ព័ត៌មានជាតិ
សពទារកម្នាក់ ត្រូវបានជនមិនស្គាល់មុខ យកទៅផ្លុងចោលនៅមាត់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង
សពទារកម្នាក់ដែលទើបនឹងកើតថ្មីៗ ត្រូវបានជនមិនស្គាល់មុខ យកទៅបោះផ្លុងចោលនៅមាត់ទន្លេវ៉ៃគោ ហើយត្រូវបានបងប្អូនកម្មករសំណង់ប្រទះឃើញ រាយការណ៍ទៅសមត្ថកិច្ច បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅការដ្ឋានសំណង់ច្រាំងទន្លេវ៉ៃគោ ក្នុងភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។

តាមប្រភពពីប្រជាពលរដ្ឋ ជាកម្មករសំណង់ បានឱ្យដឹងថា “ចំណុចខាងលើ ជាការដ្ឋានសំណង់ច្រាំងទន្លេវ៉ៃគោ បន្ទាប់ពីបងប្អូនកម្មករសំណង់ ទៅធ្វើការងារទីនោះ ស្រាប់តែប្រទះឃើញ សពទារកម្នាក់ ដែលទើបនឹងកើតថ្មីៗ ត្រូវបានជនមិនស្គាល់មុខរុំកន្សែងពោះគោ យកទៅបោះផ្លុងចោលផ្អើលឆោឡោ រាយការណ៍ទៅសមត្ថកិច្ច”។

ទោះជាយ៉ាងណាក្តី ក្រោយពីប្រទះឃើញសពទារកម្នាក់ខាងលើ សមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យស្រាវជ្រាវ ធ្វើកោសល្យវិច័យ លើសពទារកនោះ៕
អត្ថបទដោយ៖ ភក្ដី

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?