា បច្ចុប្បន្នផលិតកម្មកសិកម្ម មិនមែនតែនាំចេញនោះទេ​ គឺកម្ពុជា​បាន​ព្យាយាមភ្ជាប់ទាំងការនាំចេញ និងការវិនិយោគ​។

សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ «យើងមិនត្រឹមតែខិតខំបើកឱកាស​ ហើយខិតខំផលិតខ្លួនឯងទេ ​យើងថែមទាំងទាក់ទាញនូវក្រុមហ៊ុនដែលផលិតនោះយកមកដាក់វិនិយោគនៅទីនេះ ផលិតនៅ​ស្រុក​យើងមានស្ដង់ដារ​ហើយនាំចេញតែម្ដង ចឹងយើងចំណេញ២ ចំណេញទាំងការ​នាំ​ចេញ​ផលិត​ផល ចំណេញទាំងការវិនិយោគបច្ចេកវិទ្យាដែលចូលមក»។

​សម្ដេចបញ្ជាក់ថា បើកម្ពុជាវេចខ្ចប់រួចហើយនាំចេញ ធ្វើឱ្យមានផលចំណេញច្រើនជាងនាំផលិតផល​ឆៅចេញទៅក្រៅ។​

​សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា នៅពេលខាងមុខ ក្រុមហ៊ុនធំៗ នៅសិង្ហបុរី និងអាមេរិក ជប៉ុន ​គ្រោងមកកម្ពុជា​ដើម្បីសិក្សាលើការវិនិយោគ​លើវិស័យកសិកម្មច្រើន ​បន្ទាប់ពី​ទស្សនកិច្ចរបស់​សម្ដេច​នៅបរទេស​ជាបន្តបន្ទាប់។

​សម្ដេចធិបតីបញ្ជាក់ថា កម្ពុជាត្រូវសិក្សាឱ្យច្បាស់ថា ប្រទេសណា ត្រូវការអ្វី ហើយដាក់ទិស​ដៅ​ជំរុញ​ទៅលើផលិតផលនោះតែម្ដងមិនចាំបាច់មានផលិតផល ១០០ មុខទៅឱ្យគេនោះទេ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ រហូត​មក​ដល់​ពេល​នេះ និង​តទៅ​អនាគត គ្មាន​គណបក្ស​ណា​មួយ​មក​អាច​ជំនួស​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ដឹក​នាំ​រាជរដ្ឋាភិបាល​បាន​ឡើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រី៖ កិច្ចសហប្រតិបត្តិរវាងអាមេរិក-កម្ពុជា សម្រេចផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ពិសេសលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ៦ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

Sokha Hotels

ព័ត៌មានពេញនិយម