Connect with us

ព័ត៌មានជាតិ

លោក អូន ព័ន្ធមុនីរ័ត្ន ព្យាករសេដ្ឋកិច្ចកម្ពុជា នឹងបន្តកើនឡើងរឹងមាំ ៦,៦% នៅឆ្នាំ ២០២៤

បានផុស

នៅ

សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងបន្តកើនឡើង ៦,៦% នៅឆ្នាំ ២០២៤នេះ ខណៈឆ្នាំ២០២៣ សម្រេចបានកំណើនប្រមាណត្រឹម ៥,៦%ប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកម្មវិធីសម្ពោធជាផ្លូវការ មូលនិធិអភិវឌ្ឍន៍ជំនាញក្រោមប្រធានបទ៖ “អភិវឌ្ឍជំនាញ, អភិវឌ្ឍអាជីវកម្ម, អភិវឌ្ឍខ្លួនយើងទាំងអស់គ្នា”នៅថ្ងៃទី៣០ មករា នេះ លោក ឧបនាយករដ្ឋមន្រ្តីបានបន្តថា ដើម្បីរក្សាបានកំណើនសេដ្ឋកិច្ចក្នុងរយៈពេលកន្លងមកនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តគាំទ្រ ដែលមានជាអាទិ៍ “ច្បាប់ (ថ្មី) ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា”, “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥”, “ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជាឆ្នាំ ២០២២-២០៣៥”, “ផែនទីបង្ហាញផ្លូវសម្រាប់ការ អភិវឌ្ឍវិស័យយានយន្ត និងអេឡិកត្រូនិក” និង “ផែនទីបរិវត្តកម្មឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរកម្ពុជាឆ្នាំ ២០២៣-២០២៧” ដើម្បីទាញយក និងជំរុញឱ្យអស់សក្តានុពលនៃប្រភពកំណើនសេដ្ឋកិច្ច បច្ចុប្បន្ន និងប្រភពកំណើនសេដ្ឋកិច្ចថ្មីៗរបស់កម្ពុជា ក្នុងគោលដៅបង្កើត និងបង្កើនការងារដែលមានតម្លៃបន្ថែមខ្ពស់ និងចាប់យកឱ្យបាននូវកាលានុវត្តភាពថ្មីៗ ដែលកំពុងលេចឡើង ស្របនឹងនិន្នាការតំបន់ និងសកល ដើម្បីស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ និងធានាចីរភាពកំណើន រយៈពេលវែង ក៏ដូចជាត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងឆ្លើយតបទៅនឹងការ ប្រែប្រួលនិម្មាបកម្មសេដ្ឋកិច្ច និងសកលភាវូបនីយកម្ម។

លោក អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នេះ នៅតែតម្កល់ “ការបន្តធានាបានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ” ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាគោលដៅយុទ្ធសាស្ត្រសំខាន់ទីមួយរបស់ រាជរដ្ឋាភិបាល ដូចមានចែងក្នុងបាវចនាទាំង ៥ របស់ “យុទ្ឋសាស្ត្របញ្ចកោណដំណាក់កាលទី១” ដែលរួមមាន៖ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព ។ ជាក់ស្តែង រាជរដ្ឋាភិបាលបាន កំណត់នូវចក្ខុវិស័យ ធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញ តាមរយៈការតភ្ជាប់ទៅនឹងខ្សែច្រវ៉ាក់តម្លៃសកល សមាហរណកម្ម ទៅក្នុងបណ្តាញផលិតកម្មតំបន់ និងការអភិវឌ្ឍកន្សោមផលិតកម្មប្រទាក់ក្រឡា ទន្ទឹមនឹងការពង្រឹង ភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាពឧស្សាហកម្មក្នុងស្រុក ហើយបន្តឈានទៅអភិវឌ្ឍ ឧស្សាហកម្មទំនើប ដែលផ្អែកជាសំខាន់លើមូលដ្ឋានបច្ចេកវិទ្យា និងចំណេះដឹង។

បើតាមលោក អូន ព័ន្ធមុនីរ័ត្ន ការអភិវឌ្ឍមូលធនមនុស្សប្រកបដោយចំណេះ, ជំនាញ, ឥរិយាបថ, និងក្រមសីលធម៌វិជ្ជាជីវៈ គឺជាកត្តាស្នូលក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ ជាពិសេស ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យា ទាំងពេលបច្ចុប្បន្ន និងអនាគត ។

លោក ឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា« បើទោះជារាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើនដូចបានរៀបរាប់ខាងលើក៏ដោយ ក៏កត្តាកំណត់ភាពជោគជ័យ គឺអាស្រ័យលើការចូលរួមយ៉ាងសកម្ម និង ផុសផុលពីគ្រប់មជ្ឈដ្ឋាន និងដៃគូពាក់ព័ន្ធទាំងវិស័យសាធារណៈ, វិស័យឯកជន និង ដៃគូអភិវឌ្ឍន៍ ។ ក្នុងន័យនេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធបាននិងកំពុងខិតខំប្រឹងប្រែង ពន្លឿន និងពង្រឹងកម្មវិធីកែទម្រង់ និងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តគន្លឹះៗរបស់រាជរដ្ឋាភិបាល ប្រកបដោយស្មារតីបុរេសកម្ម, ទំនួលខុសត្រូវ និងបំពេញបន្ថែមគ្នា »។

គួរបញ្ជាក់ថា ការព្យាករកំណើនសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលដែលមាន ៦,៦%នៅឆ្នាំ២០២៤នេះ ផ្ទុយពីការប៉ាន់ប្រមាណរបស់ធនាគារជាតិនៃកម្ពុជា ដែលមានត្រឹមតែ ៦,៤%ប៉ុណ្ណោះ ដែលគាំទ្រជាចម្បងដោយការកើនឡើងនៃវិស័យទេសចរណ៍ និងវិស័យកម្មន្តសាល។ ទន្ទឹមនឹងនេះ អតិផរណានៅឆ្នាំ២០២៤ ត្រូវបានព្យាករថា មានកម្រិត ២,៥% ខ្ពស់ជាងឆ្នាំ២០២៣បន្តិច ដែលជាចម្បងដោយសារការរំពឹងថា ថ្លៃប្រេងឆៅពិភពលោកអាចនឹងកើនឡើង បន្ទាប់ពីក្រុមប្រទេសនាំចេញប្រេងមានគម្រោងកាត់បន្ថយការផ្គត់ផ្គង់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក Rodrigo Duterte ប្រឈមនឹងការសាកសួរផ្ទាល់លើកដំបូងនៅតុលាការ ICC

សន្តិសុខសង្គម៤ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្ត​ព្រះសីហនុ ចូលរួមពិធី​ចុះ​អនុស្សរណៈ​រវាង​ក្រុម​ហ៊ុន​​អ្នកឧកញ៉ា ទៀ វិចិត្រ​និង​សមាគម​ទេសចរណ៍ ដើម្បី​សហការគ្នាពង្រីកវិសយ័ទេសចរណ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

យុទ្ធសាស្រ្តផ្ការីក ដើម្បីបះបោរផ្ដួលរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន ផ្ដាំថា «កុំសង្ឃឹម»

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេច ហ៊ុន សែន ប្រតិកម្មចំពោះការប្រៀបធៀបសម្ដេចនឹងមេដឹកនាំដែលគេចាប់ខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុប​ឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស

ព័ត៌មានជាតិ១៧ ម៉ោង មុន

អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់

សន្តិសុខសង្គម៤ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ដ្រូនអ៊ុយក្រែន វាយប្រហារខ្នាតធំលើក្រុងមូស្គូ ជាលើកទី២ ក្នុងពេលត្រឹម៣ថ្ងៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ទាមទារឲ្យមានការធានា ៣យ៉ាងដាច់ខាត ក្នុងអំឡុងពេលបទឈប់បាញ់

Sokha Hotels

ព័ត៌មានពេញនិយម