ព័ត៌មានជាតិ
លោក ស៊្រុន ពៅ មើលឃើញពីក្តីសង្ឃឹមវិស័យចិញ្ចឹមសត្វក្រោយរដ្ឋអនុគ្រោះពន្ធ២ឆ្នាំបន្ថែមទៀត
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានថ្លែងអរគុណសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានយកចិត្តទុកដាក់ខ្ពស់លើវិស័យចិញ្ចឹមសត្វនៅកម្ពុជា។ ប្រធានសមាគមថ្លែងអរគុណ ក្រោយពីសម្តេចនាយករដ្ឋមន្រ្តី បានប្រកាសពីការលើកលែងអាករតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារមូលដ្ឋានសម្រាប់ប្រជាពលរដ្ឋ និងអនុគ្រោះពន្ធដាររយៈពេល ២ឆ្នាំបន្ថែមទៀត រហូតដល់ចុងឆ្នាំ ២០២៥ លើសហគ្រាសដែលផលិតផ្គត់ផ្គង់ក្នុងស្រុក នូវទំនិញ ឬសេវាកម្ម និងផលិតផល ១៤មុខ ក្នុងនោះ ក៏មានវិស័យចិញ្ចឹមសត្វ និងផលិតចំណីសត្វផងដែរ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសបែបនេះ នៅក្នុងពិធី “បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ” កាលពីរសៀលថ្ងៃទី ៣០ ខែមករា។ សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងថា ការអនុគ្រោះពន្ធនេះ គឺដើម្បីទាញយកផលប្រយោជន៍ និងលើកទឹកចិត្តដល់អ្នកផលិតក្នុងរយៈពេលដ៏ខ្លី។

ថ្លែងប្រាប់កម្ពុជាថ្មី លោក ស្រ៊ុន ពៅ បានគូសបញ្ជាក់ថា ការអនុគ្រោះពន្ធ គឺមានប្រយោជន៍ខ្លាំងណាស់ ដល់វិស័យចិញ្ចឹមសត្វ និងផលិតចំណីសត្វ។ លោកសង្កត់ធ្ងន់ថា នេះគឺជាក្តីសង្ឃឹមសម្រាប់រោងចក្រផលិតចំណីសត្វ ហើយក៏ជាក្តីសង្ឃឹមរបស់កសិករ ដែលចង់បានតម្លៃចំណីសត្វថោកផងដែរ។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មើលឃើញថា ការអនុគ្រោះពន្ធ នឹងជួយកម្ពុជា អាចប្រកួតប្រជែងជាមួយប្រទេសជិតខាង ដោយសារកន្លងមក ចំណីសត្វ ថ្លៃភ្លើង និងដឹកជញ្ជូន មានតម្លៃថ្លៃ ដែលធ្វើឱ្យវិស័យចិញ្ចឹមសត្វ មិនអាចរកប្រាក់ចំណេញ និងប្រកួតប្រជែងបាន។
បើតាមលោក ស្រ៊ុន ពៅ វិស័យចិញ្ចឹមសត្វមានសារសំខាន់ខ្លាំងណាស់ សម្រាប់កម្ពុជា។ បន្ទាប់ពីការចិញ្ចឹមបានហើយ ប្រធានសមាគម ចង់ឱ្យមានការជួយសម្រួលក្នុងការនាំចេញ កាន់តែពិសេសសម្រាប់វិស័យចិញ្ចឹមសត្វថែមទៀត។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ទុកថា វិស័យចិញ្ចឹមសត្វដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនប្រាក់ចំណូល លើកកម្ពស់ការរស់នៅ និងជំរុញសេដ្ឋកិច្ចជាតិ។
កម្ពុជាបានផ្តើមចេញពីការចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ជាម្ហូបអាហារក្នុងគ្រួសារ មកជាការចិញ្ចឹមសត្វដើម្បីលក់យកប្រាក់ចំណេញ ហើយបច្ចុប្បន្នកម្ពុជា មានកសិដ្ឋានចិញ្ចឹមសត្វកាន់តែច្រើន និងមានទំហំកាន់តែធំ។
ផលិតកម្មសត្វគ្រប់ប្រភេទក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ គឺចាប់ពី ចំនួន ៤៥,៨៥លានក្បាល ក្នុងឆ្នាំ២០១៩ ដល់ចំនួន ៦៦,៥៨លានក្បាល នៅឆ្នាំ២០២៣។ ដោយឡែក ក្នុងឆ្នាំ ២០២៣ គោមានចំនួន ៣,០៥លានក្បាល ក្របីចំនួន ៤៣១,៤២ពាន់ក្បាល ជ្រូកចំនួន ៣,៥៨លានក្បាល បក្សីចំនួន ៥៩,៣៥លានក្បាល សេះចំនួន ២,៨២ពាន់ក្បាល ចៀចំនួន ៦,៥៥ពាន់ក្បាល ពពែចំនួន ៥៣ពាន់ក្បាល ដំរីចំនួន ៣៩ ក្បាល ស្វាចំនួន ៩៨,០៧ពាន់ក្បាល និងទន្សាយចំនួន ៣,២៤ពាន់ក្បាល។ ចំនួននេះ បើធៀបនឹងឆ្នាំ២០២២ ផលិតកម្មសត្វមានកំណើនចំនួន ២,១%។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?